» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4623 នាក់

ម្សិលមិញ 6359 នាក់

សរុប 14091256 នាក់

រាជរដ្ឋាភិបាល​បិទ​បញ្ចប់​យុទ្ធនាការ ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩


​ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បិទ​បញ្ចប់​ការអនុវត្ត​នូវ​យុទ្ធនាការ ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃទី​២០ ខែសីហា​តទៅ ។​a co delta close2 

​នេះ​បើតាម​រយៈ​សេចក្តីណែនាំ ស្តីពី​ការពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ដែល​ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ល្ងាច​ថ្ងៃទី​១៩ ខែសីហា​នេះ​។​

​សូមបញ្ជាក់ថា​ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ជាពិសេស​មេរោគ​បំប្លែង​ថ្មី ប្រភេទ​ដែល​តា (Delta) រាជរដ្ឋាភិបាល​បានសម្រេច​ដាក់ចេញ និង​បន្ត​អនុវត្ត​នូវ​យុទ្ធនាការ ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​នៅ​ទូទាំងប្រទេស រយៈពេល ២១ ថ្ងៃ ចាប់តាំងពី​ថ្ងៃទី​២៩ ខែកក្កដា ដល់​ថ្ងៃទី​១៩ ខែសីហា​។​សម្តេច ហ៊ុន សែន បាន​ណែនាំ​នេះ​ថា ៖ «​ការអនុវត្ត​នៅ​ទូទាំងប្រទេស រយៈពេល ២១ ថ្ងៃ កន្លងមកនេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន លទ្ធផល​វិជ្ជមាន ដោយបាន​ជួយ​ដល់​ការគ្រប់គ្រង និង​ការ​ពន្យារពេលបាន​មួយកម្រិត​នូវ​ការឆ្លង​រាលដាល ទ្រង់ទ្រាយ​ធំ ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វីដ​១៩ ប្រភេទ​ដែល​តា (Delta)»​។

​ការវិវត្ត​សភាពការណ៍ ក្នុង​រយៈពេល ២ សប្តាហ៍​ចុងក្រោយ​នេះ បង្ហាញថា អត្រា​នៃ​ការឆ្លង​រាលដាល ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វីដ​១៩ និង​អត្រា​អ្នកជំងឺ​កូ​វីដ​១៩ កម្រិត​មធ្យម ក៏ដូចជា​អត្រា​អ្នកស្លាប់ ដោយសារ​ជំងឺ​នេះ មាន​ទិន្នាការ​ថេរ ហើយ​ទន្ទឹមនេះ អត្រា​អ្នកជា​សះស្បើយ ក៏មាន​ការកើនឡើង បើទោះបីជា​មេរោគ​បំប្លែង​ថ្មី បាន​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ក្នុង​ចំនួន​កាន់តែ​ច្រើនឡើងៗ រហូត​ទៅដល់ ២៣ រាជធានី​-​ខេត្ត​ក្តី​។

សម្តេច បញ្ជាក់ថា ៖ រាជរដ្ឋាភិបាល បានសម្រេច​បិទ​បញ្ចប់​ការអនុវត្ត​យុទ្ធនាការ​នេះ ប៉ុន្តែ​គ្រប់​បណ្តា​គណៈ​អភិបាល រាជធានី​ខេត្ត ត្រូវ​បន្ត​អនុវត្ត​ការ​រឹតបន្ដឹង វិធានការ​សុខាភិបាល វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​ផ្អែក​តាម​សភាពការណ៍​វិ​វត្ត​ជាក់ស្តែង​នៃ​ជំងឺ​នេះ ក្នុងភូមិ​សាស្ត្រ​រាជធានី​-​ខេត្ត ដែល​ស្ថិតក្រោម​សមត្ថកិច្ច​របស់ខ្លួន ក្រោម​ការសម្របសម្រួល​របស់​គណៈ​ប្រតិបត្តិ​នៃ​គណៈកម្មការ​អន្តរក្រសួង និង​អនុគណៈកម្មការ​ដែលមាន​ការពាក់ព័ន្ធ​។​

​ទាក់ទង​បញ្ហា​នេះដែរ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​បញ្ចប់​ទាំងស្រុង​នូវ​បម្រាម​គោចរ​ពេល​រាត្រី ដែល​បានដាក់​ដាក់ចេញ​ឱ្យ​អន​វុត្ត​នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល​២១​ថ្ងៃ​កន្លងមក ក្នុង​គោលបំណង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដែល​បំប្លែង​ខ្លួន​ថ្មី​ឈ្មោះ Delta​។ ទាក់ទង​និង​ការបើក​គោចរ​នេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បណ្តាញ​ព័ត៌មាន ថា សម្រាប់​រាជធានី​ភ្នំពេញ អាជ្ញាធរ​បិទ​បញ្ចប់​តែ​បម្រាម​គោចរ​មួយ​ប៉ុណ្ណោះ ដោយឡែក​វិធានការ​ផ្សេងៗ​ទៀត ដូចជា​ការផ្អាក​នូវ​អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់ ការហាម​ជួបជុំ​ដែលមាន​មនុស្ស​ច្រើន​ចាប់ពី​១៥​នាក់​ឡើងទៅ នៅតែ​រក្សា​ដដែល​។​a co delta close a co delta close1