» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30229 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597648 នាក់

រដ្ឋមន្រ្តីមហាផ្ទៃ ឲ្យផ្អាកចាប់ផាកពិន័យបទល្មើសចរាចរណ៍មួយចំនួន រួមទាំងចាប់ផាកល្បឿនតែ បើកបញ្ច្រាស់ និងរំលោភភ្លើងសញ្ញានៅបន្តចាប់ផាក

 

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស ត្រូវផ្អាកការចាប់ផាកពិន័យបទល្មើសចរាចរណ៍មួយចំនួននៅលើដងផ្លូវ។ នៅក្នុងចំណោមបទល្មើស ចរាចរណ៍ដែលតម្រូវឲ្យផ្អាកនោះ រួមមានទាំងការចាប់ល្បឿនហួសកំណត់ ដែលនៅលើបណ្តាញសង្គម តែងតែឃើញបងប្អូនបានចែកចាយជាច្រើន។a sar sokha post police 

លោក ទូច សុខ: អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រោយពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួង និងជំនាញ, អភិសន្តិបណ្ឌិត ស សុខា បានណែនាំឲ្យផ្អាកបណ្តោះអាសន្នចំពោះការចាប់ផាកពិន័យបទល្មើសចរាចរណ៍លើដងផ្លូវមួយចំនួន ពោលទុកតែ ២បទល្មើសប៉ុណ្ណោះ ដែលនគរបាលចរាចរណ៍នៅបន្តចាប់ផាក គឺបើកបញ្ច្រាស់ទិសចរាចរណ៍ និងការរំលោភភ្លើងសញ្ញាចរាចរណ៍។លោក ទូច សុឃៈ បញ្ជាក់ថា យើងក៏មិនផ្តល់ឱកាស ឬបណ្តែតបណ្តោយបងប្អូនដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរ និងប្រើប្រាស់ផ្លូវមិនយកចិត្តទុកដាក់ ឬមិនគិតអំពីសុវត្ថិភាពខ្លួនឯង សុវត្ថិភាពអ្នកធ្វើដំណើរតាមដងផ្លូវ និងសុវត្ថិភាពសាធារណជនទូទៅនោះទេ។ ថ្នាក់ដឹកនាំនៅតែជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវ និងប្រជាពលរដ្ឋទាំងអស់គោរពឱ្យបានម៉ត់ចត់ចំពោះច្បាប់ និងប្រកាន់ឱ្យបាននូវសីលធម៌ក្នុងការបើកបរ ជាពិសេសត្រូវមានការយោគយល់ខ្ពស់ក្នុងការធ្វើដំណើរលើដងផ្លូវ។

លោក ទូច សុឃៈ ក៏បានទទូចបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ នៅពេលមកដល់ទីតាំងផ្លូវដែលមានសកម្មចរាចរណ៍មញាញឹក ទីប្រជុំជន តាមផ្សារ ជាពិសេសនៅតាមមុខវត្តអារាមនីមួយៗ សូមមេត្តាអត់ធ្មត់ដោយបន្ថយល្បឿន រង់ចាំជាជួរ លំដាបលំដោយចៀសវាងការជ្រែឆ្វេង ស្តាំដែលនាំឱ្យចរាចរណ៍ស្ទះជាដើម។

លោក ទូច សុឃៈ បានរម្លឹកថា សូមកុំទៅកាន់គន្លងផ្លូវទិសដៅ ដែលមានយានយន្តផ្សេងទៀតមកនៅពីមុខ ការគោរពផ្លូវអាទិភាព និងគោរពគ្នានៅលើដងផ្លូវនេះ គឺជាកត្តាមួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះចរាចរណ៍នៅលើដងផ្លូវជាដើម៕