» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29795 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597214 នាក់

បើក​ជែង​វ៉ា​លទ្ធផល​ក្រឡាប់​របួស​កម្មករ​៦០​នាក់​និង​បើក​លឿន​ក្រឡាប់​ចេញ​ចិន​១៣នាក់


​ស្វាយរៀង​៖​ក្រឡាប់​ឡាន​ដឹក​កម្មករ​របួស​ជាង​៦០​នាក់​នៅ​ខេត្តស្វាយរៀង​នា​ព្រឹក​ថ្ងៃទី ១២ មីនា ២០២១ វេលា​ម៉ោង ០៦:២០​នាទី ។​ករណីនេះ​កើត​នៅលើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ ១៥៧~១៥៨ ស្ថិតក្នុង​ភូមិ​ព្រៃ​ផ្ដៅ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ។​a car svay 

​រថយន្ដ​គ្រោះថ្នាក់ ម៉ាក​ហ៊ីយ៉ាន់ដាយ ចំណុះ ២​តោន​កន្លះ ពណ៌​ខៀវ ស្លាក​លេខ​ភ្នំពេញ 3D 0976 បើកបរ​ដោយ​ឈ្មោះ ជុំ ពុធ ភេទ​ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ប្រសូតិ​២ ឃុំ​ប្រសូតិ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។​កម្មករ កម្មការិនី​រងរបួស​សរុប​ចំនួន ៦០ នាក់​(​ស្រី​ចំនួន ៤៨​នាក់​) របួសធ្ងន់ ០៧ នាក់ (​ស្រី​០៥ នាក់​)​។ មូលហេតុ​បណ្ដាលមកពី​រថយន្ដ​បើកបរ​វ៉ា​ជែង​ក្នុងស្ថានភាព​មាន​គ្រោះថ្នាក់ ។​សមត្ថកិច្ច​បាន​យក​ឡាន​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ដើម្បី​ចាត់​តាមច្បាប់ ។​

នៅ​ស្វាយរៀង​ដែរ​ក៏មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បើករថយន្ត​ប្រើប្រាស់​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​បណ្ដាលឱ្យ​រេ​ចង្កូត​ក្រឡាប់​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ព្រឹក​ថ្ងៃទី​១២ មីនា ឆ្នាំ​២០២១​នេះ លើផ្លូវ​ជាតិ​លេខ​១​ត្រង់​ចន្លោះ​គីឡូម៉ែត្រ ១៣១​និង​១៣២ ស្ថិត​ក្នុងភូមិ ស្វាយ​តឿ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង ។​

រថយន្ត​ក្រឡាប់​ម៉ាក ឡិច​ស៊ី​ស RX៣០០ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២G-៩៥២១​ដោយមាន​មនុស្ស​ជិះ​ក្នុង រថយន្ត​ជាច្រើន​នាក់​ដោយ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​សង្ស័យ​ឆ្ពោះទៅ​ក្រុង​បាវិត​លើផ្លូវ​ជាតិ​លេខ​១​ដោយ​ប្រី​ប្រាស់​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​បណ្ដាលឱ្យ​រេ​ចង្កូត​ក្រឡាប់​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​ទាំង​ព្រឹក​ព្រលឹម​តែម្ដង​។​​ក្រោយ​កើតហេតុ​អ្នកបើករថយន្ត​បាន​រត់គេចខ្លួន​បាត់​ភ្លាមៗ​ដោយ​សមត្ថកិច្ច​បានមក​ធ្វើ​អន្តរាគមន៍​ជួយសង្គ្រោះ​ដល់​ជនជាតិ​ចិន​ទាំង​១៣​នាក់​នោះ​បញ្ជូនទៅ​ព្យាបាល​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​សំណាក់​គ្រូបង្រៀន​ក្រុង​ស្វាយរៀង​ផងដែរ​៕a car svay1 a car svaya a car svaya1 


​