» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7114 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697285 នាក់

នាយករដ្ឋមន្ត្រី​និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជួប​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដើម្បី​ជំរុញ​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​និង​ត្រៀម​រៀបចំ​សន្និសីទ​ស្រូវ​អង្ករ​ពិភពលោក ឆ្នាំ​២០២៥

 

​ភ្នំពេញ​៖​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកទឹកចិត្ត​ឱ្យ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បន្ត​សហការ​ឱ្យ​កាន់តែ​ជិត​ស្និ​ទ្ធិ​ថែមទៀត​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល ដើម្បី​ជំរុញ​ការនាំចេញ​ផ្ទាល់​ឱ្យ​កាន់តែ​ទូលំទូលាយ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក៏ដូចជា​ការចូលរួម​ផ្តល់​ការបណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ដល់​ប្រជាកសិករ សំដៅ​លើកកម្ពស់​គុណភាព​ផលិតផល និង​បង្កើន​ផលិតភាព ព្រមទាំង ជំរុញ ការផ្សព្វផ្សាយ​អំពី ការ វិ​វ​ឌ្ឍ រីកចម្រើន នៃ​ផលិត កម្ម ស្រូវ អង្ករ កម្ពុជា ឱ្យបាន​ទូលំទូលាយ​។a manet rice2

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២៥​បានអនុញ្ញាត​ឱ្យ​ប្រតិភូ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព ។

​អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​គោលនយោបាយ​ស្រូវ​អង្ករ នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​គោរព​ជម្រាបជូន​សម្តេច​បវរ​ធិបតី អំពី​វឌ្ឍនភាព និង​សកម្មភាព​ការងារ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្នុងការ​ចូលរួមចំណែក​ជំរុញ​ការនាំចេញ​ស្រូវ​អង្ករ​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​។ អ្នកឧកញ៉ា​ក៏បាន​លើកឡើង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ការយកចិត្តទុកដាក់​លើ​គុណភាព​ស្រូវ​អង្ករ​កម្ពុជា​, ការប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​, ការរៀបចំ​ស​ម្ងួ​ត​, ការ​ស្ដុក​ទុក និង​ការនាំចេញ​ស្រូវ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

​សម្ដេច​បវរ​ធិបតី​បាន​សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល​នៅតែ​ផ្ដល់​អាទិភាព​លើ​ដំណាំ​ស្រូវ ដែលជា​ដំណាំ​យុទ្ធសាស្ត្រ យូរអង្វែង​របស់​កម្ពុ​ជា និង​បាន​គូសបញ្ជាក់​អំពី​ការដាក់ចេញ​គោលនយោបាយ​ចាំបាច់ ដើម្បី​គាំទ្រ​ដំណាំ​ស្រូវ និង​ធានាបាន​នូវ​ភាព​ប្រកួតប្រជែង​របស់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា តាមរយ​:​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​, ការសម្រួល​ការដឹកជញ្ជូន និង​ការកាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម ក៏ដូចជា​ជំរុញ​ភាពម្ចាស់ការ​លើ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុងស្រុក និង​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​

មានការ​កត់សម្គាល់ថា​ជំនួប​នាយករដ្ឋមន្ត្រី​ជាមួយ​សហគមន៍​ស្រូវ​អង្គរ​កម្ពុជា​នេះ​បាន​កើតឡើង​បន្ទាប់ពី​ប៉ុន្មាន​ថ្ងៃនេះ​មានប្រតិកម្ម​ពី​ប្រជាកសិករ​អំពី​បញ្ហា​ស្រូវ​ចុះថោក​ដែល​ធ្វើ​ឲ្យ​កសិករ​មានការ​ខាតបង់​បន្ទាប់ពី​បាន​ចំណាយ​កម្លាំង​និង​ធនធាន​ដើម្បី​ផលិត​។​ប្រភពពី​មន្ត្រីជានខ្ពស​ដ់​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹងថា​ឆ្នាំ​២០២៤​កម្ពុជា​ផលិត​ស្រូវ​បាន​ជាង​១៤​លាន​តោន​។​ចំនួន​នេះ​លើសពី​តម្រូវការ​ផ្គត់ផ្គង់​ក្នុងស្រុក​ដែល​ទាមទារ​ការលក់​ចេញ​។​ទៅ​បី​យ៉ាងណា​ទីផ្សារ​ស្រូវ​អង្គរ​ដែល​សំខាន់​តែ​ប្រទេសជិតខាង​កំពុងមាន​បញ្ហា​ដោយសារ​ទំហំ​នៃ​ការប្រមូលទិញ​ហាក់បីដូចជា​ធ្លាក់ចុះ​។​អ្នកស្រី ថា​ង រស្មី កសិករ​ធ្វើស្រែ​ប្រាំង​បាន​ប្រាប់ថា តម្លៃ​ស្រូវ​បច្ចុប្បន្ន​ធ្លាក់​ចុះមក​នៅត្រឹម​ជាង ៦០០ រៀល ក្នុង​មួយ​គីឡូក្រាម ដែល​មិនអាច​ទូទាត់​ជាមួយ​តម្លៃ​ជី ប្រេង ថ្នាំ និង​កម្លាំង​ពលកម្ម​។​

​លោក ឈឹម វ​ជិ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ខេត្តបាត់ដំបង​ប្រាប់​កាសែត នៅ​ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ ថា តម្លៃ​ស្រូវ​នាងខុន បាន​ប្រមូល​ផល​ចាប់តាំងពី​ដំ​ណា​ខែធ្នូ ឆ្នាំ ២០២៤ ដែល​ឆ្នាំ កន្លងមក វៀតណាម​មានការ​ប្រមូល​ទិញស្រូវ​ច្រើន​ដើម្បី​បង្គ្រប់​ស្ដុក រួមផ្សំ​នឹង​ការបំពេញ​តម្រូវការ​ក្នុងស្រុក​ផង ហើយ​ការនាំចេញ​ធ្វើ​កិច្ចសន្យា​កុងត្រា​នាំចេញ​ទៅ​ក្រៅប្រទេស​ផង ដូច្នេះ​គេ​ប្រមូល​ទិញ​ពី​ស្រុក​ខ្មែរ ទៅ​ទាំងអស់​ដោយ​មិន​គិត​ទៅលើ​គុណភាព​ស្រូវ​។​

​លោក ឈឹម វ​ជិ​រ៉ា បន្តថា​៖ «​ឆ្នាំនេះ ស្រូវ​នាងខុន លក់​ពីដំបូង​បាន​ចន្លោះ​ពី ៨០០ រៀល ទៅ ៨០៨០ រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​បន្ទាប់​មកវា​ធ្លាក់​រហូត ហើយ​មានតែ​រោង​ម៉ាស៊ីន​តូចៗ ទេ ព្រោះ​គាត់​ទិញ​ឥឡូវនេះ គាត់​ទិញ​នៅពេលដែល​គាត់​កិន​ជា​អង្ក​ទៅ​នៅក្នុង​ខែ ៧ ខែ ៨ ម្យ៉ាងទៀត​រោង​ម៉ាស៊ីន​ធំៗ​ភាគច្រើន កែច្នៃ​ស្រូ​ក្រអូប ផ្កាម្លិះ ផ្ការ​ដួល ស្រងែ ឬ​សែន​ក្រអូប ដោយឡែក​ស្រូវ អូ​អឹម ឬ​នាងខុន គាត់​អត់​ដែល​ទិញ​ទេ ហើយ​ឆ្នាំនេះ វៀតណាម​ក៏​មិន​ទិញ ហើយ​តម្រូវការ​យើង​ប្រើប្រាស់​ក្នុងស្រុក​តិចតួច ហើយ​រោង​ម៉ាស៊ីន​បាន​សម្រុក​ទិញ​រដូវវស្សា​ឆ្នាំ ២០២៤ កន្លងមក គឺ​យើង​ប្រមូល​ទិញ​ទុក​ច្រើន មកដល់​ម៉ោង​នេះ ការបញ្ចេញ​អង្ក​រលក់​ទៅ​ក្រៅប្រទេស​បាន​តិចតួច អញ្ចឹង​បានជា​ស្រូវ​នៅ​ឃ្លាំង​ធំៗ​ពេញ​ធ្វើឱ្យ​គាត់​ចាល់​»​។​

​សូមបញ្ជាក់ថា​ប្រទេស​កម្ពុជា បានឈ្នះ​ពានរង្វាន់​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៤ នាទី​ក្រុង​ម៉ា​និល ប្រទេស​ហ្វីលីពីន​។ លោក​ប្រធាន​ក្រុមហ៊ុន និង​ជានា​យក​ប្រតិបត្តិ The Rice Trader (TRT) និង​ជា​ស្ថាបនិក World Rice Conference (WRC) បាន​សម្ដែង នូវ​ការអបអរសាទរ​និង បានបង្ហាញ​អំពី​ការគាំទ្រ​ដល់​កម្ពុជា​នៅក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​ស្រូវ​អង្ករ​ពិភពលោក សម្រាប់​ឆ្នាំ​២០២៥ នេះ​ផងដែរ​។ ការគាំទ្រ​នេះ​ក្នុងឱកាស​ដែល​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Jeremy Zwinger ប្រធាន​ក្រុមហ៊ុន និង​ជានា​យក​ប្រតិបត្តិ The Rice Trader (TRT) និង​ជា​ស្ថាបនិក World Rice Conference (WRC) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព នា​រសៀល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២៥​។


​សម្ដេច​បវរ​ធិបតី​បាន​គូស​បញ្ជាក់ជូន​លោក​លោក​ប្រធាន​ក្រុមហ៊ុន និង​ជានា​យក​ប្រតិបត្តិ The Rice Trader (TRT) និង​ជា​ស្ថាបនិក World Rice Conference (WRC អំពី​ការដាក់ចេញ​គោលនយោបាយ​ចាំបាច់​នានា​របស់​រាជរដ្ឋាភិបាល នៅក្នុង​ការគាំទ្រ​ទៅដល់​ផលិតកម្ម​ស្រូវ​អង្ករ​របស់​កម្ពុជា ដើម្បី​ធានា​ឱ្យបាន​នូវ​ភាព​ប្រកួតប្រជែង ក៏ដូចជា​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ឡូ​ជី​ស្ទីក សំដៅ​សម្រួល​ទៅដល់​ការដឹកជញ្ជូន និង​កាត់បន្ថយ​ថ្លៃដើម​ផងដែរ​៕a manet rice4 a manet rice5 
​