» អាជ្ញាធរនិងសិស្សរងគ្រោះនិយាយខុសគ្នាករណីយ៍គ្រូវិទ្យាល័យម្លូទាត់សិស្សបណ្តាលឱ្យបាក់កជើង » កម្លាំងជំនាញខេត្តកោះកុង បង្ក្រាបបានទូកដឹកទំនិញឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ១គ្រឿង » ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោរឿងសន្តិសុខតាមព្រុំដែន! » នាយករដ្ឋមន្ត្រីសិង្ហបុរី :៖ ការប៉ះទង្គិចថៃ–កម្ពុជា ជាសញ្ញាហានិភ័យនៅក្នុងអាស៊ាន! » នគរបាលវៀតណាមបង្ក្រាបទីតាំងផលិតទំនិញក្លែងក្លាយដ៏ធំមួយ រកឃើញមានទាំងទឹកត្រីម៉ាកល្បីៗប្រចាំប្រទេស និងគ្រឿងផ្សំផ្ទះបាយក្លែងក្លាយច្រើនមុខ » រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប រហូតដល់ដំណាច់ឆ្នាំ២០២៦ » ថៃប្រើកម្លាំងយោធាចូលើលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយ គឺខុសច្បាប់តែមិនឃើញមានប្រទេសណាឬស្ថាបន័អន្តរជាតិណាចេញមកជួយកម្ពុជា?! » មីយ៉ាន់ម៉ាបណ្តេញតំណាងជាន់ខ្ពស់ទីម័រក្រោយបើកសំណុំរឿងផ្លូវច្បាប់ប្រឆាំងនឹងរបបយោធា » សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ចេញពីកម្ពុជាទៅអាមេរិកប្រជុំក្រុមប្រឹក្សាសន្តិភាព » គ្រាន់តែនិយាយរឿងខ្វះទឹកតាមហ្វេសប៊ុក ត្រូវព្រះរាជអាជ្ញា ចោទពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍? » អយ្យការតាកែវដោះលែងអ្នកកាសែត២នាក់ឱ្យមានសេរីភាពវិញតែមិនបិទសំណុំរឿងនិងមិនប្រាប់កំហុស? » សម្រេចឃុំខ្លួនមន្ត្រីឧទ្យានុរក្សម្នាក់ដាក់ពន្ធនាគារ ពីបទហិង្សាលើ ភរិយា » តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1199 នាក់

ម្សិលមិញ 8911 នាក់

សរុប 18580046 នាក់

​ស្ពាន​អាកាស ២​ទីតាំង​ថ្មី​បន្ថែមទៀត​ក្នុង​រាជធានី​ភ្នំពេញ​នឹង​បើក​ការដ្ឋាន​នៅ នៅ​ថ្ងៃទី​៣១ ខែសីហា​

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​៣១ ខែសីហា​ខាងមុខនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស ២​ទីតាំង​ថ្មី​បន្ថែមទៀត​ក្នុង​រាជធានី​ភ្នំពេញ​។a bridge new1 

​ស្ពាន​អាកាស​ទី​១ នឹង​សាងសង់​នៅ​ទីតាំង​ប្រសព្វ​រវាង​មហាវិថី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មហាវិថី ព្រះ​មុ​នី្ន​វង្ស និង​វិថី កងយោធពល​ខេមរភូមិន្ទ (​ផ្លូវ​លេខ ២៧១) និង​ស្ពាន​អាកាស​ទី​២ នឹង​សាងសង់​នៅ​ទីតាំង​ស្តុ​ប​ស៊ិន​ជូ​រី​ប្លា​ស្សា ប្រសព្វ​រវាង​មហាវិថី សហ​ព័​ន្ឋ​រុស្ស៊ី មហាវិថី សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល (​ផ្លូវ​លេខ ២០០៤) និង​ផ្លូវ​លេខ ២០១១ ។

​សូមបញ្ជាក់ថា នៅក្នុង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន មាន​ស្ពាន​អាកាស​ចំនួន ៨​កន្លែង ក្នុងនោះ​រួមមាន​ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ពាន​អាកាស​៧​មករា ស្ពាន​អាកាស​៥​មករា ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ ស្ពាន​អាកាស​ចោមចៅ ស្ពាន​អាកាស​ផ្លូវជាតិ​លេខ​៥ គីឡូម៉ែត្រ​លេខ​៦ ដែល​កំពុង​មមាញឹក​ក្នុងការ​សាងសង់​។​នៅពេល​ស្ពាន​អាកាស​២​ថ្មី​នេះ សាងសង​រួចរាល់ រាជធានី​ភ្នំពេញ នឹងមាន​ស្ពាន​អាកាស​ចំនួន ១០ ដើម្បី​សម្រួល​ការកកស្ទះ​ចរាចរ​ជូន​ប្រជាពលរដ្ឋ​៕a bridge new a bridge new2