» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10130 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700301 នាក់

ស្ទាវ​ស្រី​ប្រុស​រួមគ្នា​ប្លន់​សម្លាប់​ក្មេង​នៅ​តាកែវ​ត្រូវ​នគរបាល​ចាប់បាន​នៅ​ខេត្តបាត់ដំបង​!

 

​បាត់ដំបង​៖ កម្លាំង​នគរបាល​ខេត្តតាកែវ​និង​នគរបាល​ខេត្តបាត់ដំបង​បាន​សហកា​គ្នា ចុះ បាន​ចាប់ខ្លួន​ជនសង្ស័យ​ដៃដល់​ស្ទាវ​ស្រី​ប្រុស​២​នាក់ ដែល​ជាប់ចោទ​បានសម្លាប់​ជនរងគ្រោះ​ជា​ក្មេងប្រុស​អាយុ​១២​ឆ្នាំ ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ ស្ថិតនៅ​ចំណុច​ភូមិ​ស្មន់​មុនី ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​តាម​ដីកា របស់​តុលាការ​។​a kill boy 

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ខេត្តបាត់ដំបង បាន ឱ្យដឹងថា ប្រតិបត្តិ​ការឃាត់ខ្លួន ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើនេះ នៅវេលា​ម៉ោង​៩៖១៥​នាទី​នៅ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ​នៅ​ចំណុច​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ។​

​ជនជាប់ចោទ​ដែល​បាន​ចាប់ខ្លួន​រួមមាន​ទី​១៖ ឈ្មោះ ផាន់ បញ្ញា​រិ​ទ្ធិ ភេទ​ប្រុស អាយុ​១៧​ឆ្ន នាំ​រស់នៅ​ភូមិ​ព្រៃ​ផ្តៅ​ខាងត្បូង ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ និង​ទី​២៖ ឈ្មោះ ហុន ធីតា ភេទ​ស្រី អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ចំបក់ ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ដែល​ជាប់ចោទ​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​មធ្យោបាយ​ផ្សេងៗ (​ប្លន់​សម្លាប់​) ។​ជនរងគ្រោះ​មានឈ្មោះ ណុប លឹម​ហេង ភេទ​ប្រុស អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្តៅ​ខាងត្បូង ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​

​ក្រោយពី​បាន​ចុះ​អនុវត្ត​ដីកា​បានសម្រេច​ហើយ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង បាន​បញ្ជូន​ជនល្មើស​ឱ្យទៅ​កម្លាំង​នគរបាល​ខេត្តតាកែវ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី នៅ​តុល​ការ​ខេត្តតាកែវ​៕a kill boy1 a kill boy2 
​