» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11984 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702155 នាក់

ដុក​ទ​រ័ សាន់ សុធា​វុ​ធ ប្រធាន​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ស្រវឹង ប្រើ​អំពើហិង្សា​វាយដំច្រំធាក់​លើ​ប្រពន្ធ​ត្រូវ​ឃាត់ខ្លួន​



​ស្វាយរៀង​៖ វេជ្ជបណ្ឌិត​ជំនាញ សាន់ សុធា​វុ​ធ មាន​តួនាទី​ជា​ប្រធាន​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​ស្វាយទាប​ខេត្តស្វាយរៀង ស្រវឹងស្រា​ជោកជាំ បាន​ប្រើ​អំពើហិង្សា​យ៉ាង​ឃោរឃៅ​វាយដំច្រំធាក់​លើ​ប្រពន្ធ​ស្ទើរ​ដាច់ខ្យល់ បណ្ដាល​ឲ្យ​មាន​ស្នាមរបួស​ជាំ​ពេញ​ខ្លួន​ត្រុ​វ​បាន​សម​ត្ត​កិច្ច​ឃា​ត់​ខ្លួន។​​ប្រភព ពី​សាច់ញាតិ​បាន​ឲ្យ​ដឹងថា ករណីនេះ​បានកើត​ឡើង តាំងពី​យប់ ថ្ងៃទី​២៥ ខែមេសា មកម្ល៉េះ​? ។ សាច់ញាតិ​ជនរងគ្រោះ​ខាង​ប្រពន្ធ ក៏បាន​ដាក់ពាក្យ​បណ្ដឹង​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ឲ្យ​មាន​វិធានការ​ច្បាប់​លើ​ជនដៃដល់​។​a beat docter5 

​ប្រភព​បាន​បន្តទៀតថា បុគ្គល​នេះ រៀនសូត្រ​បាន​ខ្ពង់ខ្ពស់ ធ្វើជា​គ្រូពេទ្យ តែ​ដើរលេង​ផឹកស៊ី​យប់​ស្ទើរ​រាល់ថ្ងៃ មកដល់​ផ្ទះ​ជេរ​ម្រា​យ​វាយដំ​ប្រពន្ធ ជាច្រើនលើក​ជាច្រើន​សារ​រាប់​ឆ្នាំ​មកហើយ ។​ប៉ុន្តែ​ដោយមាន​ការសម្របសម្រួល​ពី​អ​នា​ព្យាបាល​ទាំងសងខាង​ដោយ​មិន​ចង់​ឲ្យ​កូនៗ​បែកបាក់​ក៏​សះជា​គ្នា​ឡើងវិញ នាពេល​កន្លងមក ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ ដែលជា​ករណី​ចុងក្រោយ​បំផុត​នេះ ជនរងគ្រោះ​មិនអាច​ទ្រាំ​នឹង​អំពើហិង្សា បែបនេះ​យ៉ាងធ្ងន់ធ្ងរ​បាន​ទៀត​នោះ​ក៏​សម្រេចចិត្ត​ដាក់ពាក្យ​បណ្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ចាត់វិធានការ​ច្បាប់​តែម្ដង​។

ប្រភព​ច្បាស់ការ​ដដែល​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា សមត្ថកិច្ច បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង រួចហើយ កាលពី​ថ្ងៃទី 5 ខែ ឧសភា ក៏បាន​មាន​ចំណាត់ការ​ច្បាប់​លើ​ជនដៃដល់​ជា​វេជ្ជបណ្ឌិត​រូបនេះ ដោយ​ចាប់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​​ពាក់ព័ន្ធ​ករណី​នេះដែរ​សាច់ញាតិ​ជនរងគ្រោះ​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ក៏ដូចជា ព្រះរាជអាជ្ញា និង​ចៅក្រម នៃ អយ្យការ​សាលាដំបូង ខេត្តស្វាយរៀង​ចាត់វិធានការ លើ​ជនដៃដល់​រូបនេះ ឲ្យ​ធ្ងន់ធ្ងរ​ជាទីបំផុត​។​

​ជនរងគ្រោះ​ជា​ប្រពន្ធ​មានឈ្មោះ​រ៉ា​រី វណ្ណិច រស់នៅ​ភូមិ​ព្រៃ​រំដួល ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ។​ចុង​ចម្លើយ​នៃ​ពាក្យបណ្តឹង​មានឈ្មោះ​សាន់ សុធា​វុ​ធ ដែល​ត្រូវជា​ស្វាមី​។​ពាក្យបណ្ដឹង​បាន​រៀបរាប់ថា បុរស​ជា​ប្ដី​រូបនេះ តែងតែ​រករឿង​វាយ​ដាំ​ច្រំ​ធាក់​មកលើ​ខ្លួន​ជាច្រើនលើក ច្រើនសា​។ មិនតែប៉ុណ្ណោះ បុរស​ជា​ប្ដី​រូបនេះ​ក្រោយពី​ប្រើ​ហិង្សា​រួចហើយ​តែងតែ​ដេញ​ប្រពន្ធ​ឱ្យទៅ​ប្តឹង ទោះបី​ប្ដឹង​ដល់​ណា ក៏​ប្តឹងទៅ រូបគាត់​មិន​ខ្លា​ចឡើយ​។ ដោយ​ទ្រាំ​នឹង​ទង្វើ​របស់​ប្ដី​កំហូច​ឈ្មោះ​សាន់ សុធា​វុ​ធ រូបនេះ​មិនបាន គាត់​ក៏បាន​ស្វែងរក​អន្តរាគមន៍​ពី​សំណាក់​សមត្ថកិច្ច តែ​មើលទៅ​ហាក់បីដូចជា​សមត្ថកិច្ច​ញញើត​មិន​ហ៊ាន​ចាត់ការ​មកលើ​ចុង​ចម្លើយ​ដែលជា​ប្ដី​របស់គាត់​នោះទេ គាត់​មិនដឹងថា​បណ្ដាលមកពី​មូលហេតុ​អ្វី​ដែរ បើទោះជា​គាត់​សុំ​ឱ្យមាន​អន្តរាគមន៍​ពី សមត្ថកិច្ច​រាល់ពេល​ប្រើ​អំពើហិង្សា​យ៉ាងណាក៏ដោយ​។​

​ស្ត្រី​ជាដើម​បណ្ដឹង​បាន​បន្តទៀតថា ជាក់ស្ដែង​កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង​11​និង 30​នាទី បុរស​ជា​ប្ដី​របស់គាត់ ក្រោយពី​ត្រឡប់​មកពី​ផឹកស៊ី​បាន​ជេរ​និង​វាយដំ​មកលើ​រូបគាត់​យ៉ាង​សាហាវព្រៃផ្សៃ​ជាទីបំផុត ដោយបាន​ចាប់​បោចសក់​បោក​ក្បាល​អុក​ទៅនឹង​គ្រែ​ហើយ​អូស​ចុះពីលើផ្ទះ​មកក្រោម​ទៀតផង ។ ក្នុងពេល​នោះដែរ​បើ​កុំ​តែ​បាន​ប្អូនជីដូនមួយ​របស់គាត់​ជួយ​ឃាត់ឃាំង​ម្ល៉េះ​សម​ប្ដី​របស់គាត់ វាយ​រូបគាត់​បណ្ដាលឱ្យ​ស្លាប់បាត់​បង់​ក៏​មិនដឹង​។ ក្រោយពី​ប្រើ​ហិង្សា​មកលើ​រូបគាត់​ជា​ប្រពន្ធ​ហើយ ។​​បុរស​ជា​ប្ដី​ឈ្មោះ​សាន់ សុធា​វុ​ធ នេះ​បាន​បោះពាក្យ​សំដី និង​និយាយ​បែប​គំរាមកំហែង​មកលើ​គាត់​ថា បើទោះជា​គាត់​ទៅប្តឹង​ដល់​ណា ក៏​គេ​មិន​ខ្លាច​ដែរ នៅ​ខេត្តស្វាយរៀង​នេះ គ្មាន​អ្នកណា​ហ៊ាន​ធ្វើ​អ្វី​គាត់​ឈ្មោះ​(​សាន់​សុធា​វុ​ធ​)​ទេ ព្រោះ​គាត់​គឺជា​គ្រូពេទ្យ​មួយរូប​ដែល​រៀន​មកពី​ក្រៅប្រទេស ហើយ​ត្រូវបាន​ថ្នាក់ដឹកនាំ​តែងតាំង​ឱ្យធ្វើជា​ប្រធាន​មន្ទីរពេទ្យបង្អែក​។​ប្រភពព័ត៌មាន​បានបញ្ជាក់​ថា មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង ការិយាល័យ​ស្រុក ប្រតិបត្តិ​ស្វាយទាប មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល លោកគ្រូ​ពេទ្យ​នេះ ជា​វេជ្ជបណ្ឌិត សាន់ សុធា​វុ​ធ មាន​តួនាទី​ជា​ប្រធាន​មន្ទីរពេទ្យ ៕a beat docter1 a beat docter3 a beat docter4 
​