» អាជ្ញាធរនិងសិស្សរងគ្រោះនិយាយខុសគ្នាករណីយ៍គ្រូវិទ្យាល័យម្លូទាត់សិស្សបណ្តាលឱ្យបាក់កជើង » កម្លាំងជំនាញខេត្តកោះកុង បង្ក្រាបបានទូកដឹកទំនិញឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ១គ្រឿង » ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោរឿងសន្តិសុខតាមព្រុំដែន! » នាយករដ្ឋមន្ត្រីសិង្ហបុរី :៖ ការប៉ះទង្គិចថៃ–កម្ពុជា ជាសញ្ញាហានិភ័យនៅក្នុងអាស៊ាន! » នគរបាលវៀតណាមបង្ក្រាបទីតាំងផលិតទំនិញក្លែងក្លាយដ៏ធំមួយ រកឃើញមានទាំងទឹកត្រីម៉ាកល្បីៗប្រចាំប្រទេស និងគ្រឿងផ្សំផ្ទះបាយក្លែងក្លាយច្រើនមុខ » រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប រហូតដល់ដំណាច់ឆ្នាំ២០២៦ » ថៃប្រើកម្លាំងយោធាចូលើលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយ គឺខុសច្បាប់តែមិនឃើញមានប្រទេសណាឬស្ថាបន័អន្តរជាតិណាចេញមកជួយកម្ពុជា?! » មីយ៉ាន់ម៉ាបណ្តេញតំណាងជាន់ខ្ពស់ទីម័រក្រោយបើកសំណុំរឿងផ្លូវច្បាប់ប្រឆាំងនឹងរបបយោធា » សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ចេញពីកម្ពុជាទៅអាមេរិកប្រជុំក្រុមប្រឹក្សាសន្តិភាព » គ្រាន់តែនិយាយរឿងខ្វះទឹកតាមហ្វេសប៊ុក ត្រូវព្រះរាជអាជ្ញា ចោទពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍? » អយ្យការតាកែវដោះលែងអ្នកកាសែត២នាក់ឱ្យមានសេរីភាពវិញតែមិនបិទសំណុំរឿងនិងមិនប្រាប់កំហុស? » សម្រេចឃុំខ្លួនមន្ត្រីឧទ្យានុរក្សម្នាក់ដាក់ពន្ធនាគារ ពីបទហិង្សាលើ ភរិយា » តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 761 នាក់

ម្សិលមិញ 8911 នាក់

សរុប 18579608 នាក់

សម្ដេច​ដាក់ចេញ​នូវ​វិធានការ​ចំនួន​៧​ចំណុច​សម្រាប់​បង្ក្រាប​គ្រឿង​ញៀន​បន្ទាប់ពី​សម្តេច​ ​ក្រឡាហោម ស ខេង ថា មជ្ឈមណ្ឌល​កំសាន្ត រ៉ុ​ក មាន​ប៉ូលិស​មួយចំនួន​ចូលទៅ​ពាក់ព័ន្ធ​


ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​ចំនួន​៧​ចំណុច​សំខាន់ៗ សម្រាប់​អនុវត្ត​ក្នុង​យុទ្ធនាការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​៤ រយៈពេល​១​ឆ្នាំ ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​។a drug kheng

បើតាម​សារលិខិត​កំណត់​ផែនការ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បែងចែក​ចាត់​ការងារ​អនុវត្ត​ផងដែរ រួមមាន​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន​យុទ្ធនាការ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជា​អនុប្រធាន​យុទ្ធនាការ​។​

មានការ​កត់សម្គាល់ថា​យន្តការ​បង្ក្រាប​គ្រឿងញៀន​ដែល​ដាក់ចេញ​សម្រាប់​ឆ្នាំ​២០១៩​នេះ​បាន​កើតឡើង​ក្រោយពី​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ល​ទ្ឋ​ផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត ឆ្នាំ​២០១៩​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ទី​១៩ ខែមីនា ឆ្នាំ​២០១៩​បាន​បង្ហើប​ឲ្យ​ដឹងថា​៖​ការបង្ក្រាប​គ្រឿងញៀន​មួយ​សំបុក​ធំ​នៅ​ក្លឹប​កំសាន្ត​រ៉ុ​ក មាន​ប៉ូលិស​មួយចំនួន​ចូលទៅ​ពាក់ព័ន្ធ​នៅក្នុង​រឿងនេះ​ដែរ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​សមត្ថកិច្ច​បាននិងកំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ហើយ ។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថាការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​គឺជា​យុទ្ធសាស្ត្រ​របស់​កងកម្លាំង​ប្រដាប់អាវុធ​របស់​យើង ដែល​យើង​ត្រូវ​ប្រឹងប្រែង​កាត់បន្ថយ​ឲ្យ​បាន​នៅក្នុង​ឆ្នាំ​២០១៩​និង​ឆ្នាំ​២០២០ និង​នៅ​ឆ្នាំ​បន្តទៀត ដោយហេតុថា មកដល់ពេលនេះ​មិន​ត្រឹមតែ​នៅ​រាជធានី​ភ្នំពេញ​ទេ សូម្បីតែ​នៅតាម​បណ្តា​ខេត្ត ការប្រើប្រាស់ ការជួញដូរ​គ្រឿងញៀន​បាននិងកំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​។​

​ជាក់ស្តែង​យើង​បានឃើញ​ស្រាប់​ហើយ​ដូចជា​នៅ​ក្លឹប​កម្សាន្ត រ៉ុ​ក ក្លឹប​កម្សាន្ត​មួយទៀត​នៅ​ខេត្តសៀមរាប​គឺ​សុទ្ធតែ​ពាក់ព័ន្ធ​ទៅនឹង​គ្រឿងញៀន ហើយ​អ្នក​ដែល​ប្រើប្រាស់​ទាំងនោះ ភាគច្រើន​គឺជា​ស្រទាប់​យុវជន​ដែល​នេះ​ជាការ​បំផ្លាញ​ដល់​ធនធានមនុស្ស​រប​ស់​យើង ប៉ះពាល់​ទៅដល់​សង្គមជាតិ​យ៉ាងធ្ងន់ធ្ងរ ដោយ​ពួកគេ​អាច​ក្លាយទៅជា​ចោរលួច​ចោរប្លន់ កំ​ពុល​ទៅដល់​សន្តិសុខ​សង្គម​និង​ខាតបង់​ទ្រព្យសម្បត្តិ ក្នុង ការស្ដារ​នីតិសម្បទា​យុវជន​ទាំងនេះ​មកវិញ​។​

​សម្តេច​បន្តថា ជា​យុទ្ធសាស្ត្រ​និង​ជា​ភារកិច្ច​របស់​យើង យើង​មិន​ទុកអោយ​គ្រឿងញៀន ត្រួតត្រា​យើង​ទេ យើង​ត្រូវតែ​ជា​អ្នកត្រួតត្រា​គ្រឿងញៀន កាត់បន្ថយ​និង​លប់បំបាត់​ឲ្យ​បាន​លើ​បញ្ហា​គ្រឿងញៀន​នេះ ។​ដូច្នេះ​ទេ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​សមត្ថកិច្ច​របស់​យើង​ទាំងអស់​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ងារ​នេះ ហើយ​សមត្ថកិច្ច​របស់​យើង មិនត្រូវ​ពាក់ព័ន្ធ​នៅក្នុង​រឿងនេះ​ជាដាច់ខាត​។

គួរ​រំលឹក​ផងដែរ​ថា កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លងមកនេះ​​កម្លាំង​ប៉ូលីស​ជាច្រើន​នាក់ បាន​ឆ្មក់​ចូល​ឆែកឆេរ​ទីតាំង​ក្នុង​ក្លឹប​កម្សាន្ត​Rock ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដោយបាន​ឃាត់​មនុស្ស​រាប់រយ​នាក់ និង​ដកហូត​ថ្នាំញៀន​ជាច្រើន​ប្រភេទ ជិត​៥០​គីឡូក្រាម ហើយ​ក្រោយមកទៀត ពោលគឺ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៦​ល្ងាច ថ្ងៃទី​១១ ខែមីនា លោក​ឧកញ៉ា គិត ធាង ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ុ​ក​រូបនេះ ត្រូវ​ប៉ូលិស​នាំខ្លួន​ពី​គេហដ្ឋាន​ ដែលមាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវ​២៨៩ ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ទល់មុខ​ទីបញ្ជាការដ្ឋាន​ប៉េអឹម​ផ្ទៃ​ប្រទេស​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន​ដ៏​ពេញនិយម​កណ្ដាល​ទីក្រុង​ភ្នំពេញ ។​

​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្នុង​ឱកាសអញ្ជើញ​បើក​សន្និបាត ស្តីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ឆ្នាំ​២០១៩ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នា​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩​ បាន​ថ្លែង​ដោយ​ការងឿងឆ្ងល់​ថា ករណី​ប​ង្រា​ប​គ្រឿងញៀន​មួយចំនួន សមត្ថកិច្ច​ចាប់​បានតែ​គ្រឿងញៀន​ទេ ឯ​មនុស្ស​វិញ​មិនដែល​ចាប់បាន​សោះឡើយ​​៖ «​ករណីខ្លះ​ចាប់​បានតែ​គ្រឿងញៀន តែ​មនុស្ស​មិនដឹង​នៅឯណា​? ករណីខ្លះ​គ្រឿងញៀន ១០​គីឡូក្រាម អត់​ដឹងថា​របស់​អ្នកណា​។ អញ្ចឹង​បាន​ថា​ក្នុងករណី​ស្រាវជ្រាវ វា​មាន​បទល្មើស​មាន​ផលិត ចរាចរណ៍ ស្តុក​ទុក ចែកចាយ និង​ប្រើប្រាស់​»​។​

​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ថ្លែងថា បទល្មើស​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន កើតឡើង​តាមរបៀប​៥​យ៉ាង​គឺ ការផលិត ការ​ចរាចរ ការ​ស្តុក​ទុក ការចែក​ចាយ និង​ការប្រើប្រាស់​។ លោក​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រើ​វិធី​កំណត់​បទល្មើស​ទាំង​៥​យ៉ាងនេះ ដើម្បី​រក​ឲ្យ​ឃើញច្បាស់​ថា តើន​រណា​ជា​មេខ្លោង​នៃ​ការបង្កើត​បទល្មើស​គ្រឿង​នោះ​។​​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់​បន្ថែមថា «​អញ្ចឹង​ករណី​គ្រឿងញៀន ១០​គីឡូក្រាម ផលិត​នៅឯណា នៅក្នុង​ស្រុក ឬ​នាំចូល​ពី​ប្រទេសក្រៅ ចរាចរណ៍​តាមផ្លូវ​ណា មកដល់​កន្លែង​ណា អ្នកណា​អ្នក​ចាប់ ស្តុក​ទុក​នៅ​កន្លែង​ណា ចែកចាយ​នៅ​កន្លែង​ណា ប្រើប្រាស់​នៅ​កន្លែង​ណា ទៅរក​អា​ប្រើប្រាស់​ហ្នឹង​....​។ កាលណា​មាន​ករណី​គ្រឿងញៀន ត្រូវ​ប្រើប្រាស់​៥​ចំណុច​ហ្នឹង ដើម្បី​ស្រាវជ្រាវ បើ​មិន​អញ្ចឹង​វា​បាត់ដាន​»​។​លោក កែ គឹមយ៉ាន បាន​ផ្តាំ​ថា អ្នក​ដែល​រក​ស៉ី​ទាក់ទង​នឹង​ករណី​គ្រឿងញៀន សូម​ប្រុងប្រៀប​ឲ្យ​ហើយ​ទៅ តែ​លោក​មិន​បង្ហើប​ថា នឹងធ្វើ​ចំណាត់ការ​បែបណា​នោះទេ​។​

​សូម​បញ្ជាក់ដែរថា យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ បទល្មើស​គ្រឿងញៀន​សរុប ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​មាន​ចំនួន ៨.០០២​ករណី ដោយ​ឃាត់ខ្លួន​ជន​ជាប់​ពាក់ព័ន្ធ ចំនួន​១៦,២១៦​នាក់ និង​គ្រឿងញៀន​ជាង​កន្លះ​តោន (​គឺ​ប្រមាណ ៥៣៦​គីឡូក្រាម​)៕a drug kheng (1) a drug kheng1 (1) a drug kheng2 a drug kheng1 a drug kheng3 a drug kheng4 a drug lao2 a drug rock2 a drug rock6