» ដកហូត​មុខតំណែង​នាយ​នគរបាល ៤​រូប នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​នាយកដ្ឋាន​នគរ​បាលប​ច្ចេកទេស​វិទ្យាសាស្ដ្រ មកជា​មន្ត្រី​តែ​គ្មាន​ឈ្មោះ​កឹម​ជាតិ​ » ប្រធានាធិបតី​ហុង​គ្រី សម្រេច​មិន​ចូលរួម​កិច្ចប្រជុំ​កំពូល​ណា​តូ​ខាងកើត នៅ​ប្រទេស​ឡេ​តូ​នី​ » ប្រធានាធិបតី​ហុង​គ្រី សម្រេច​មិន​ចូលរួម​កិច្ចប្រជុំ​កំពូល​ណា​តូ​ខាងកើត នៅ​ប្រទេស​ឡេ​តូ​នី​ » កម្ពុជា អញ្ជើញ​ចូលរួម​ប្រារព្ធ​កម្មវិធី​អបអរសាទរ​ទិវា​បុណ្យជាតិ នៃ​សហព័ន្ធរុស្ស៊ី រាជធានី​ភ្នំពេញ​តែមិនទៅប្រជុំតាមការអញ្ជើញរបស់អ៊ុយក្រែននៅស្វិស » ម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ចេញ​សារាចរ​ស្តីពី​ការរៀបចំ និង​ការកែសម្រួល​រចនាសម្ព័ន្ធ​របស់​ក្រសួង ស្ថាប័ន » ឯកអគ្គរាជទូត​ថៃ​៖ សិស្ស​ខ្មែរ អាច​ចុះឈ្មោះ​ចូលរៀន​មុខជំនាញ​ទាក់ទង​នឹង បច្ចេកទេស អគ្គិសនី សំណង់ និង​បច្ចេកវិទ្យា​ព័ត៌មាន បាន​ដោយ​មិន​គិតថ្លៃ​ » ផ្សារ​ទំនើប​ស៊ី​ធី ម៉​ល ហ៊ាន​បើក​ហ្គេម​ខុសច្បាប់ លេង​យ៉ាង​ចំហរ ដោយ​មិន​ខ្លាចញញើត​និង​ច្បាប់​ » យោធា​កូរ៉េខាងត្បូង​ផ្ទុះអាវុធ​ព្រមាន​បន្ទាប់ពី​យោធា​កូរ៉េខាងជើង​ឆ្លង​បន្ទាត់​ព្រុំដែន​តំបន់​គ្មាន​កង​ទ​ព័​ » អភិបាលខេត្ត​ពោធិ៍សាត់ បដិសេធ មិន​អនុញ្ញាត អូស​លៀស ដោយ​កម្លាំង​ម៉ាស៊ីន ក្នុង​រដូវ​បិទ​នេសាទ » ស្រណោះណាស់!គ្រាន់​ដឹងថា​ប្រពន្ធ​មកពី​ប្រទេស​ថៃ​វិញ ត្រេកអរ​ពេក ហែល​ឆ្លង​ទឹក​បឹង​ពី​កន្លែង​ធ្វើ​ជី មកជួប​ប្រពន្ធ តែ​មិនអាច​ជួប​! » ក្មេង​ទំនើង​ប្រដាប់​ដោយ​កាំបិត​ខ្វែវ និង​កាំបិត​បុ័ងតោ ត្រូវបាន​កម្លាំង​នគរបាល ឃាត់ខ្លួន​ចំនួន ០៥​នាក់ ! » ស្រី​ជនជាតិ​បូ​ឡេ​វី​ម្នាក់​ជាប់គុក​១​ជីវិត ពីបទ​.​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រមាណ​ជាង​០៤​គីឡូក្រាម តាម​ជើងយន្តហោះ​ចូល​ស្រុក​ខ្មែរ​ » នៅ​បារាយណ៍​ជយ​តា​ដាក​ឬ​នាគ​ព​ន្ធ័​មាន​ទូក​ជិះ​ក​ម្សា​ន​បំរើ​ទេសចរណ៍ » រថយន្ត​ប្រមូល​សំរាម​គ្មានគុនភាពចុះ​ចំណោត​បុក​រះ​សង្ឃ​មួយ​ម៉ូតូ​កង់​៣​និមន្ត​ទៅ​បិណ្ឌបាត​របួស​ចូល​ពេទ្យ​ » សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ មន្ត្រី​បម្រើ​រាស្ត្រ​ប្រៀប​ដូច​បម្រើ​ខ្លួនឯង និង​គ្រួសារ គឺ​ត្រូវការ​ការផ្តល់​សេវាសាធារណៈ​មួយ​ដែល​ល្អប្រសើរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11497 នាក់

ម្សិលមិញ 11845 នាក់

សរុប 14418397 នាក់

បង្ក្រាប​ជនបរទេស​រាប់សិប​នាក់ នៅ​អគារ​កាស៊ីណូ​ជិន​ប៉ី​៤​បន្ទាប់ពី មាន​សេចក្តីរាយការណ៍​មាន​ផ្ទុះអាវុធ និង​មាន​មនុស្ស​ស្លាប់?


​ខេត្ត​ព្រះសីហនុ​៖ ល្ងាច​ថ្ងៃទី​២១​ឧសភា ឆ្នាំ​២០២៤ សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​បង្ក្រាប​ជនបរទេស​រាប់សិប​នាក់​នៅ​អគារ​កាស៊ីណូ​ជិន​ប៉ី​៤ ក្រោយ​មាន​សេចក្តីរាយការណ៍​ថា មានការ​ផ្ទុះអាវុធ និង​មាន​មនុស្ស​ស្លាប់ ។​a india shoot1 

 សមត្ថកិច្ច​មិនទាន់​អាច​ប្រាប់​លម្អិត​បានទេពីលទ្ធផកនៃការបង្ក្រាប ​ដោយសារ​ករណីនេះ​ស្ថិតក្នុង​ការបន្ត​នីតិវិធី​ស៊ើបអង្កេត​នៅឡើយ។​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​អគារ​ជិន​ប៉ី​៤ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាលពី​យប់​ថ្ងៃ​២០​ឧសភា ឆ្នាំ​២០២៤ សម​ត្ត​កិច្ច​ថា ជា​ករណី​ជម្លោះ​រវាង​ជនជាតិ​ឥណ្ឌា និង​ជនជាតិ​ឥណ្ឌា​គ្នាឯង និង​មិនមាន​ការផ្ទុះអាវុធ ឬ​មាន​មនុស្ស​ស្លាប់​ដូច​ការ​ចែកចាយ​សារ​សំឡេង​ក្នុង​គ្រុប​តេ​ឡេ​ក្រាម​ឡើយ​។ តាម​ការស៊ើបអង្កេត​ប​ឋ​ម ជម្លោះ​នេះ បណ្តាលមកពី​ពួកគេ​(​បុគ្គលិក​ឥណ្ឌា​)​មួយចំនួន​មិន​ចង់​ធ្វើការ​នៅ​កន្លែង​នេះ ទើប​ផ្តើម​ឱ្យមាន​ការតវ៉ា​របស់​ជ​ន​ជាតិ​ឥណ្ឌា​មួយចំនួន ចង់​ចាកចេញ​ទៅរក​កន្លែងធ្វើកា​រ​ថ្មី​ប៉ុណ្ណោះ​។​

មុនមានការចុះបង្ក្រាបនេះកាលពី​ក្បាល​ប្រ​លប់​ថ្ងៃទី​២០​ឧសភា ឆ្នាំ​២០២៤ មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា មាន​ករណី​ផ្ទះ​អាវុធ​បាញ់រះ នៅ​ទីតាំង​កាស៊ីណូ​មួយកន្លែង បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​ជាច្រើន​នាក់​។ ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​បាន​ចុះ ឡោមព័ទ្ធ​ទីតាំង​កាស៊ីណូ​ឈ្មោះ​ជិន​ប៉ី​៤ និង​ប្រមូលបាន​ជនបរទេស​ជាច្រើន​នាក់​យកទៅ​សួរនាំ​។ ភ្លាមៗ​សមត្ថកិច្ច​បញ្ជាក់ថា​«​ករណីនេះ ពុំមាន​ផ្ទុះអាវុធ ឬ​មាន​មនុស្ស​ស្លាប់ និង​រងរបួស​ដូច​អ្វី​ដែលជា​សារ​សំឡេង​ប្រជាពលរដ្ឋ​រាយការណ៍ និង​ផ្ញើ​សា​រតៗ​គ្នា​ក្នុង​គ្រុប​តេ​ឡេ​ក្រាម​ទេ​។ ពួកគេ​គ្រាន់តែ​មានរឿង​បញ្ហា​ការងារ​ក្នុង​ក្រុមហ៊ុន​ប៉ុណ្ណោះ​»​។ សមត្ថកិច្ច​បន្ថែមថា បច្ចុប្បន្ន ជនបរទេស​ខាងលើ​កំពុង​ឃាត់ខ្លួន​ទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ រង់ចាំ​ធ្វើការ​សួរ​ជា​បន្តទៀត​។​

​សម្រាប់អគារ​ជី​ង​ប៉ី​៤ ហៅ​អគារ​ខ្មៅនេះវិញ ធ្លាប់មាន​អតីត​បុគ្គលិក​បម្រើការ​ងារ​នៅ​ទីនោះ បង្ហើប​ប្រាប់​ឱ្យដឹងថា ទីតាំង​ខាងលើ​ជា​អគារ​បណ្តុំ​អាជីវកម្ម​ជាច្រើន​បង្កប់​នៅ​ខាងក្នុង​ដែល​រួមមាន ៖ «​កាស៊ីណូ​សម្រាប់​មនុស្ស​លេង​ផ្ទាល់ កាស៊ីណូ​អន​ឡាញ ហាង​លក់ទំនិញ ហាង​ផឹកស៊ី ឌី​ស្កូ​ថេ​ក សណ្ឋាគារ​លំដាប់​ផ្កាយ សេវាកម្ម​ជួញដូរ​ផ្លូវភេទ ហាង​ម៉ាស្សា អាហា​រដ្ឋា​ន ។​ល​។​» ជាមួយគ្នា​នោះ អគារ​មួយ​នេះ ក៏​មានការ​បង្ខាំង​មនុស្ស​ចម្រុះ​ជាតិ​សាសន៍​បង្ខំ​ឱ្យធ្វើ​ការ​លើស​កម្រិត​ផងដែរ កាលពី​អំឡុង​ឆ្នាំ​២០២២​។ ដោយសារតែ អគារ​ជី​ង​ប៉ី​៤ ជាទី​កន្លែង​បណ្តុំ​អាជីវកម្ម​ចម្រុះ ទើប​មាន​ថៅកែ​ធំៗ​មកពី​បរទេស​បណ្តាក់ទុន​រក​ស៊ី​ជាច្រើន​រួមមាន​៖ ជនជាតិ​ចិន ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូណេស៊ី ថៃ និង​ថៅកែ​មកពី​វៀតណាម នាំគ្នា​មក​បើក​អាជីវកម្ម​ក្នុង​អគារ​ជី​ង​ប៉ី​៤ ដោយមាន​ទាំង​ស្របច្បាប់ និង​ខុសច្បាប់​។​

​ចំពោះ​បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​អគារ​នោះ​វិញ ក៏មាន​ចម្រុះ​ជាតិ​សាសន៍​ដូចគ្នា​នឹង​ថៅកែ​ទាំងអស់​នោះដែរ ដែល​រួមមាន​៖ ជនជាតិខ្មែរ ចិន វៀតណាម ឥណ្ឌូណេស៊ី ថៃ ឥណ្ឌា និង​ម៉ាឡេស៊ី​ជាដើម​។ ចំណុច​សំខាន់​ពួកគេ​ទាំងនោះ មិនត្រូវ​បានអនុញ្ញាត​ឱ្យចេញ​ក្រៅ​អគារ​ទេ ហើយ​បើ​មាន​តម្រូវ​ការចង់​ទិញ​អីវ៉ាន់​ប្រើប្រាស់​ពី​ខាងក្រៅ គឺ​ត្រូវ​បញ្ជា​ទិញ​តាម​ក្រុម​ម៉ូតូ​ដឹកជញ្ជូន​ចល័ត ហើយ​ត្រូវ​យកមក​ទុក​នៅ​កន្លែង​ឆ្មាំ​ចាំ​យាម​ច្រកទ្វារ​ចេញ​-​ចូល ទើប​ឆ្មាំ​កំណត់​ឈ្មោះ​អ្នក​ដែល​បញ្ជា​ទិញ​ឱ្យ​ចុះមក​ទទួលយក​បន្ត​។ ចំណែក​ជនជាតិ​ចិន ឬ​ជនបរទេស​ផ្សេងទៀត​ដែលជា​អតិថិជន ចូល​ទៅលេង​កម្សាន្ត​នៅក្នុង​អគារ​ជី​ង​ប៉ី​៤ នោះ​វិញ ក៏ត្រូវ​ឆ្មាំ​ការពារ​នៅ​មាត់ទ្វារ​ត្រួតពិនិត្យ​ទាំង​ពេលចេញ និង​ពេល​ចូល ពុំ​នោះទេ​ឆ្មាំ​ការពារ​នឹងមិន​អនុញ្ញាតឱ្យ​ចូលទៅ​ខាងក្នុង​ឡើយ ពោលគឺ​លើកលែងតែ​ភ្ញៀវ​លំដាប់ VIP ដែល​រាល់​ពេលចេញ​-​ចូល មាន​រថយន្ត​ក្រុមហ៊ុន​ដឹកជញ្ជូន​ទៅមក ទើប​គ្មាន​ការត្រួតពិនិត្យ​លម្អិត​។​

​ប្រភព​ខាងលើ​បន្តថា ចំពោះ​បុគ្គលិក​បម្រើ​ការងារ​ផ្នែក​កាស៊ីណូ​អន​ឡាញ​វិញ គឺ​ថៅកែ​ឱ្យ​រស់នៅក្នុង​កន្លែងធ្វើកា​រ​នៃ​អគារ​នោះ​ផ្ទាល់​តែម្ដង​។ ពួកគេ​ត្រូវបាន​ថៅកែ​បង្ខាំង​មិនឱ្យ​ចេញ​ក្រៅ គ្មាន​សេរីភាព គ្មាន​ការតវ៉ា និង​ធ្វើការ​ងារ​លើស​កំណត់ បើ​មាន​គម្រោង​ចង់​ឈប់ គឺត្រូវធ្វើ​ការ​យ៉ាងតិច​បំផុត​ក៏​១​ឆ្នាំ​ដែរ ឬក៏​ត្រូវគេ​ផ្ទេរ​យកទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង​ក៏មាន​។ កន្លងមក មាន​បុគ្គលិក​ខ្មែរ​ខ្លះ​បាន​កុហក​ទៅ​អ្នកគ្រប់គ្រង​របស់ខ្លួន ដោយ​ក្លែង​ថា គ្រួសារ​មានធុរៈ​បន្ទាន់ ដូចជា បងប្អូន​ស្លាប់ ឬ​មាន​ករណី​អ្វី​ពិសេស ទើប​ពួកគេ​ឱ្យ​ឈប់​ទៅ​ស្រុកកំណើត (​សម្រាប់​បុគ្គលិក​ខ្មែរ​) តែ​ប្រាក់ខែ ត្រូវ​ថៅកែ​ដក​អស់​មួយចំនួន ដើម្បីឱ្យ​បុគ្គលិក​រូបនោះ​ត្រឡប់មកវិញ​។ ប៉ុន្តែ​បើ​ចំពោះ​ជនជាតិ​ចិន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឬ​ជនបរទេស​ផ្សេងទៀត ជា​បុគ្គលិក​ដូច​ជនជាតិខ្មែរ​ដែរ គឺ​កម្រ​នឹង​ឃើញ​ចេញ​ក្រៅ​បាន​ណាស់​។ ដូច្នេះ ករណី​ក្រុម​បុគ្គលិក​ឥណ្ឌា​ឈ្លោះ​គ្នា​តវ៉ា​ចង់​ចេញទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង​នេះ អាចជា​ករណី​បង្ខំ​ឱ្យ​ពួកគេ​ធ្វើការ​ហួស​កម្រិត​ដូច​ករណី​កន្លងមក​ក៏​អាច​ថា​បាន​?​តែ​យ៉ាងណា​យើង​រង់ចាំ​ពត៍​មាន​ល​ម្អី​តព​សត្ត​កិច្ច​បន្តទៀត​៕a india shoot a india shoot a india shoota