» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7979 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698150 នាក់

បទល្មើស​ដឹកជញ្ជូន​ឈើ​កើតមាន​ពេញបន្ទុក​តាម​ទូក​ចុះទៅ​ខេត្តក្រចេះ​

​ខេត្តស្ទឹងត្រែង : ក្រុម​ឈ្មួញ​ចាស់វស្សា​ប្រចាំ​អូរ​ឡង់​ឃុំ​សៀម​បូក​ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង​បាននិងកំពុង​បន្ត​ប្រមូល​ដឹកជញ្ជូន​ឈើប្រណិត​លេខ​១​លេខ​២​ប្រភេទ​ក្តារ​គ្រឿងផ្ទះ​ដាក់​ទូក​រាល់​យប់​តាម​ទន្លេមេគង្គ​ឆ្ពោះទៅ​តំបន់​កោះ​ខ្ញែរ​និង​ឃុំ​វឌ្ឍនៈ​ស្រុក​សំបូរ​ខេត្តក្រចេះ​។​តែ​បទល្មើស​ដឹកជញ្ជូន​ឈើ​យ៉ាង​អណាធិបតេយ្យ​នៅ​ឃុំ​សៀម​បូក​ស្រុក​សៀម​បូក​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​ជាមួយ​ស្រុក​សំបូរ​ខេត្តក្រចេះ​នោះ​សមត្ថកិច្ច​ពាក់ព័ន្ធ​មិនមាន​ចំណាត់ការ​ទេ​?​។​a timber smey 

​តាម​សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ​បានអោយដឹងថា​មេខ្លោង​ឈ្មួញ​ឈើ​នៅ​តំបន់​នោះ​ឈ្មោះ​វុ​ធ​ឈ្មោះ​ឈឹម​ឈ្មោះ​រិ​ទ្ធិ​និង​ឈ្មោះ​សៀង​ឡាន​។​ក្រុម​ឈ្មួញ​ធំៗ​ទាំងនោះ​នៅក្នុង​ភូមិ​អ្នកណា​ក៏​ស្គាល់​ដែរ​។​ក្រៅពី​មេ​ឈ្មួញ​ទាំងនេះ​ក៏មាន​ឈ្មួញ​ខ្មែរ​អី​ស្លាម​ជាច្រើន​នាក់​ទៀត​មកពី​ខេត្តក្រចេះ​នាំគ្នា​ប្រមូល​ឈើ​ពី​អ្នកភូមិ​នៅ​អូរ​ឡង់​ឃុំ​សៀម​បូក​ដាក់​ទូក​យកទៅលក់​នៅ​ខេត្តក្រចេះ​ដោយ​រលូន​។​​ប្រភព​បាន​ឲ្យ​ដឹងថា​នៅពេល​រសៀល​ទូក​មកពី​ខេត្តក្រចេះ​ជាច្រើន​គ្រឿង​ទាំង​តូចធំ​ចត​នៅក្បែរ​មាត់ច្រាំង​ទន្លេ​ចាំ​ទទួលយក​ឈើ​នៅ​ឃុំ​សៀម​បូក​។​ចំណែក​មេ​ឈ្មួញ​ធំៗ​គឺជា​អ្នកចាត់ចែង​ប្រមូល​ឈើ​នៅលើ​គោយន្ត​ដែល​គេ​ចត​នៅតាម​ផ្ទះ​ស្រាប់​។​ពេល​មេឃ​ចាប់ផ្ដើម​ងងឹត​មេ​ឈ្មួញ​ចាប់ផ្ដើម​បញ្ជា​ឲ្យ​គោយន្ត​ដឹកឈើ​ទៅ​ទម្លាក់​នៅតាម​គោលដៅ​ដែល​ទូក​ចត​រង់ចាំ​នៅ​កន្លែង​លើក​។​

​ប្រភព​បាន​ឲ្យ​ដឹងថា​ទូក​មួយគ្រឿង​អាចដាក់​ឈើ​បាន​ចំណុះ​៣ ម៉ែត្រគុប​ក៏ប៉ុន្តែ​បើ​ទូក​ធំ​អាច​ពី​១៥ ទៅ​២០ ម៉ែត្រគុប​។​តម្លៃ​ឈើ​ក្តា​កកោះ​ទិញ​នៅ​អូរ​ឡង់​សៀម​បូក​ខេត្តស្ទឹងត្រែង​ក្នុង​មួយ​ម៉ែត្រគូប​តម្លៃ​១​លាន​៨០​ម៉ឺន​រៀល​។​ពេលទៅដល់​កោះ​ខ្ញែរ​និង​ឃុំ​វឌ្ឍនៈ​ស្រុក​សំបូរ​ខេត្តក្រចេះ​តម្លៃ​ចាប់ពី​៦០០​ទៅ​៧០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រគូប​។​ប៉ុន្តែ​បើ​ដល់​ខេត្តកំពង់ចាម​ព្រៃវែង​តំលៃ​ជាង​១​ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រគូប​។​
​មេ​ឈ្មួញ​នៅ​តំបន់​នោះ​បោះសម្តី​ថា​មិន​ខ្លាច​សមត្ថកិច្ច​ណា​ទាំងអស់​តាំងពី​ថ្នាក់ក្រោម​ដល់​ខេត្ត​ព្រោះ​គេ​បាន​បង់លុយ​អស់ហើយ​គឺ​ខ្លាច​តែ​អ្នកសារព័ត៌មាន​ចុះផ្សាយ​ប៉ុណ្ណោះ​?​។​a timber smey1 a timber smey2 

​