» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4467 នាក់

ម្សិលមិញ 5304 នាក់

សរុប 14143993 នាក់

តើ​ឈ្មោះ​ឆាយ​មន្ត្រីនគរបាល​សក្តិ​២​ជា​មនុស្ស​តែ​ម្នាក់​ដែល​បាញ់កាំភ្លើង​ខុសច្បាប់​តែម្នាក់ឯង​រហូត​២០០​គ្រាប់​?

​ខេត្ត​កំបង​ត់​ស្ពឺ​៖​ករណី​យ៍​ក្រុម​ខ្មាន់​កាំ​ភ្លើ​បាញ់បោះ​សេរី​នៅផ្ទះ​លំហែរ​នៅលើ​ខ្នងភ្នំ​គិរី​រម្យ​របស់​បុគ្គល​ដ៏​មាន​ឥទ្ធិ កាលពី​យប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៣ សមត្ថកិច្ច​ចំរុះ​នគរបាល​ប៉េអឹម​មន្ត្រី​បរិស្ថាន​បាន​ចុះ​ស្រាវជ្រាវ ដោយ​រកឃើញ​សំបក​គ្រាប់កាំភ្លើង​ខ្លី​វែង​ជាង​២០០​គ្រាប់​។ ករណី​យ៍​នេះ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បានអោយដឹងថា ចំណុច​ផ្ទះ​លំហែ​ស្ថិតនៅ​ភូមិ​ថ្មី​(​ចំការ​តែ​) ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ដែលមាន​ការផ្ទុះអាវុធ​ទាំងយប់​អា​ទ្រាធ​គឺ ជា​របស់​ឈ្មោះ ឆាយ ភេទ​ប្រុស អាយុ​ប្រហែល​២៨​ឆ្នាំ​(​ខ្លះ​ថា​ជា​មន្ត្រីនគរបាល​ពាក់​ស​ក្តិ​២?) រស់នៅ​រាជធានី​ភ្នំពេញ​?​។a kiry rom3

ករណី បាញ់បោះ​សេរី​បានកើត​ឡើង កាលពី​ថ្ងៃទី​១១.១១.២០២៣ ចាប់ពី​វេលា​ម៉ោង​១៦:០០​ស​រសៀល រហូតដល់​យប់​ជ្រៅ ក្នុង​កម្ម​ពី​ធី​ខួបកំណើត​ឈ្មោះ ឆាយ​ដែលជា​ម្ចាស់ផ្ទះ ។ ។​ទោះបីយ៉ាងណា​បើតាម​សេចក្តីរាយការណ៍​នានា​វិញ​ថា​ផ្ទះ​នេះ​ជា​កម្ម​សិទ្ធរ​ប់ស​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​ពីរ​កូន​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​ម្នាក់​ទៅវិញ​? ។​ទាក់ទង​និង​អង្គហេតុ​នៃ​ការបាញ់បោះ​សេរី​បង្ក​ការ​ភ​យ័​ខ្លាច​ក្នុង​តំបន់​ទេសចរណ៍​នេះ​វិញ​ឈ្មោះ សេ ចូ​ច ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សឿន ស្រី​ធា អាយុ​៣៨​ឆ្នាំ ទាំង ០២​នាក់ ជា​អ្នក​ចាំ​ដី​ផ្ទះ​ចំណុចកើតហេតុ​បាន​ប្រាប់​សម​ត្ត​កិច្ច ថា​៖ នៅ​ថ្ងៃទី​១១.​វិច្ឆិក​ឆ្នាំ​.២០២៣ វេលា​ម៉ោង​ប្រហែល​១២:០០​នាទី ឈ្មោះ ឆាយ បានមកពី​ភ្នំពេញ ដើម្បី​រៀបចំ​កម្ម​ពិធី​ខួបកំណើត ដោយមាន​មិត្តភក្តិ​របស់គាត់​ប្រហែល​ជិត ២០​នាក់ មាន​ស្រី មាន​ប្រុស មក​ចូលរួម​ផឹកស៊ី​ផងដែរ ។​

រហូតដល់​វេលា​ម៉ោង​ប្រហែល ១៦:០០​នាទី ថ្ងៃ ខែ ឆ្នាំ​ដដែល ពេលដែល​ពួកគាត់​ជួយ​រៀបចំផ្ទះ លៀងចាន​-​ឆ្នាំង អោយគេ​រួច ក៏​នាំគ្នា​ទៅ​សំរាក​នៅផ្ទះ របស់​ឈ្មោះ រ៉ា ភេទ​ប្រុស អាយុ​ប្រហែល ៤៥​ឆ្នាំ ជា​អ្នករស់នៅ​ជាប់​របង​គ្នា ស្រាប់តែ​នៅវេលា​ម៉ោង​ប្រហែល ២១:០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ពួកគាត់​បានលឺ​សូរសំលេង​បាញ់កាំភ្លើង​បន្តបន្ទាប់ នៅ​កន្លែង​កម្ម​ពិធី តែ​ពួកគាត់​មិនបាន​ចេញ​មើល​ទេ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់ ហើយ​ពួកគាត់​ក៏​ពុំបាន​ដឹងថា​អ្នកណា​ជា​អ្នកបាញ់​ដែរ តែ​ពួកគាត់​និយាយ​បន្តទៀតថា កន្លងមក​អោយតែ​ម្ចាស់ផ្ទះ​អោយតែ​មានកម្ម​ពិធី​ផឹកស៊ី គឺ​តែងតែ​បាញ់កាំភ្លើង​លេង​ហើយ​។

ដោយឡែក​ឈ្មោះ អ៊ុំ សាង បាន​ឲ្យ​ដឹងថា រូបគាត់​កំពុងធ្វើការ​(​ជា​កម្មករ​) នៅ​ចំណុច​ខាងក្រោយ​ផ្ទះ​របស់​ឈ្មោះ ឆាយ ក៏​ឃើញ​ឈ្មោះ ឆាយ ឈរ​កាន់​កាំភ្លើងខ្លី​បាញ់​ឡើងលើ​ប្រហែលជា ១០​គ្រាប់ ខណៈពេលដែល​កំពុង​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​របស់គាត់​ប្រហែល ០៧ ទៅ​០៨​នាក់​ទៀត ពេល​ចប់​ម៉ោង​ការងារ​រ​ឈ្មោះ អ៊ុំ សាង ក៏​ត្រឡប់ទៅផ្ទះ​វិញ​ទៅ​។ វត្ថុតាង​រកឃើញ​ជុំវិញ​កន្លែងកើតហេតុ​រួមមាន​:​សំបក​គ្រាប់​កាំភ្លើងខ្លី​ចំរុះ​ចំនួន ១១២​គ្រាប់​សំបក​គ្រាប់កាំភ្លើង​M16​ចំនួន ៣៦​គ្រាប់​សំបក​គ្រាប់កាំភ្លើង​AK​ចំនួន​៥៥​គ្រាប់ ។ សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់​ជនសង្ស័យ​ដែលជា​អ្នកបាញ់​បោះ​ដោយ​សេរី និង​អ​នា​ធិ​ប​តិ​យ្យ​ដើម្បី​យកមក​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់ ។​

​ទាក់ទង​ក្រុម​ខ្មាន់​កាំ​ភ្លង​បាញ់បោះ​សេរី​បង្ក​ការភ័យខ្លាច​នេះ​លោក វ៉ី សំណាង នៅ ក្នុង​កិច្ចប្រជុំ​គណកម្មការ​អុំទូក នៅ​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​បាន​គូសបញ្ជាក់ថា ខ្មាន់កាំភ្លើង ត្រូវ​បានកំណត់​មុខសញ្ញា​រួចហើយ ដូច្នេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​នាំខ្លួន​មក​ទទួលទោស​ចំពោះមុខ​ច្បាប់​ឱ្យ​ខាន​តែ​បាន ទោះជា​បុគ្គល​នោះ​មាន​តួនាទី បុណ្យ​សក្តិ និង​កូន​អ្នកធំ​ណាក៏ដោយ​!​។ លោក វ៉ី សំណាង បាន​លើកឡើងថា រាជរដ្ឋាភិបាល​ក៏ដូចជា​រដ្ឋបាលខេត្ត បាន​ខិតខំ​រក្សា​នូវ​សុខសន្តិភាព និង​សន្តិសុខ ដើម្បីឱ្យ​អ្នកវិនិយោគ និង​ភ្ញៀវ គេ​មករក​ស៊ី​បណ្តាក់ទុន និង​មកលេង​កម្សាន្ត ប៉ុន្តែ​ត្រូវបាន​ភិតភ័យ​ដោយ​ក្រុម​ខ្មាន់កាំភ្លើង​ទាំងនេះ ដូច្នេះ​មិនត្រូវ​លើកលែង​ឱ្យ​ឡើយ​។

នៅ​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ព្រះរាជអាជ្ញា​អម​អយ្យការ​សាលាដំបូង​លោក ស៊ិន វិ​រៈ ក៏បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅ​ដល់ទី​តាំង​ផ្ទុះអាវុធ​នោះ​ហើយ​ដែរ ដើម្បី​ពិនិត្យ​ស្រាវជ្រាវ​ឈានដល់​ការកសាង​នីតិវិធី​ចាត់ការ​ចំពោះ​ជន​ខ្មាន់កាំភ្លើង និង​បក្ខពួក​ផងដែរ​។​ដោយឡែក​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ​ដែល​អ្នកលេង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម facebook ប្រព័ន្ធ​ផ្សព្វផ្សាយ គេហទំព័រ អន​ឡាញ បង្ហោះ​ព័ត៌មាន កូនប្រុស​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គៀង ចាន់​តួ អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ភ្ជាប់​ទៅជា​មួយ ករណី​បាញ់បោះ​សេរី នៅលើ​ភ្នំ​គិរី​រម្យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​នោះដែរ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ នាយ​ឧ​ត្ត​ម​សេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ បាន​ចេញមក​បដិសេធ​ចំពោះ​ករណី​បាញ់​នៅ​ចំការ​តែ លើ​ខ្នងភ្នំ​គិរី​រម្យ គឺ​មិនមែន​លោក និង​កូន​ជា​អ្នកបង្ក​នោះឡើយ​! លោក​ធានាថា , បើ​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ ពិតជា​កូន​របស់គាត់​បាន​ប្រព្រឹត្ត​នោះ គាត់​សុខចិត្ត​ដើរចូល​ពន្ធនាគារ​ទាំង​ពីរ​នាក់​ឪពុក​និង​កូន​។​

​តាមរយៈ​សារ​សំឡេង នាយ​ឧ​ត្ត​ម​សេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ” ខ្ញុំ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀង សាវុធ ជា​អគ្គ​មេបញ្ជាការរង សូម​អះអាង ចំពោះមុខ​ច្បាប់ ពី​បញ្ហា​បាញ់បោះ​នៅ​ចំការ​តែ លើ​ភ្នំ​គិរី​រម្យ​.. មិនមាន​ឈ្មោះ គៀង​សាវុធ មិនមាន​ឈ្មោះ គៀង ចាន់​តួ ទេ​! សូម​មហាជន​ជ្រាប .! ហើយ​បើសិនជា​តាមដាន​ដឹង ឃើញ​ពិតប្រាកដ , ខ្ញុំ​សូម​អះអាង​ចំពោះមុខ​ច្បាប់​ថា , ទី​១-​គឺ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ អាច​បក​ស័ក្ដិ​ចេញ ទាំងពីរ​នាក់​ឪ​កូន​។ ទី​២-​ចាប់​ដាក់ពន្ធនាគារ​ទាំ​ង​ពីរ​នាក់​ឪ​កូន​។ សូម​មហាជន​ជ្រាប , នេះ​ជា​ពាក្យពិត​របស់​យើងខ្ញុំ គៀង​សាវុធ ។​

ក្រៅពី​លោក​អភិបាលខេត្ត​កំពង់​ស្ពឺ​​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់ថា ករណី​បាញ់បោះ​សេរី​រហូតដល់​ជាង​២​រយ​គ្រាប់​នៅផ្ទះ​លំហែ​រលើ​ខ្នងភ្នំ​គិរី​រម្យ កាលពី​យប់​ថ្ងៃទី​១១ ខែវិច្ឆិកា ពេលនេះ​សមត្ថកិច្ច កំណត់​មុខសញ្ញា​បាន​ហើយ និង​កំពុង​បន្ត​និតិ​វិធី​។​បើ​ចឹ​ង​មែន​នោះ​តើ​ឈ្មោះ​ឆាយ​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រីនគរបាល​ពាក់​ស​ក​ត្តិ​២​នៅ​នាយក​រដ្ឋា​ន​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​ក្រសួងមហាផ្ទៃ​ជាម​នុស្ស​តែ​ម្នាក់​សុខចិត្ត​ទទួលទោស​តែម្នាក់ឯង​ក្នុងករណី​យ៍​បាញ់បោះ​សេរី​រហូតដល់​ជាង​២០០​គ្រាប់​?៕a Kiry rom a kiry rom4 a kiry rom6 a kiry rom1 a kiry rom2 a kiry rom5 a vey