វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 561 នាក់
ម្សិលមិញ 2490 នាក់
សរុប 15035681 នាក់
ភ្នំពេញ៖សម្រាប់ខួប១ឆ្នាំនៃការដឹកនាំរាជរាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាថា "ទោះបីជារយៈពេល១២ខែកន្លងមកនេះ បញ្ហាសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពនឹងនរ មិនច្បាស់លាស់ ប៉ុន្ដែប្រទេសកម្ពុជាអាចរក្សាបាននៅស្ថិរភាព និងសេដ្ឋកិច្ចកំពុងមានកំណើនឡើងវិញដល់ជាង៦%នៅឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថា "ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាកដប្រជាដែលជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាក៏ដោយ ក៏ស្ថានភាពការងារនៅកម្ពុជានៅមានភាពវិជ្ជមាន ជាក់ស្តែងក្នុងរយៈពេលដប់ពីរខែមកនេះ មានរោងចក្រសហគ្រាសមួយចំនួនបានបិទទ្វារក៏ដោយ ក៏មានរោងចក្រសហគ្រាសបើកថ្មីៗជាច្រើនផងដែរ ដែលបង្កើតការងារសរុបប្រមាណជាជាងម្ភៃពីរម៉ឺនកន្លែង "។នេះជាការថ្លែងការណ៍ពិសេសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ស្តីពី “សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា “ នាល្ងាចថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងឲ្យដឹងថា "រោងចក្រក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌបានបើកថ្មីចំនួន២៧៥ ដែលបានបង្កើតការងារថ្មីចំនួន១៣ម៉ឺនកន្លែង ។រដ្ឋាភិបាលក៏បានដំឡើងប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌរហូតដល់២០៤ដុល្លារក្នុងមួយខែ ក្នុងឆ្នាំ២០២៤ ដែលនាំឲ្យប្រាក់ឈ្នួលមធ្យមទាបបំផុតដែលកម្មករនិយោជិតទទួលបានចន្លោះពី២២១ ដុល្លារអាមេរិក ដល់ ២៣២ ដុល្លារអាមេរិក ក្នុង១ ខែ ។ ក្រៅពីការដំឡើង ប្រាក់ឈ្នួលអប្បបរមា រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធបន្តខិតខំសហការគ្នា ដើម្បីកាត់បន្ថយបន្ទុកចំណាយនានា របស់កម្មករនិយោជិតជាបន្តទៀត ។
សម្រាប់គំនាស់សេដ្ឋកិច្ចមួយទៀតសម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា "ក្នុងរយៈពេល១ឆ្នាំមកនេះ វិស័យទសចរណ៍ ទោះបីជាមិនទាន់ត្រូវបានស្ដារឡើងវិញទាំងស្រុងដូចមុនវិបត្តិកូវីដ-១៩ក៏ដោយ ប៉ុន្ដែចំនួនទេសចរធ្វើដំណើរមកកាន់កម្ពុជាមានចំនួនវិជ្ជមាន។ជាក់ស្ដែង៦ខែដើមឆ្នាំ២០២៤ មានភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនានៅកម្ពុជាមានកំណើនដល់ ២២,៧ ភាគរយ គឺកើនដល់ ៣,២ លាននាក់ បើធៀបនឹង ២,៦ លាននាក់ ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២៣។ ក្រៅពីវិធានផ្សេងៗដើម្បីទាក់ទាញភ្ញៀវួទេសចរណ៍សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ខ្ញុំបានណែនាំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យលទ្ធភាពបន្ថែមម៉ោងទស្សនានៅប្រាសាទមួយចំនួន ដើម្បីឲ្យភ្ញៀវទេសចរអាចមើលថ្ងៃលិច ថ្ងៃរះ និងស្ដាប់សត្វយំ នៅពេលព្រឹកព្រលឹម ដូចជាប្រាសាទអង្គរវត្តជាដើម “។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “ម៉ោងចាស់ប្រាសាទអង្គរវត្តបានបើកពីម៉ោងប្រាំព្រឹក និងបិទម៉ោងប្រាំកន្លះល្ងាច ដែលប្រាសាទបិទម៉ោងប្រាំកន្លះល្ងាចគ្រាន់តែបញ្ចប់ចូលថ្មីរបស់ភ្ញៀវតែប៉ុណ្ណោះ ប៉ុន្តែភ្ញៀវដែលមានស្រាប់អាចនៅ និងចេញជាបណ្ដើរបណ្ដើររហូតដល់ប្រាំមួយល្ងាច”។ សម្តេចបន្តថា “ប្រាសាទប្រែរូប ភ្នំបាខែង និងប្រាសាទភ្នំក្រោមដែលទេសចរនិយមទស្សនាថ្ងៃលិចបានបើកនៅម៉ោងប្រាំពីរព្រឹកដល់ម៉ោងប្រាំពីរយប់”។
សម្តេចធិបតីបានបញ្ជាក់ថា “ ក្រោយពីការពិភាក្សាគ្នា យើងធ្វើការកែសម្រួលសម្រាប់ប្រាសាទអង្គរវត្ត គឺកែសម្រួលម៉ោងបើកម៉ោងប្រាំព្រឹក និងបិទម៉ោងប្រាំកន្លះល្ងាច។ប្រាសាទប្រែរូប ប្រាសាទភ្នំបាខែង និងប្រាសាទភ្នំក្រោមកែសម្រួលម៉ោងបើកពីម៉ោងប្រាំពីរព្រឹកដល់ម៉ោងប្រាំពីរយប់ដែលជាម៉ោងចាស់ យើងសម្រេចបន្ថែមម៉ោងបើកមួយម៉ោង គឺបើកម៉ោងប្រាំមួយព្រឹក ហើយបើកបិទនៅម៉ោងប្រាំពីរយប់ដដែល ។
ដើម្បីកាន់តែសម្រួលដល់ទេសចរណ៍ សម្តេចធិបតីបានបញ្ជាក់ថា "យើងត្រូវបន្ធូរលក្ខខណ្ឌថតរូបតាមរមណីយដ្ឋានអង្គរ ដើម្បីជួយបង្កលក្ខណៈឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិក្នុងគោលបំណងលើកតម្កើង និងលើកកម្ពស់ការផ្សព្វផ្សាយសម្បត្តិបេតិកភណ្ឌជាតិ និងជំរុញវិស័យទេសចរណ៍ប្រទេសយើង "។សម្តេចធិបតី ក៏បានណែនាំឲ្យសម្របសម្រួលនិតិវិធីទិញសំបុត្រចូលទស្សនារបស់ភ្ញៀវអន្តរជាតិឲ្យកាន់តែងាយស្រួល កាត់បន្ថយការចំណាយពេលយូរជាដើម។
ទាក់ទងនិងរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែតផងដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន បានសរសេរថា នៅថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤នេះជាខួប១ឆ្នាំនៃថ្ងៃដែលជំនាន់ថ្មីចាប់ផ្តើមកាច់ចង្កូតនាវាកម្ពុជា ជាមួយការចាកចេញរបស់ U.90 U.80 និងU.70 ដែលសំដៅដល់អ្នកមានអាយុជាង៨០ ជាង៧០ និងជិត៧០ឆ្នាំ។សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ជំនាន់ថ្មីបានដឹកនាំយ៉ាងស្វាហាប់ និងការទទួលខុសត្រូវ។ សម្តេចលើកយកចំណុចគន្លឹះចំនួន៤ មកបង្ហាញរួមមាន៖ទី១.គឺការរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ
សណ្តាប់ធ្នាប់សង្គម។ ទី២. ការរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណា រក្សាបានកម្លាំងទិញនៃប្រាក់រៀល។ទី៣. ការរក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ។ និង៤. គឺប្រាក់ចំណូលជាតិរក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ និងការចំណាយសម្រាប់ជួយប្រជាជនក៏ដោយ។
សម្តេច ហ៊ុន សែន បញ្ជាក់ ថា តាមបទពិសោធន៍របស់សម្តេច សាច់ប្រាក់សម្រាប់បើកបៀវត្សរ៍ និងចំណាយចរន្តផ្សេងទៀត សំខាន់ណាស់សម្រាប់រដ្ឋាភិបាលប្រទេសមួយ។ សម្តេច ហ៊ុន សែន និងថ្នាក់ដឹកនាំផ្សេងទៀតដែលបានចាកចេញ ដោយបន្សល់ទុកឲ្យជំនាន់ថ្មី នូវសាច់ប្រាក់គ្រប់គ្រាន់ប្រើប្រាស់ច្រើនខែ ហើយជំនាន់ថ្មីក៏មិនមែនជាស្រីកញ្ជើធ្លុះនោះឡើយ។ ពួកគេខិតខំប្រមូលចំណូល ដើម្បីបំរើឲ្យការចំណាយ ដែលចេះតែកើនឡើង និងរក្សាបាននូវសាច់ប្រាក់ក្នុងរតនាគារមិនឲ្យថយចុះ។
សម្តេចថាលោកដាក់អំរែកចុះ បន្ទាប់ពីបំពេញការងារខាងនីតិប្រតិបត្តិជាង៤៤ឆ្នាំ ក្នុងនោះកាន់មុខតំណែងជានាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ គឺសមល្មម ដើម្បីរក្សាសុខភាពក្នុងវ័យ៧២ឆ្នាំ។ សម្តេចបានរិះគន់ទិសស្លោកមួយថា«ពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ» ល្មមដូរចេញហើយ ក៏ព្រោះថា មនុស្សចាស់ខ្លះ ដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូត!។