» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7326 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697497 នាក់

នគរបាល​ចាប់​បើក​យុទ្ធនា​ការរក​ផ្លាកលេខ​នគរបាល​ក្លែងក្លាយ​គ្មាន​ចុះបញ្ជី​

​ភ្នំពេញ​៖ កម្លាំង​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​នគរបាល​ការិយាល័យ​ចរាចរណ៍ និង​នគរបាល​ការិយាល័យ​អន្តរាគមន៍​តម្រួត​បទបញ្ជា​រាជធានី​ភ្នំពេញ បាន​ចុះ​អនុវត្ត​ច្បាប់​លើ​យានយន្ត​ពាក់​ផ្លាកលេខ​-«​នគរបាល​» ដែលមាន​ភាពខុសប្រក្រតី ពោលគឺ​មិន​ត្រឹមត្រូវ​តាមច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ។a car police

​ការចុះអនុវត្ត​ការត្រួតពិនិត្យ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​១៣ ខែឧសភា ឆ្នាំ​២០២៤ នៅតាម​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​​ការអនុវត្ត​ពេញ​ព្រឹក​ថ្ងៃ​ដំបូង សមត្ថកិច្ច​បាន​រកឃើញ​យានយន្ត​មួយចំនួន​ពាក់​ផ្លាកលេខ​«​នគរបាល​»​ខុស​ប្រក្រតី មិន​ត្រឹមត្រូវ​តាម​អនុក្រឹត្យ ដែលអនុញ្ញាតិឲ្យតែឡានជាសម្បតិរដ្ឋពាក់។ ម្ចាស់​យានយន្ត ប្រើ​ផ្លាកលេខ​ដែល​ពុំបាន​ចុះបញ្ជី​នៅ​ក្រសួង ហើយ​កិប​ផ្លាកលេខ​ដោយ​ខ្លួនឯង ។ ដូច្នេះហើយ សមត្ថកិច្ច​បានធ្វើការ​ដកហូត​ផ្លាកលេខ​ពី​ម្ចាស់​យានយន្ត ដោយ​ដោះចេញ​យកមក​រក្សាទុក រួច​ធ្វើការ​ផាកពិន័យ​លើ​ម្ចាស់​យាន​ទៅតាម​ផ្លូវច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ។

​ទាក់ទង​ឡាន​ប្រើ​ផ្លាកលេខ​ន​.​ប​សមត្ថកិច្ច​បានឱ្យដឹង​ថា យានយន្ត​ពាក់​ផ្លាកលេខ​«​នគរបាល​» ដែល​ធ្វើដំណើរ​ឆ្លងកាត់​គោលដៅ​សមត្ថកិច្ច គឺ​ត្រូវសុំ​ធ្វើការ​ត្រួតពិនិត្យ​ទាំងអស់ ។ ក្នុងករណី​ដែល​ពិនិត្យ​ឯកសារ​មើលទៅ​គ្រប់គ្រាន់ មាន​ចុះ​គល់បញ្ជី​នៅ​ក្រសួង និង​មាន​បិទ​ឡូហ្គោ​នគរបាលជាតិ​នៅ​រថយន្ត​ត្រឹមត្រូវ​ហើយ​នោះ គឺ​អនុញ្ញាតឱ្យ​បន្តដំណើរ​ទៅមុខ​បាន ប៉ុន្តែ​បើ​មាន​ភាពខុសប្រក្រតី​ណាមួយ គឺ​អនុវត្តតាម​ផ្លូវច្បាប់​ជា​ធរមាន ។ ទោះបីជា​យ៉ាងណា មន្ត្រី​សមត្ថកិច្ច​មិនទាន់​ឱ្យដឹងពី​ការរកឃើញ​ចំនួន​យានយន្ត​ប្រើ​ផ្លាកលេខ​សេះ​ហោះ​នៅឡើយ​ទេ ៕a car police1 
​