» ពីរ​ថ្ងៃ​ឆេះ​បី​កន្លែង​បំផ្លាញ​លុយ​ខ្ទង់លាន​ដុល្លារ​អាមេរិក​ » ចាប់បាន​ហើយ​ចោរឆក់​កាបូប​គូ​ដណ្ដឹង​របស់លោក Christ ដែលជា Vlogger ល្បី​ជួយ​ផ្សាយ​ពី​សក្ដានុពល​កម្ពុជា » កុំ​ចេះតែ​ហ៊ាន​អា​រឿង​ស​សេរ​ប្រៀបធៀប​ការចាប់ខ្លួន​អតីត​ប្រធានាធិបតី​ហ្វីលីពីន ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន​នោះ​? » សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្តេជ្ញា​ការពារ និង​អភិរក្ស​តំបន់​ប្រវត្តិសាស្ត្រ​ភ្នំ​ឈើកាច់​បាភ្នំ មិនឱ្យ​មានការ​បំផ្លាញ​ឡើយ​ » ប្រមុខ​ណា​តូ​ស​សើរ​ត្រាំ​រឿង​ចរចារ​អ៊ុយ​ក្រែ​ន​រុស្ស៊ី​តែ​មិន​ចង់​ឲ្យ​និយាយ​រឿង​យក​ហ្គ្រី​ន​ឡែ​ន​! » ក្រុមការងារ​អន្តរក្រសួង និង​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ចុះ​ពិនិត្យ​កែលម្អ​ទីតាំង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ ភ្នំ​ខ្នង​ផ្សារ » ពលរដ្ឋ ហ្គ្រី​ន​ឡែ​ន សម្រេចចិត្តថា​មិនទាន់​ចង់បាន​ឯករាជ្យ​ពី​ដា​ណឺ​ម៉ាក​បន្ទាប់ពី​លោក​ដូ​ណា​ល់​ត្រាំ​មានបំណង​ចង់​ទិញយក​ » ឧបនាយករដ្ឋមន្ត្រី នេ​ត សាវឿន​ឲ្យ បន្ត​ប្រកាន់​«​គោលការណ៍​សម្អាត​ចក​ចេញពី​បឹង និង​រក្សា​ផ្ទៃ​បឹង​ឲ្យ​ស្អាត​ជាប្រចាំ​» លើ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន » កម្ពុជា​នឹង​បាន​ហូប​គ្រឿងក្នុង​និង​សាច់​បង្កក​នាំចូល​វិញ​ហើយ​! » ជិត​១​ខែ​ទើប​សម​ត្ត​កិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​អ្នកបើក​ឡាន​បុក​អ្នកជិះ​កង់​ហាត់ប្រាណ​បាន​ » នគរបាល​កំពុង​ស្វែងរក​ជនជាតិ​ចិន​៤​នាក់ ដែល​បាន​ចាប់​បង្ខាំង និង​ប្រើ​ហិង្សា​លើ​បុគ្គលិក​ខ្មែរ ៣​នាក់ ក្នុង​កាស៊ីណូ Gold City » ចរចាណៅអារ៉ាប៊ីសាអ៊ូឌីតអ៊ុយក្រែនព្រមឈប់បាញ់៣០ថ្ងៃតាមសំណើរអាមរិកតែមិនដឹងថាថារុស្ស៊ីព្រមឬអត់? » កសិដ្ឋាន​ចិញ្ចឹម​គោ​សាច់​នៅ​បាត់ដំបង មាន​តម្រូវ​ការទិញ​គោ​ពី​កសិករ​ក្នុង​ចំនួន​១០,០០០ ទៅ​១,៥០០០​ក្បាល ជា​រៀងរាល់ឆ្នាំ » អតីត​ប្រធានាធិបតី​ហ្វីលីពីន​ឌុយ​តឺ​តេ​ត្រូវបាន​ចាប់ខ្លួន​តាម​ដិ​ការ ករណី​សម្លាប់​មនុស្ស​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន » រដ្ឋមន្ត្រី​បរិ​ស្ថា​សារភាពថា​មន្ត្រី​គាត់​ធ្វើឱ្យ​ខូចការ​ណ៍​ដោយសារ​ការងារ​យឺត ករណី​ចាប់បាន​រោងចក្រ​បង្ហូរទឹក​កខ្វក់​ចូល​ស្ទឹង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2452 នាក់

ម្សិលមិញ 1961 នាក់

សរុប 16234809 នាក់

ឃើញ​នាង វ៉ា​ឌី ភា​លី​អតីត​កូនក្រុម​របស់ខ្លួន ក្នុង​កម្មវិធី The Voice Cambodia​មានទុក្ខ តារាចម្រៀង​នាង ពេជ្រ សោភា បាន​បញ្ចេញ​សារ​លើកទឹកចិត្ត​

​ភ្នំពេញ ៖ អតីត​បេ​ក្ខ​នារី​កម្មវិធី TheVoice Cambodia រដូវ​កាល​ទី​៣ បាន​បង្ហោះ​សារ​ទម្លាយ​រឿងរ៉ាវ​គ្រួសារ​ដែល​ជួប​ភាព​រកាំរកូស​ខ្លាំង អមដោយ​រូបភាព​ប្រទូសរ៉ាយ​គ្នា ជាមួយនឹង​ស្វាមី​តាម​បណ្តាញ​សង្គម បន្ទាប់ពី​ដឹងថា ស្វាមី​របស់​នាង​បាន​លួច​ទាក់ទង​ស្រី រហូត​សុំ​នាង​លេង​លះ​ថែមទៀត​ផងដែរ ។​a vaphealy4 

​បន្ទាប់ពី​ឃើញ​រឿងរ៉ាវ​មួយ​នេះ តាម​បណ្តាញ​សង្គម​នោះ ក្នុងនាម​ជា​អតីត​គ្រូបង្ហាត់​ម្នាក់​នៅក្នុង​កម្ម​វិធី The Voice Cambodia រដូវ​កាល​ទី​៣ តារាចម្រៀង​នាង ពេជ្រ សោភា បាន​បញ្ចេញ​សារ​លើ​បណ្តាញ​សង្គម ដោយបាន​លើកទឹកចិត្ត​ទៅកាន់ វ៉ា​ឌី ភា​លី ឲ្យ​មាន​ភាពរឹងមាំ និង​ញញឹម​ទៅមុខ​ជាមួយនឹង​រឿង​ថ្មី ។​​កញ្ញា​ពេជ្រ សោភា បា​នស​សេ​រថា រឹងមាំ​ណា​អូន​ស្តាប់​អោយបាន អូន​មិនបាន​បាត់បង​មនុស្ស​ស្មោះ​ទេ គេ​ទេ​អ្នក​បាត់បង់​មនុស្ស​ល្អ ពូកែ ឆ្លាត មួយទៀត​ដោះលែង ជូនពរ​គេ​ចុះ​យើង​អស់កម្ម​ហើយ បង​ជឿថា​ភា​លី របស់​បងអាច​ធ្វើបាន អូន​មេម៉ាយ​អី​ឡូ​វ​ឡូយ​ណាស់ បើ​ចង់​យំ យំ​អោយអស់ ប្រាប់​ខ្លួនឯង​ថា ខ្ញុំ​ជា​ហើយ​ញញឹម​ដើរ​ទៅមុខ​ជាមួយនឹង​រឿង​ថ្មីៗ​ណា ។​

​អតីត​បេ​ក្ខ​នារី The Voice Cambodia នាង វ៉ា​ឌី ភា​លី បាន​ដាច់ចិត្ត​ទម្លាយ​រឿងរ៉ាវ​ផ្ទាល់ខ្លួន ដែល​បាន​លាក់ទុក​តាមរយៈ​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម​រៀបរាប់​រឿងរ៉ាវ​ទុក្ខលំបាក​ជុំវិញ​បញ្ហា​គ្រួសារ ដែល​ជួប​បញ្ហា​រកាំរកូស​ថា រឿង​ដែល​កប់​ទុក​ក្នុង​ចិត្ត​រយៈពេល​៦​ខែ ជា​ស្រី​ប្តី​រត់ចោល កូន​២ ដែល​ការ​ពេញ​ច្បាប់ ប្តី​ចេញទៅ​មាន​ស្រី ទៅ​ចោល​ខ្ញុំ​ដោយ​មិនមាន​ទំនួល​ខុសត្រូវ ទុក​កូន ទុក​ប្រពន្ធ ចោលលុយ​ធានា​គា​ក៏​មិន​ជួយ​បង់ លុយ​កូន​រៀន​ក៏​មិន​រវល់ សូម្បីតែ​ខ​ល​មក​សួរ​សុខ​ទុក​ម្តង​ក៏​គ្មាន ។ នាង​បញ្ជាក់ថា បង​ទៅ​បាត់​ពី​ខ្ញុំ​រយៈពេល​៦​ខែ​ហើយ នៅពេល​ដែរ​call​មក​ខ្ញុំ​គឺ​call​ហៅ​ខ្ញុំ​អោយទៅ​ផ្តិតមេដៃ​លែងលះគ្នា​សោះ​បង​ប្រាប់​អោយ​ខ្ញុំ​ដោះលែង​បង ទាំង​ដែល​បង​ទៅ​បាត់​ចោល​ខ្ញុំ​នឹង​កូន ។​

នាងថា​មិន​នឹកស្មានថា ៦​ខែ​នេះ ខ្ញុំ​តែងតែ​មិន​មាត់​មិន ក ទោះ​ដឹង​រឿង​បង​នឹង​ស្រីរ​បស់បង ដែល​កំពុង​សប្បាយ មាន​ក្តី​សុខ​ជាមួយគ្នា​គ្រប់បែបយ៉ាង តែ​ខ្ញុំ​នៅតែ​ខំប្រឹង​រកស៊ី​គ្មាន​ពេល​សម្រាក ដើម្បី​យកលុយ​មក​ចិញ្ចឹម​កូន និង​បង់លុយ​ធានា​គារ​ដែល​បង​នឹង​ខ្ញុំ​យក​រួមគ្នា​. ដឹង​ហើយ​ថា ខ្ញុំ​ចិញ្ចឹម​កូន​ផង បង់​សាលា​កូន​រៀន​ផង ខ្ញុំ​ហត់​ណាស់ ចង់​បញ្ចប់ជីវិត​ខ្លួនឯង​ម្តងៗ តែ​ឃើញ​មុខ​កូន​ទាំង ២ គិត​បក​មកវិញ ។​ចឹ​ង​បាន​ថា​ទោះបី​មាន​សម្រស់​សោភា​មាន​សម​ត្តភាព​ច្រៀង​បាន​ក៏ដោយ​ក៏មាន​អាច​ទប់ទល់​វិបត្តិ​បានដែរ​។​មិនដឹងថា​តើ​អ្នកនាង​វ៉ា​ភា​លី​មាន​សំបុត្រអាពាហ៍ពិពាហ៍​ដែល​អាច​ប្តឹងផ្តល់​ប្រុស​ជា​ប្តី​និង​ស្រី​កំណាន់​រឿង​សហាយស្មន់​តាមច្បាប់​ឯក​ពន្ធភាព​ដែរ​ឬ​អត់​នោះទេ​?៕a vaphealy1 a vaphealy2 a vaphealy3