» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11928 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702099 នាក់

ជនជាតិ​ចិន​ម្នា​ក់មាន​សារធាតុ​ញៀន​ជាង ៥៨​គីឡូក្រាម និង​អាវុធ​ជាច្រើន​ដើម​

​ខេត្ត​ព្រះសីហនុ​៖ ករណី​ចុះ​ស្រាវជ្រាវ ក្នុងការ​កាន់កាប់​អាវុធ​ខុសច្បាប់ និង​បង្ក្រាប​ជួញដូរ​ថ្នាំញៀន ព្រមទាំង​កែច្នៃ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ១​កន្លែង ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ចំណុច​សណ្ឋាគារ​(​ជូ​ហេ​តាង​)​ស្ថិតក្នុង​ក្រុមទី​១៥ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេ​ត​ព្រះសីហនុ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​មានការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ដោយ​ម៉ត់ចត់​ពី​លោក គួច ចំរើន ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ ចេញ​បទបញ្ជា និង​ឱ្យ​លោក ឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​ខេត្ដ​ព្រះសីហនុ បាន​ដឹកនាំ​កងកម្លាំង​នៃ​ស្នងការ​នគរបាល​ខេត្ត ដោយ​ក្នុងនោះ​ក៏មាន​ការចូល​រួមសហកា​រ​សម្របសម្រួល​នីតិវិធី​ពី​ដោយ​លោក ឡុ​ច សុខ​លៀង ព្រះរាជអាជ្ញារ​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ព្រះសីហនុ ហើយ​ក្នុងករណី​ចុះបង្ក្រាប​ខាងលើនេះ​នៅ​កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២៤ នៅវេលា​ម៉ោង​១៥​និង​០០​នាទី​។​a china drug 

​ដោយ​យោងតាម​ប្រភព​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ក្នុងករណី​ចុះ​ប​ង្គ្រា​ប​កាន់កាប់​អាវុធ​ខុសច្បាប់ រួមទាំង​ការជួញដូរ​ថ្នាំញៀន និង​រក្សាទុក​សារធាតុ​ញៀន ព្រមទាំង​កែច្នៃ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ហើយ​បន្ទាប់ពី​ទទួលបាន​បណ្តឹង​ដោយ​ឈ្មោះ វិត សុភ័ក្ត្រ ភេទ​ប្រុស ជនជាតិខ្មែរ បានឱ្យដឹងថា រថយន្ត​របស់ខ្លួន​ម៉ាក Prius ពណ៌​ស ឆ្នាំ​២០១៣ ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ 2BV-3114 របស់ខ្លួន បានដាក់​ជួល​ទៅឱ្យ​ឈ្មោះ តុ​ន ទូត ភេទ​ប្រុស ជនជាតិខ្មែរ តាម​កិច្ចសន្យាជួល​រថយន្ត ចុះ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២៤ ហើយ​ឈ្មោះ តុ​ន ទូត ភេទ​ប្រុស ជនជាតិខ្មែរ បាន​ឈប់​បង់ប្រាក់​ឈ្នួល​ជាច្រើន​ថ្ងៃ​មកហើយ ដោយបាន​យក​រថយន្ត​ខាងលើនេះ ចត​ទុកចោល​នៅក្បែរ​កាស៊ីណូ (​ជិន​ប៉ី​៣)​ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

ឈ្មោះ វិត សុភ័ក្ត្រ បានធ្វើការ​តាមដាន​និង​ពិនិត្យមើល​តាម GPS ក៏បាន​ទៅយក​រថយន្ត​មក​ដាក់​នៅ​យានដ្ឋាន ស៊ី​ធី ៦៨ (CT 68) លុះ​ពេលមកដល់​ខ្លួន​ក៏បាន​បើក​គូថ​រថយន្ត​ខាងលើ បានឃើញ​មាន​វ៉ា​លី​១ ដោយ​ក្នុងនោះ​មាន​អាវុធ និង​គ្រាប់​មួយចំនួន ដូចនេះហើយ​ម្ចាស់​រថយន្ត​បានធ្វើការ​រាយការណ៍ និង​ដាក់​ពាក្យបណ្ដឹង​មក​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​ចុះមក​ត្រួតពិនិត្យ និង​ឆែកឆេរ​តាម​នីតិវិធី​ច្បាប់ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាងលើនេះ ដោយពេល​ភ្លាមៗ​លោក​គួច ចំរើន ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត បានចេញ​បទបញ្ជា​ឱ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស រដ្ឋា អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ រួមទាំង​ផែន​ការងារ​សន្តិសុខ ព្រមទាំង​មានការ​ចូលរួម​សម្របសម្រួល​នីតិវិធី​ពី​លោក ឡុ​ច សុខ​លៀង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចុះមក​ដល់ទី​តាំង​ខាងលើនេះ​បាន​ឆែកឆេរ និង​ស្រាវជ្រាវ​ត្រួតពិនិត្យ​ជាក់ស្តែង ដោយបាន​ដកហូត​វត្ថុតាង​រួមមាន​៖

-​រថយន្ត ១​គ្រឿង​ម៉ាក Prius ពណ៌ ស ផលិត ឆ្នាំ​២០១៣ ដោយ​ពាក់​ស្លាក​លេខ ភ្នំពេញ 2BV-3114 បាន​រកឃើញ​សម្ភារ​បទល្មើស​មួយចំនួន​ដូចជា វ៉ា​លី​១ ពណ៌​ខ្មៅ ដោយ​ក្នុងនោះ​ឃើញ​មាន អាវុធ​សរុប​ចំនួន ៧​ដើម​មានដូចជា​៖​ទី​១.​ម៉ាក AKM ពណ៌​ខ្មៅ ដែលមាន​បង់​ចំនួន​១​។​​ទី​២.​ម៉ាក EKOL 9MM P.A ពណ៌​ខ្មៅ មាន​បង់​ចំនួន​១​។​​ទី​៣.​ម៉ាក LITTLE BADGER-ITALY ពណ៍​ខ្មៅ គ្មាន​បង់ និង​អាវុធខ្លី​ចំនួន ៤​ដើម​ទៀត​មានដូចជា​៖

១.​ម៉ាក GLOCK 17 GEN4-AUSTRIA ពណ៌​ខ្មៅ​។​២.​ម៉ាក SIGSAUER ពណ៌​ខ្មៅ មាន​បង់​ចំនួន​២​។​៣.​ម៉ាក ZORAKI M906-T ពណ៌​ខ្មៅ មាន​បង់​ចំនួន​១​។​៤.​ម៉ាក ZORAKI 4918-TD ពណ៌​ខ្មៅ មាន​បង់​ចំនួន​១ ហើយ​គ្រាប់​អាវុធ​គ្រប់​ប្រភេទ​ទាំងអស់​រួមមាន​៖(​ម៉ាក អឹម​សី​) ចំនួន​១១៣​គ្រាប់​, គ្រាប់​ប្រភេទ AK ចំនួន​១០២​គ្រាប់​, គ្រាប់​អាវុធ​ប្រភេទ 380 ចំនួន ២១៩​គ្រាប់​, គ្រាប់​អាវុធ​ប្រភេទ 9mm ចំនួន ១៥០​គ្រាប់ និង​គ្រាប់​អាវុធ​ប្រភេទ បេ​អា​តា ចំនួន ២៥​គ្រាប់ រួមទាំង​បំពង់​ទប់​សម្លេង​អាវុធ​ចំនួន​៣ និង​គ្រាប់បែក​ក្រឡា​ទាប ចំនួន​១​។​
​

សូមបញ្ជាក់​ផងដែរ​ថា​បន្ទាប់ពី​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេ​រួចមក ក្រុមការងារ​បានសម្រេច​អ​ញ្ចើ​ញ​ម្ចាស់​រថយន្ត​ឈ្មោះ វិត សុភ័ក្ត្រ ទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង​សម្រេច​ដកហូត​វត្ថុតាង រថយន្ត​មួយគ្រឿង​ម៉ាក Prius ពណ៌​ស ផលិត​ឆ្នាំ​២០១៣ ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ 2BV-3114 និង​សម្ភារ​ដែល​បាន​រកឃើញ​ក្នុង​រថយន្ត​ដូច​បាន​រៀបរាប់​ខាងលើ យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ហើយ​កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​កាន់កាប់​អាវុធ​ខុសច្បាប់ ព្រមទាំង​ជួញដូរ​ថ្នាំញៀន រួមទាំង​កែច្នៃ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដដែល​ជា​ជន​ជាតិចិន ឈ្មោះ PENG XIONGFENG ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ដែលមាន​ទីលំនៅ​បច្ចុប្បន្ន ក្រុមទី​១៥ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ រួមទាំង​បាន​ដកហូត​នៅ​វត្ថុតាង​ជា​សារធាតុ​ញៀន​ទម្ងន់​សរុប​ចំនួន ៥៨១៤២,៣៣០​ក្រាម (​ដែល​ស្មើនឹង ៥៨​គីឡូ ១៤២,៣០​ក្រាម​) ដោយ​ក្នុងនោះ​រួមមាន​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​, សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន​(K), សារធាតុ​ញៀន​ប្រភេទ​អ៉ិ​ច​ស្ដា​ស៊ី​, និង​ឧបករណ៍​ផលិត​កែច្នៃ រួមទាំង​ថង់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនធំ និង​កាំភ្លើងខ្លី​ចំនួន ១​ដើម ម៉ាក BERETTA-MCO 950 B-CAL635a china drug1 

​