» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9188 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699359 នាក់

ចាប់បាន​ជនសង្ស័យ​សម្លាប់​កាត់​ក្បាល​នៅ​កំពង់ចាម​មូលហេតុ​មកពី​គុំនំ​ស្នេហារ៍

 

​កំពង់ចាម​៖​ទីបំផុត​ជន​ស​ង្ស​យ័​ក្នុងករណី​យ៍​សម្លាប់​មនុស្ស​កាត់​ក្បាល​កាលពី​ថ្ងៃទី​៣ មេសា ២០១៩ នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​ត្រូវ នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ចាម​តាម​ចាប់ បាន​ហើយ នៅ​រសៀល​ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៩​។a die nec 

ជនសង្ស័យ​ឈ្មោះ ស៊ឹម ខេង ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង វុទ្ធី ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​កាសែត​ដឹងថា ជនដៃដល់​បាន​សារភាពថា មូល​ហេតុដែល​សម្លាប់​ជនរងគ្រោះ​ដោយសារ​គំនុំ ព្រោះ​ជនសង្ស័យ​ស្រលាញ់​ជនរងគ្រោះ ហើយ​មាន​អ្នកផ្សេង​មក​ស្រឡាញ់​ដែរ ក៏ដូចជា​ផ្ទុះ​រឿង​ចេញ ក៏​ឈានដល់​ការសម្លាប់​ជនរងគ្រោះ​តែម្តង និង​ដោយ​ទាំង​ចៅ​ទៀតផង​។

បើតាម​សម​ត្ត​កិច្ច ជនសង្ស័យ​ធ្លាប់មាន​ប្រវត្តិ​សម្លាប់​មនុស្ស​ម្តងមកហើយ​កាលពី​ឆ្នាំ ១៩៩៥ ដែលមាន​ចរិត​កាច​សាហាវ ហើយ​ក្រោយពេល​ឃាត់ខ្លួន​កាលណោះ ប្រជាពលរដ្ឋ​ចង់​ព្រួត​វាយ​សម្លាប់ចោល​ម្តង​ដែរ កុំ​តែ​បាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ទាន់​។​

​គួរ​បញ្ជាក់ថា មនុស្ស​ចំនួន ២​នាក់ មាន​យាយ​និង​ចៅស្រី​ម្នាក់ ត្រូវបាន​ឃាតក​សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ​បំផុត​ដោយ​កាត់​ក្បាល​ផ្ដាច់​ចេញពី​ខ្លួន​។ ហេតុការណ៍​ប្រទះឃើញ​សព​ដ៏​ភ្ញាក់ផ្អើល​នេះ កើតឡើង​នៅវេលា​ម៉ោង ១២ ថ្ងៃត្រង់​ទី​៣ មេសា ២០១៩ នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

​តាម​ប្រភពព័ត៌មាន ឃាតករ​បាន​ប្រើប្រាស់​ឧបករណ៍​មុត និង​បាន​ចាប់​យាយ​និង​ចៅស្រី យកទៅ​សម្លាប់​នៅក្រោយ​ផ្ទះ​ចម្ងាយ​ប្រមាណ ៣៥០​ម៉ែត្រ​ក្នុងព្រៃ​ចំការ​នៅ​ភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម រួច​កាត់​ក្បាល​បោះចោល​រក​មិនទាន់​ឃើញ ហើយ​ត្រូវបាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​បាន​ចុះទៅ​ស្រាវជ្រាវ​តាម​ប្រមាញ់​ក្រុម​ឃាតករ​ផងដែរ​។​

​សព​យាយ និង​ចៅស្រី​នោះ មាន ១-​ឈ្មោះ ពូ អូន អាយុ ៦៥​ឆ្នាំ និង​ចៅស្រី​ឈ្មោះ ខេង សាវឿន អាយុ ៦​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច និង​សាច់ញាតិ​រងគ្រោះ​បាន​តាម​រកឃើញ​នៅក្នុង​ព្រៃ​ចំការ​ស្វាយចន្ទី​ក្រោយ​ផ្ទះ ដោយ​សព​នៅ​ឆ្ងាយ​ពីគ្នា​។a die nec1 a die nec2 a die nec3 a die nec4 a die no nec a die no nec1 

​