» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10369 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700540 នាក់

នាំ​ប្រពន្ធ​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង បណ្ដាល​ឲ្យ​បាត់បង់​អាយុជីវិត !

​ភ្នំពេញ : បុរស​ម្នាក់​ដែលមាន​អា​ខោ​ន facebook ឈ្មោះ​សារ៉ាត់ ម៉ូ​លីកា កូន​ខ្មែរ បាន​បង្ហោះ ដោយ​យំ​ឱប​កូន​រៀបរាប់ នៅ​ព្រឹត្តិការណ៍​ដែល ប្រពន្ធ​បាន​ស្លាប់ ដោយសារ​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យបង្អែក​ពោ​ចិន​តុង ។​ករណី​យ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២៣ នៅវេលា​ម៉ោង​៦:៣០​នាទី​ល្ងាច គាត់​បាន​នាំ​ប្រពន្ធ​ទៅ​ឆ្លងទន្លេ នៅ​មន្ទីរពេទ្យបង្អែក​ពេទ្យ​បង្អែក​ពោ​ចិន​តុង ។​a die momy5 

លុះដល់​ម៉ោង 8:00 ជាង ប្រពន្ធ​របស់គាត់​បាន​ឆ្លងទន្លេ បានកូន​ប្រុស​ម្នាក់ ដោយមាន​សុខភាព​ល្អ​មាំមួន ហើយ​ចំណែក​ម្ដាយ មុននឹង​ឆ្លងទន្លេ​ក៏មាន​សុខភាព​ល្អ​ដែរ ពេល​ឆ្លងទន្លេ​រួច​នៅពេល​យកទៅ​សំអាត មិនដឹងថា​យ៉ាងម៉េច ធ្វើ​ឲ្យ​ប្រពន្ធ​របស់គាត់ ធ្លាក់ឈាម​យ៉ាងច្រើន​រហូត​ដល់​ម៉ោង ជាង ១០​យ់​ទើប​មន្ទីរពេទ្យបង្អែក​ពោ​ចិន​តុង​ដឹក​តាម​ឡានពេទ្យ​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ជប៉ុន តែ​ខាង​មន្ទីរ បាន​ប្រាប់ថា​ហួសពេល​ទៅហើយ​។​

​សាច់ញាតិ​របស់​ជនរ​ង​គ្រោះ បាន​ហើយ​ដឹងថា ប្អូនស្រី​របស់គាត់ ឈ្មោះ ឌី ចិន្តា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មាន​សុខ​ភាពល្អ​មាំមួន​មុននឹង​ទៅ​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យបង្អែក​ពោ​ចិន​តុង​។ មិនដឹងថា​ជា​យ៉ាងម៉េច​បានជា​ប្អូន​របស់គាត់​ជួប​ហេតុការណ៍​យ៉ាង​ដូច្នេះ ដែល​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត ។​​តែបើ​តាម​បុរស​ម្នាក់​ដែល​បើករថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ​បង្អែក​ពោធិ៍ចិនតុង​បាន​ឲ្យ​ដឹងថា លោក​បាន​ដឹក​ជនរងគ្រោះ​ដល់​មន្ទីរពេទ្យ ជប៉ុន ដើម្បី​ធ្វើការ​សង្គ្រោះ ហើយ​ជនរងគ្រោះ នៅ​និយាយបាន​នៅឡើយ ។​

លោក ម៉េង​សារ៉ាត់ អាយុ ៣៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាមគ្គី សង្កាត់​ត្រពាំង​ក្រសាំង ដែល​ត្រូវជា​ប្ដី​របស់​នារី​រងគ្រោះ​បានបញ្ជាក់​ឲ្យ​ដឹងថា : រូបគាត់​បាន​នាំ​ប្រពន្ធ​ទៅ​ឆ្លងទន្លេ​នៅ​ម៉ោង 6:00 ល្ងាច​ថ្ងៃទី ២១ ដោយសារ​ស្ទះផ្លូវ​ទើប​គាត់ ដឹក​ប្រពន្ធ​របស់គាត់ ចូលទៅ​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យបង្អែក​ពោ​ចិន​តុង​។ ប្រពន្ធ​របស់គាត់​មាន​សុខភាព​ល្អ​ហើយ​កន្លងមក​មិនមាន​ជំងឺ​ឬ​បញ្ហា​អ្វី​នោះទេ​។ លុះដល់​ម៉ោង 8:00 ជាង​ប្រពន្ធ​របស់គាត់​បាន​សម្រាល​បានកូន​ប្រុស​មួយ ដោយ​ទារក​នោះ​មាន​សុខភាព​ល្អ តែ​មិនដឹងថា​បច្ចេកទេស​រប​ស់​ពេទ្យ​យ៉ាងម៉េច​បានធ្វើ​ឲ្យ​ប្រពន្ធ​របស់គាត់​រហូតដល់ ដឹក​យកទៅ​សង្គ្រោះបន្ទាន់​និង​បាត់បង់​អាយុជីវិត​។​​លោក ម៉េង សារ៉ាត់ ដែលជា​ប្ដី​របស់​នារី​រងគ្រោះ បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា សុំឱ្យ​ខាង​មន្ទីរពេទ្យ និង​អ្នក​ដែល​ពាក់ព័ន្ធ ក្នុង​មន្ទីរពេទ្យបង្អែក​ពោ​ចិន​តុង ត្រូវ​ទទួលខុសត្រូវ និង​សូមឱ្យ​ក្រសួងសុខាភិបាល​ជួយ​អន្តរាគមន៍​និង​រក​យុត្តិធម៌​ដល់​រូបគាត់​ផង​។​​មកដល់​ថ្ងៃនេះ​ហ​លយ​គេ​មិនទាន់​ឃើញ​ខាង​ក្រសួងសុខាភិបាល​ឬ​មន្ទីរ​សុខាភិបាល​រាជ​ថាំ​នី​ភ្នំពេញ​បកស្រាយ​យ៉ាងណា​នៅឡើយ​ទេ​។​a die momy a die momy2 a die momy4 

​