» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5917 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619157 នាក់

អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ប្រហែល​អត់​បាន​ត្រៀម​រៀបចំ​ទុក​ប៉ាឆា បូជាសព​អ្នក​កើត​ជម្ងឺ​កូ​វីត​១៩ ទេ​មើលទៅ ទើប​ប្រជា ពលរដ្ឋ​រារាំង មិនអោយ​ដុត​សព​នៅក្នុង​វត្ត ?


​កំពង់ឆ្នាំង​៖​ប្រជាពលរដ្ឋ​ជាច្រើន​សិប​នាក់ រស់នៅក្នុង​ភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២១​នេះ បាន​លើកគ្នា​មករា​រាំង​អាជ្ញាធរ​មិន​ឲ្យ​ដឹក​សព​ស្ត្រី​ម្នាក់ ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង យកមក​បូជា​នៅក្នុង​វត្ត ដែល​ពួកគាត់​ជា​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​នេះ​។​a chnang fire3 

​ប្រជាពលរដ្ឋ​​ឲ្យ​ដឹងថា កាលដែល​ពួកគាត់​បាននាំគ្នា​មករា​រាំង​ដល់​អាជ្ញាធរ​មិន​ឲ្យ​ដឹក​សព​ដែល​ស្លាប់​ដោយ​ជម្ងឺ​កូ​វីដ​-១៩ យកមក​បូជា​នៅក្នុង​ទី​អារាម​នេះ​ដោ យ​សារ​តែ​ពួកគាត់​ខ្លាច​ជំងឺ​នេះ ឆ្លង​ដល់​កូនចៅ​របស់​ពួក គាត់​ដែល​តែងតែ​ចេញ​ចូលមក​ធ្វើ​បុណ្យទាន​ក្នុង​វត្ត​នេះ​មិនដែល​ដាច់​។ ព្រោះ​សព្វថ្ងៃនេះ​ពួកគាត់​និង​កូនចៅ​ទាំង អស់​គ្នា​បាន​ខិតខំ​ការពារ​កុំ​ឲ្យ​កើតមាន​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​- ១៩​នេះ ដោយ​ខិតខំ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ពិសេស​អនុវត្តន៍​តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​គឺ ៣​ការពារ នឹង​៣​កុំ យ៉ាង​ខ្ជាប់ខ្ជួន ដោយ សារ​តែ​ខ្លាច​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ឆ្លង​ចូលក្នុង​សហ​គ មន៍​ដោយ​គ្មាន​ជំរើស ទើប​ពួកគាត់​ធ្វើបែបនេះ​។​

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២១ នេះ​លោក យង់ សៅ​វុ​ឌ្ឍី អភិបាលស្រុក​រលាប្អៀរ និង​លោក យិន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង រួមទាំង​លោក តាំង ប៊ុន​ទត មេឃុំ​ជ្រៃ​បាក់ ក៏មាន​វត្តមាន​នៅក្នុង​វត្ត​ជ្រៃ​បាក់ ដោយ​ពួកគាត់​កំពុងតែធ្វើការ​បោសសំអាត​នៅ​ជុំវិញ​ទីប​ច្ឆា ដើម្បី​រៀបចំ​បូជាសព​ប្រកបទៅដោយ​អនាម័យ​និង​បច្ចេកទេស​ខ្ពស់​ក្នុងការ​បូជាសព​នេះ​ផងដែរ​។

​លោក យង់ សៅ​វុ​ឌ្ឍី អភិបាលស្រុក​រលាប្អៀរ បានបញ្ជាក់​ប្រាប់​បណ្ដាញ​ព័ត៌មាន​ឲ្យ​ដឹងថា ការរៀបចំ​បូជាសព​ស្ត្រី​ដែលមាន​វិជ្ជមាន​កូ​វីដ​-១៩​ខាង​នេះ គឺជា​ការរៀបចំ​បន្ទាន់ ដោយ​មិនទាន់មាន​កន្លែង​ត្រឹមត្រូវ​ដូច្នេះ​លោក​ជ្រើស​យក​ទីនេះ គឺជា​កន្លែង​ស្ងប់ស្ងាត់ ដែល​វត្ត​នេះ​ស្ថិតនៅ​ដាច់​ឆ្ងាយ​ពី​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​មិនមាន​ប៉ះពាល់​អ្វី​ឡើយ ពិសេស​ការរៀបចំ​បូជា​នៅក្នុង​ទីប​ច្ឆា​នេះ​ក៏បាន​រៀបចំ​មាន​អនាម័យ និង​បច្ចេកទេស​ក្នុងការ​បូជា​ដោយ​ភាព​ទទួលខុសត្រូវ​ច្បាស់លាស់​។​

​លោក​បញ្ជាក់ថា ទីនេះ​គឺ​បូជា​តែ​សព​ស្ត្រី​ម្នាក់នេះ​ទេ​ពេល ក្រោយ​បើ​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ និង​ត្រូវ​យកទៅ​បូជា​នៅ​កន្លែង​ថ្មី ដែលមាន​ទីតាំងនៅ​ឯជើង​ភ្នំ​មួយកន្លែង​ឋិត​ក្នុងស្រុក​រលាប្អៀរ​។​ពេលនេះ​បន្ទាប់ពី​មាន ការតវ៉ា​និង​រារាំង​ពី​ប្រជាពលរដ្ឋ ដោយ​មិន​ឲ្យ​យក​សព​ស្ត្រី​ដែលមាន​ជំងឺ​កូ​វីដ​-១៩​យកមក​បូជា​នៅទីនេះ លោក​អភិ បាល​ខេត្ត​ក៏បាន​សម្រេចយក​សព​ទៅ​បូជា​នៅ​កន្លែង​ផ្សេង វិញ​ហើយ​៕a chnang fire1 a chnang fire2 

​