» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 621 នាក់

ម្សិលមិញ 10264 នាក់

សរុប 14139803 នាក់

សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​ម្នាក់​សុំ​ឲ្យ​ប៉ូលិស​ច្រក​ប៉ោយប៉ែត​លុប​ចោលការ​ទារលុយ​ថ្លៃ​វ៉ៃ​លិខិតឆ្លងដែន​!

 


​បន្ទាយមានជ័យ​៖​គេ​នៅ​ចាំបាន​ថា​កាលពី​ថ្ងៃទី​១៥​ខែវិច្ឆិការ​ឆ្នាំ​២០១៨​ក្នុង​កិច្ចប្រជុំ​សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​ម្នាក់​បាន​ប្រតិកម្ម​និង​កម្លាំង​នគរបាល​អន្តោប្រវេសន៍​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ស៊ឹមសំអាត​ផ្នែក​ប៉ាស្ព័រ​វី​សារ​ចេញចូល​បញ្ឈប់​សកម្មភាព​គោះ​លុយ​ភ្ញៀវ​និង​ប្រជាពលរដ្ឋ​ចេញចូល​ចំនួន​១​ម៉ឺន​រៀល​ឬ​១០០​បាត​ប្រកា់​ថៃ​។​ប៉ុន្តែ​ករ​ណិ​យ៍​គោះលុយ​នេះ​នៅ​មិនទាន់​សាបរលាប​នៅឡើយ​។​a pet pasport 

តាម​សេចក្តីរាយការណ៍​និយាយថា​៖​នគ​បាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដែល​ក្រោម​ការដឹកនាំ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ឹម សំអាត​បាននិងកំពុង​បណ្តាក់​កូនចៅ​ជម្រឹត​យកលុយ​ពី​កម្មករ​អូរ​ទេះ​ដោយ​ខុសច្បាប់​។​ប្រភពពី​កម្មករ​អូ​រទេះ​គ្រាន់តែរ​ស់បាន​ឲ្យ​ដឹងថា​៖ ទីតាំង​ដែល​ចាំ​គើ​លុយ​មាន​ទី​/១​ចំណុច​ប៉ុស្តិ៍​កណ្តាល​ជិត​រង្វង់​មូល​ដោយ​យកលុយ​ពី​កម្មករ​ដឹក​ត្រី និង​ខោអាវ​ជជុះ​ចាប់ពី​៥០០០​រៀល​(​ប្រាំ​ពាន់​រៀល​)​ទៅ​១០០០០​រៀល​(​មួយ​ម៉ឺន​រៀល​)​ម្តង​។​ទីតាំង​ទី​២/​ប៉ុស្តិ៍​កណ្តាល​ចំណុច​ជិត​កន្លែង​លក់​សំបុត្រ​ចុះ​ពី​ស្ពាន​មិត្ត​ភា​កម្ពុជា​-​ថៃ ។​ភាគច្រើន​កូនចៅ​ស៊ឹម​សំអាត​មិ​ង​យកដៃ​ខ្លួនឯង​ផ្ទាល់​ទេ​គឺ ប្រើ​ឲ្យ​ពលរដ្ឋ​ម្នាក់​ដែល​ស៊ីឈ្នួល​ជា​អ្នក​យកលុយ​មក​ឲ្យ ។​

​កម្មករ​អូស​ទំនិញ​បាន​បាន​ប្រាប់ ឲ្យ​ដឹងថា​៖​ពួកគេ​ទារ​ក្បាលរទេះ​ដឹកទំនិញ​១​រទេះ​ចាប់ពី​៥០​បាត​ទៅ​៣០០​បាត​(​លុយ​បាត​)​តាម​តូច ធំ ហើយ​រទេះ​ខ្លះ​មាន​បង់​ខែ​ជាប្រចាំ​ផងដែរ​។ ដល់​ខែ​លោក ម៉ៅ ម៉​យ ខ​ល​ទារ​តែម្តង មិន​ក្រោម​ពី​២០០០​បាត​នោះទេ​។​

​ក្រៅពី​រកលុយ​កាក់​ពី​កម្មករ​អូរ​ទេះ​ប្រភពពី​អ្នកញៀន​ល្បែង​កាស៊ីណូ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​កន្លងមក​ពួកគាត់​បាន​ចត​រថយន្ត​នៅក្នុង​បរិវេណ​កាស៊ីណូ ដើម្បី​ចូលទៅ​លេង​រយៈពេល​យូរ​បន្តិច​ត្រូវ​ប៉ូលីស​អន្តោប្រវេសន៍​ទារលុយ​រហូត​ទៅដល់​៥០០​បាត​(​លុយ​បាត​)​ឯណោះ​។​សូមបញ្ជាក់​ដែរ​ថានគ​របាល​អន្តោប្រវេសន៍​មាន​តួនាទី​មើល​ការខុសត្រូវ​ឬ​បំពេញបែបបទ​នានា​ជូន​ភ្ញៀវ​ចេញចូល​ក្រៅ​ឬ​ក្នុងប្រទេស​តែប៉ុណ្ណោះ ការប្រមូល​លុយ​តាម​អំពើពុករលួយ​ខាងលើនេះ មាន​លក្ខណៈ​ពុករលួយ​ជា​ប្រព័ន្ធ​។​

​ដោយឡែក សម្រាប់​ពលរដ្ឋ​ខ្មែរ​ធ្វើ​កាត​ចូល​ផ្សារ​រោង​ក្លឿ​ប្រទេស​ថៃ​វិញ​ត្រូវបាន​លោក​ឧ​ត្ត​ម​សេនី​ត្រី ស៊ឹម សំអាត កំណត់អោយ​ថតរូប​មួយ​សន្លឹង​ដ៏​តូច​ប្រហែល​៣​គុណ​នឹង​៤​សោះ​បែរជា​ពួកគេ​យក​តម្លៃ​រហូត​ទៅដល់​៦០០០​រៀល​។​ប្រសិនជា​ប្រជាពលរដ្ឋ​បាន​យក​រូបថត​ដែល​ខ្លួន​មាន​ស្រាប់​បែ​ជា​គេ​យក​លេស​ថា​រូបថត​នោះ​មិនមាន​បញ្ជាក់​ពីថ្ងៃ​ខែ​។​នេះ​មិន​និយាយ​ពី អ្នក​ដែល​ធ្វើការ​នៅ​ប្រើស​ម្តី​ដូច​ជះ​អាចម៍​ទាំង​កន្ថោ​នោះឡើយ ។​

សូម​គេចាំថា​កាលពីដើមឆ្នាំ​២០១៧​លោក​សួន​បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ​ធ្លាប់​បានចេញ​លិខិត​មួយ​ឲ្យ​នគរបាល​អន្តោរ​ប្រវេសន៍​លោក​ស៊ឹម​សំអាត​ប​ញ្ឍ​ប់យក​លុយ​បី​ប្រជាពលរដ្ឋ​ចូល​ផ្សារ​រុង​គឿ​។​សូម​បញ្ជាក់ដែរថា​កាលពី​ថ្ងៃទី​១១​មករា​ក្នុង​ពិធី​ជួប​អ្នកកាសែត​នៅ​កោះ​ពេជ្រ​សម្តេច​តេ​ជោ​បានប្រកាសថា​សម្តេច​និង​លោក​ឧបនាយករដ្ឋមន្ត្រី​អូន​ព​ន្ធ័​មន្នីរ​ត្ន័​រដ្ឋមន្ត្រី​ក្រ​សួ​អ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឯកភាព​លុបចោល​ស្ថាប​ន្ថ័​ផ្សេង​ទុក​តែ​គយ​និង​នគរបាល​អន្តោរ​ប្រវេសន៍​ប៉ុណ្ណោះ​នៅ​ច្រកទ្វារព្រុំដែន​មួយៗ​គឺ​ដើម្បី​សម្រួល​សេវា​សេដ្ឋកិច្ច​។​បើ​ចឹ​ង​តើ​អ្នកណា​ត្រួតពិនិត្យ​នគរបាល​អន្តោប្រវេសន៍​?​។​

​ក្រៅពី​រឿង​មួយ​នេះ​ថ្មីៗ​នេះ​មានព​តិ​មាន​ថា​មាន​លោក​ស័ក្តិ​៤​នគរបាល​ឆ្មាំទ្វារ​ចេញចូល​សាលាខេត្ត​បន្ទាយមានជ័យ​ម្នាក់​ឈ្មោះ​ហ៊ឹម​ឡា​ត់រក​ស៊ី​រត់​ការធ្វើ​ប័ណ្ណឆ្លងដែន​បោកប្រាស់​ពលករ​ជាច្រើន​នាក់​ដោយ​យកប្រាក់​ម្នាក់​ជាង​២០០០​បាត​បាត​តែ​មិន​ទទួលខុសត្រូវ​រយៈពេល​ជាង​២​ខែ​ទីបំផុត​ឲ្យ​ប្រាក់​និង​ឯកសារ​វិញ​ក្រោយពី​ក្រុម​ពលករ​ប្រុង​លើកគ្នា​តវ៉ា​ជួប​លោក​អភិបាលខេត្ត​។


​គេ​មិនដឹងថា​តើ​កន្លងមក​មាន​ពលក​រ​ប៉ុន្មាន​នាក់​ទៀត​ដែល​រងគ្រោះ​ដូច​ពលករ​ខាងលើ​។​គួរ​បញ្ជាក់ថា​នៅខាងមុខ​សាលាខេត្ត​បន្ទាយមានជ័យ​ជ្រុង​ផ្លូវបត់​ចូលទៅ​សាលាដំបូង​ខេត្ត​មាន​ក្រុម​អ្នករត់​ការធ្វើ​ឯកសារ​ប័ណ្ណឆ្លងដែន​ឲ្យ​ពលករ​ព្រោងព្រៀត​ដោយ​អ្នក​រត់ការ​ខ្លះ​ឲ្យ​ទាំង​លេខ​ទូរស័ព្ទ​សម្រាប់​ទាក់ទង​ទៀតផង​។​

​ក្រុម​អ្នក​រត់ការ​ខ្លះ​អួតអាង​ថា​គេ​អាច​ច្នៃ​ឯកសារ​អ្នក​នៅក្រៅ​ខេត្ត​ឲ្យ​ធ្វើ​ប័ណ្ណឆ្លងដែន​ដូចជា​អ្នក​ខេត្តបន្ទាយមានជ័យ​បាន​ហើយ​ប្រើពេល​យ៉ាងយូរ​តែ​៥​ថ្ងៃ​តម្លៃ​ម្នាក់​១៥​ម៉ឺន​រៀល​។​បើតាម​ដឹង​ក្នុង​អនុក្រឹត្យ​លេខ​៦៨​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​ឆ្នាំ​២០០៣​មាន​៩​មាត្រា​បានចែង​យ៉ាងច្បាស់​ថា​តម្លៃ​ប័ណ្ណឆ្លងដែន​ម្នាក់​២០​ពាន់​រៀល​(​ម្ភៃ​ពាន់​រៀល​)​តែប៉ុណ្ណោះ​។​

ករ​ណិ​យ៍​ធ្វើ​បណ្ណ​ព្រុំដែន​នេះ​គេ​នៅចាំ​បាន​ថា​កាលពី​រសៀល​ថ្ងៃទី​៦ ខែកុម្ភៈ​ឆ្នាំ​២០១៨ នេះ​មាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បានធ្វើ​ដំណើរ​ដោយ​ជិះ​រថយន្ត​តាក់ស៊ី​ពី​ក្រុង​ប៉ោយប៉ែ​តទៅ​ខេត្តបន្ទាយមានជ័យ​ក្នុង​គោលបំណង​ទៅយក​បណ្ណ​ព្រុះ​ដែន​តាម​ការ​ណាត់​របស់​អាជ្ញាធរខេត្ត​។​លុះ​ទៅដល់​កន្លែង បែរជា​អាជ្ញាធរខេត្ត​និយាយថា​មិនទាន់​ធ្វើ​រួច​ទេ ធ្វើឱ្យ​ស្ត្រី​វ័យ​ចំណាស់​រូបនោះ​បានធ្វើការ​ច្រឡោតខឹង​យ៉ាងខ្លាំង​។​

អ្នកស្រី​ប្រាប់ថា​:​ខ្ញុំ​មានការ​សោកស្តាយ​ខ្លាំងណាស់​ដែល​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​បាន​ណាត់​ឲ្យ​ខ្ញុំ​មក​យក​ប​រឺ​ផាត​(​បណ្ណ​ព្រុំដែន​)​ដែល​ធ្វើ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ​រហូតមក​ដល់ពេលនេះ​ខ្ញុំ​មក​យក​បែ​ជា​ឆ្លើយថា​មិនបាន​ទៅវិញ​។​:​ខ្ញុំ​បានធ្វើ​ដំណើរ​ពី​ក្រុង​ប៉ោយប៉ែត​មក​ខេត្តបន្ទាយមានជ័យ​ដោយ​ជិះ​រថយន្ត​តាក់ស៊ី​ចំណាយ​ថវិកា​អស់​ម្តង​៥​ម៉ឺន​រៀល​ទាំង​ថ្លៃ​ហូបចុក​ខាត​ពេលវេលា​រក​ទទួលទាន​ផង ហើយ​ថវិកា​ទាំងនោះ​ខ្ញុំ​ទៅរក​ចងការ​គេ​ទម្រាំ​នឹង​បានមក​ធ្វើ​ប​រឺ​ផាត​ដើម្បី​ទៅរក​ទទួលទាន​នៅ​ទឹកដី​ថៃ ។​ជុំវិញ​រឿង​ខាងលើ​នេះដែរ​ត្រូវបាន​មជ្ឈដ្ឋាន​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ចេញចូល​រក​ទទួលទាន​នៅ​ទឹកដី​ថៃ​បាន​បង្ហើប​ឲ្យ​ដឹងថា​:​ពួកគាត់​មានការ​លំបាក​ខ្លាំងណាស់​បន្ទាប់ពី​ប្ដូរ​ការធ្វើ​ប​រឺ​ផាត ពី​ក្រុង​ប៉ោយប៉ែត​ទៅធ្វើ​នៅ​ខេត្តបន្ទាយមានជ័យ​នោះ​។​a boder pass2 a boder pass mean jey a boder pass mean jey1 a boder pass1 a border pass