» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10807 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700978 នាក់

មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ

​​មណ្ឌលគិរី​: នៅ​រសៀល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២៤​នេះ មាន​ករណី​ផ្ទុះ​គ្រាប់​បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ជា​ម្ដាយ​និង​កូន ត្រូវ​រងរបួស​ធ្ងន់ ។​​ហេតុការណ៍​នេះ​កើត​ឡើ​ត​នៅ​ភូមិ​ស្រែ​អ៊ី សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ខណៈពេល​ជនរងគ្រោះ​ទាំងអស់​កំពុង​ដើរ​រើស​ជ័រ កាច់​ផ្ដៅ​នៅក្នុង​ព្រៃ​។ ក្រោយ​ហេតុការណ៍​ផ្ទុះ​គ្រាប់​ដ៏​រន្ធត់​នេះ នៅសល់​ម្ដាយ​និង​កូន​តែ​២​នាក់​ប៉ុណ្ណោះ​បាន​រួចផុតជីវិត នឹង​ព្យាយាម​ដើរមក​ភូមិ​ទាំង​របួស​ពេញ​ខ្លួន​គួរ​ឲ្យ​អាសូរ​បំផុត មក​ប្រាប់​អ្នកភូមិ និង​សុំ​ឲ្យ​គេ​ជួយ ។a bom mondul

​ផ្អែក​តាម​ព័ត៌មាន​បឋម​ពី​ស្ត្រី​រងគ្រោះ​ប្រាប់​អ្នកភូមិ គឺ​ជនរងគ្រោះ​ទាំងអស់​បាន​ដើរ​ក្នុងព្រៃ​អាស្រ័យ​ផល​ធម្មជាតិ​ដូច​សព​មួយដង ក៏​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ ក្រោយ​ឃើញបែបនេះ ម្ដាយ​និង​កូន​២​នាក់ បាន​ដើរ​ចេញពី​កន្លែង​ប្រទះឃើញ​គ្រាប់​នោះ ប៉ុន្តែ​ជនរងគ្រោះ​៤​នាក់​ទៀត មិនបាន​ចេញពី​កន្លែង​នោះទេ ក្រោយមក​បន្តិច​ក៏​ស្រាប់តែ​លឺ​សម្លេង​ផ្ទុះឡើង ធ្វើ​ឲ្យ​មនុស្ស​ទាំង​៤​នាក់​បាន​ស្លាប់ ចំណែក​ម្ដាយ​និង​កូនស្រី​ដែល​ដើរចេញ​នោះ​ក៏បាន​រងរបួស​ធ្ងន់​និង​ស្រាល​ផងដែរ ។​​គេ​នៅ​មិនទាន់​ដឹងថា តើ​ករណី​ផ្ទុះ​គ្រាប់​នេះ​បណ្ដាលមកពី​មូលហេតុ​អ្វី និង​ផ្ទុះ​គ្រាប់​អ្វី​នោះទេ ដោយ​ខណៈ​នេះ​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​អន្តរ​គម​ន៍​សង្គ្រោះ និង​ស្រាវជ្រាវ​៕a bom mondul1 

​