» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8845 នាក់

ម្សិលមិញ 7482 នាក់

សរុប 18545826 នាក់

ឃើញ​គេ​ស្រវឹង​ដេកលក់​ផ្លោះ​របង​ចូល​លួច​សម្ភារៈ​ដោះ​បាន​ទាំង​ខ្សែ​ជើងបាន​១​ថ្ងៃ​ត្រូវ​ចាប់ខ្លួន​

​ខេត្តកណ្តាល ៖ តារា Tik Tok ម្នាក់ ឃើញ​គេ​ផឹក​ស៉ី​នៅ​បន្ទប់​ជួល​សន្លប់​អស់ ក៏​ផ្លោះ​របង​ឡើង​យក​ទូរស័ព្ទ នាឡិកា និង លើកជើង​ជនរងគ្រោះ​ភេទ​ស្រី​ដោះយក​ខ្សែជើង ត្រូវ​ម្ចាស់​គេ​ចាប់បាន ។​នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនី​យ័​ត្រី ឡាក់ ម៉េង​ធី ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២៣​។​a boy tok 

​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា​ករណី​យ៍​នេះ កើតហេតុ​នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង ៤:០០​នាទី​ទាបភ្លឺ ស្ថិតនៅ​ចំណុច​ក្នុងភូមិ​ស្តៅ​កន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​​ជនរងគ្រោះ​ចំនួន​០១ នាក់ មានឈ្មោះ ខុង ឆាំ​រ៉េ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មន្ត្រីរាជកា​រ មាន​ទីលំនៅ​ភូមិប​ន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​​ដោយឡែក​ជនសង្ស័យ​០២​នាក់​មានឈ្មោះ ៖ ១/​ឈ្មោះ គាំ ដា ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ​ភូមិ​ស្តៅ​កន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀន​កៀនស្វាយ ខេត្តកណ្តាល ។​

២/​ឈ្មោះ ចាន់ តុលា ភេទ​ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាង​ជួសជុល​ទូរស័ព្ទ ស្នាក់នៅ​បន្ទប់​ជួល​ស្ថិតនៅ​ភូមិ តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោ​ធ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជាតា​រា TikTok និង​ជាជាង​ជួសជុល​ទូរស័ព្ទ ។​សមត្ថកិច្ច​បានបញ្ជាក់​ពីស​ភាព​នៃ​រឿងហេតុ ដែលជា​ដើមចម គឺ នៅ​ថ្ងៃ​១៣ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​១១​និង​០០​នាទី មុន​កើតហេតុ ជនរងគ្រោះ​រួម​នឹង​បងប្អូន​សាច់ញាតិ​ជាច្រើន​នាក់​ផ្សេងទៀត បានមក​លេង​ផ្ទះ​ជីដូន​ឈ្មោះ ជឿន គុន អាយុ​៨៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្តៅ​កន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល រួច​ក៏​នាំគ្នា​ផឹកស្រា​បៀរ​អាន់​ឈ័​រ រហុទដល់​វេលា​ម៉ោង​១​និង​០០​នាទី​ឈានចូល​ថ្ងៃទី​១៤ ខែតុលា​ឆ្នាំ​២០២៣ ក្រោយពី​ហូបចុក​រួច​ជនរងគ្រោះ​នឹង​បងប្អូន​សាច់ញាតិ​ច្រើន​នាក់ បាននាំគ្នា​សម្រាក​ដេក​លង់លក់​នៅ​ខាង​ក្រោមផ្ទះ​។

ដល់​ម៉ោង​៤​និង​០០​នាទី​ទាបភ្លឺ ជនរងគ្រោះ​បាន​ក្រោក​ពី​ដេក​ស្រាប់តែ​ឃើញ​ស្រមោល​មនុស្ស​រត់ចេញ​ពី​កន្លែងកើតហេតុ​(​ក្រោមផ្ទះ​ជីដូន​ជនរងគ្រោះ​)​ចេញទៅ ពេលនោះ​ជនរងគ្រោះ​មានការ​សង្ស័យថា​បាន​បាត់បង់​សម្ភារ​ទ្រព្យសម្បត្តិ​ដូច​បាន​រៀបរាប់​ដូចខាងលើ​។​​លុះ​ព្រឹក​ឡើង​ជនរងគ្រោះ​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ដីឥដ្ឋ កម្លាំង​ប៉ុស្ដិ៍​ក៏បាន​សហការ​ជាមួយ កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ ។​​ក្រោយ​ទទួលបាន​បណ្ដឹង​កម្លាំង​នគរបាល​យុត្តិធម៌​ស្រុក បាន​ចុះ​ដល់​ចំណុចកើតហេតុ ពិនិត្យ ប្រមូល​ព័ត៌មាន​នឹង​បើក​ការស៊ើបអង្កេត ស្រោ​វ​ជ្រាវ​រកមុខ​សញ្ញា ឈានដល់​ការចាប់​ឃាត់ខ្លួន​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ គាំ ដា បាន​សារភាពថា​:​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព ផ្លោះ​របង​ចូល​លួច ទូរស័ព្ទដៃ នាឡិកា នឹង​ខ្សែជើង​ប្លា​ទីន របស់​ជនរងគ្រោះ​មែន ហើយ​ពេលធ្វើ​សកម្មភាព​រួច​ក៏​ផ្លោះ​របង​ចេញ​មកវិញ​ដើរទៅ​ផ្ទះ​របស់ខ្លួន​។ រហូតដល់​ថ្ងៃ ១៤ ខែតុលា ឆ្នាំ​២០២៣ ម៉ោង​១៨:១៥​នាទី ខ្លួន​បាន​ទុក​ខ្សែជើង​ប្លា​ទីន​២​ខ្សែ​នៅផ្ទះ រួច​បាន​ជិះ​ម៉ូតូ យក​ទូរស័ព្ទ​ចំនួន ០៤ គ្រឿង នឹង​នាឡិកា​ចំនួន​០១​គ្រឿង ទៅ​ជួប​មិត្តភក្ដិ ឈ្មោះ ចាន់ តុលា​(​ហៅ​វិ​ន​) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ពេលទៅដល់​ភ្នំពេញ ខ្លួន​បាន​យក​ទូរស័ព្ទ​មួយគ្រឿង​ទៅ​ឲ្យ​ឈ្មោះ ចាន់ តុលា យកទៅលក់​បាន​លុយ ១៣០​ដុល្លារ រីឯ​ទូរស័ព្ទ​នៅសល់​០៣​គ្រឿង នឹង​នាឡិកាដៃ​១​គ្រឿង ខ្លួន​បាន​ទុក​នៅ​ឈ្មោះ ចាន់ តុលា រក្សាទុក​សិន ហើយ​ខ្លួន​ក៏​ត្រឡប់មកផ្ទះ​នៅ​ស្រុក​កៀនស្វាយ​វិញ ។​​ក្រោយពី​បាន​ចម្លើយសារភាព​របស់​ឈ្មោះ គាំ ដា រួច កម្លាំង​បាន​សុំ​គោលការណ៍​លោក​អធិការ បន្ត​នីតិវិធី​ទៅ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ចាន់ តុលា នឹង​វត្ថុតាង​មក​សាកសួរ​បន្ត​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ។

នៅមុខ​សមត្ថកិច្ច​ឈ្មោះ ចាន់ តុលា បាន​សារភាពថា នៅ​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០២៣​វេលា​ម៉ោង​១៣:៣០​នាទី ឈ្មោះ គាំ ដា បាន​ទាក់ទង​តាម​ទូរស័ព្ទដៃ​មក​ខ្លួន ថា​មាន​ទូរស័ព្ទដៃ​ជាប់ Icloud ចង់​ឲ្យ​ខ្ញុំ​ជួយ​ដោះ​ឲ្យ លុះដល់​ម៉ោង ២៣:៣០​នាទី ឈ្មោះ គាំ ដា បាន​ជិះ​ម៉ូតូ​ស្តូ​ពី ស៊េរី​ឆ្នាំ ២០២២ ពណ៌​ស មិន​ចាំ​ស្លាក​លេខ មកដល់​មុខ​បន្ទប់​ជួល​ខ្លួន រួច​បាន​ជជែក​គ្នា​លេង នឹង​រៀបចំ​មើល​ទូរស័ព្ទ នាឡិកា រួច​ក៏​នាំគ្នា​ចូល​សម្រាក​ក្នុង​បន្ទប់​រហូតដល់​ភ្លឺ​។​បន្ទាប់​មកដល់​ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ​២០២៣ វេលា​ម៉ោង ៩:៣០​នាទី ខ្លួន​ក៏​យក​ទូរ​សព្ទ័​ដៃ​០១​គ្រឿង ម៉ាក​One plus11 ទៅ​លក់បាន​លុយ ១៣០​ដុល្លារ រួចខ្លួន​បាន​ឲ្យ​លុយ​ទៅ​ឈ្មោះ គាំ ដា ចំនួន​១០០$ ហើយ​ខ្លួន​យក​ចំនួន ៣០$ បន្ទាប់មក​ខ្លួ​ន​បាន​យក​ទូរ​សព្ទ័ ម៉ាក់​IPHONE 11 ទៅ​ដា​ក់នៅ​ជាង​ហាង​ជួសជុល​មួយទៀត ឲ្យ​គេ​ជួយ​ដោះ​ICloud ។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ៖ សម្ភារៈ​បាត់បង់​រួមមាន​÷១/ ទូរស័ព្ទដៃ​ចំនួន​០៤​គ្រឿង​(​ម៉ាក​iphoe11 ពណ៌​ស្វាយ ប្រើ​លេខ​069 353652,-​ម៉ាក iPhone7 ពណ៌​ខ្មៅ ប្រើ​លេខ​068 975672,
-​ម៉ាក oppo.F7 ពណ៌​ក្រ​ម៉ៅ ប្រើ​លេខ​012 767503,-​ម៉ាក​Von plus11 ពណ៌​បៃតង ប្រើ​លេខ​(012.010)474723២/ នាឡិកាដៃ​ពណ៌​ស ម៉ាក​CTzen ០១​គ្រឿង ។​៣/ ប្រាក់​ខ្មែរ​ចំនួន​១០​ម៉ឺន​រៀល ។​
៤/ ខ្សែជើង​លោហធាតុ ចំនួន​០២​ខ្សែ ។​

​ដោយឡែក​វត្ថុតាង​ចាប់យក​រួមមាន ៖១/ ទូរស័ព្ទដៃ​ចំនួន​០៤​គ្រឿង​(​ម៉ាក​iphoe11 ពណ៌​ស្វាយ ប្រើ​លេខ​069 353652,-​ម៉ាក iPhone7 ពណ៌​ខ្មៅ ប្រើ​លេខ​068 975672,
-​ម៉ាក oppo.F7 ពណ៌​ក្រ​ម៉ៅ ប្រើ​លេខ​012 767503,-​ម៉ាក​Von plus11 ពណ៌​បៃតង ប្រើ​លេខ​(012.010)474723២/ នាឡិកាដៃ​ពណ៌​ស ម៉ាក​CTzen ០១​គ្រឿង ។​៣/ ខ្សែជើង​លោហធាតុ ចំនួន​០២​ខ្សែ​។​a boy tik a boy tik1