
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11804 នាក់
ម្សិលមិញ 9639 នាក់
សរុប 20701975 នាក់
មណ្ឌលគីរី៖ថ្ងៃអង្គារ ទី៣មិថុនាឆ្នៗ០២០៦«កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចុះធ្វើរដ្ឋបាលចំហរលើទីតាំងជនបរទេសស្នាក់នៅប្រមូលផ្ដុំ សង្ស័យជាមុខសញ្ញាប្រព្រឹត្តបទល្មើស Online Scams»។
សកម្មភាពនេះធ្វើឡើងនៅវេលាម៉ោង ៩:២៦នាទីព្រឹកដោយមាន កម្លាំងផែនការងារជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទៀង សៅរតន៍ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ សហការចូលរួមដោយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសែនមនោរម្យ ដឹកនាំដោយលោក មាស ចន្នី អភិបាលរង នៃគណៈអភិបាលក្រុងសែនមនោរម្យ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះធ្វើរដ្ឋបាលចំហរលើទីតាំងជនបរទេសស្នាក់នៅប្រមូលផ្ដុំ ទីតាំង រីស៊ត គុជសារ ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ជាលទ្ធផលរដ្ឋបាលខេត្តមណ្ដលគីរីបានឲ្យដឹងថាសមត្តកិច្ច រកឃើញជនបរទេសសរុបចំនួន ៣០នាក់ ស្រីចំនួន ២នាក់ ស្មើនឹង ១សញ្ជាតិ (ចិន) ក្នុងនោះដែរ រកឃើញជនបរទេសក្នុងទីតាំងចំនួន ១៧នាក់ ស្រីចំនួន ១នាក់ និងបន្តរកឃើញ (ដេញប្រផាប់ចាប់ប្រភីង) ជនបរទេសដែលរត់ចេញពីទីតាំងរីស៊តចំនួន ១៣នាក់ ស្រីចំនួន ១នាក់។ ធ្វើការឆែកឆេរ និងចាប់យកវត្ថុតាងរួមមាន៖ កុំព្យូទ័រ Laptop ចំនួន ២គ្រឿង, ទូរស័ព្ទដៃចំនួន ១២គ្រឿង, IPad ចំនួន ២គ្រឿង, គ្រែដេក (២ជាន់) និងកៅអីមួយចំនួនរក្សាទុកក្នុងឃ្លាំងចំនួន ២ និងលិខិតឆ្លងដែនចំនួន ៣០ក្បាល (ផុតសុពលភាពទិដ្ឋាការ ១)។
យោងតាមការត្រួតពិនិត្យលើទីតាំង និងវត្ថុតាងជាក់ស្តែង កម្លាំងសមត្ថកិច្ចជំនាញ សន្និដ្ឋានថា ជនជាតិចិនចំនួន ៣០នាក់ ស្រីចំនួន ២នាក់ ជាមុខសញ្ញាសង្ស័យប្រព្រឹត្តបទល្មើស Online Scams ដែលចាកចេញពីកន្លែងណាមួយមកសម្ងំលាក់ខ្លួននៅ រីសត ឈ្មោះ គុជសារ។បច្ចុប្បន្នជនជាតិចិនទាំង ៣០នាក់ ស្រី ២នាក់ រួមនឹងវត្ថុតាងមួយចំនួន បានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធី។
សូមបញ្ជាក់ថាកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ដែលជាថ្ងៃដែលលោកអភិបាលខេត្តស្នងការនគរបាលនិងមេប៉េអឹមខេត្តត្រូវបានដកចេញពីតួនាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបាន សហការជាមួយគណៈបញ្ជាការឯកភាពស្រុកកែវសីមា ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចុះបង្ក្រាបជាក់ស្ដែងលើទីតាំងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែង និងបានសម្រេចចោទប្រកាន់លើជនសង្ស័យជាជនបរទេសចំនួន ២៥ នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានដែល បានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើង វេលាម៉ោង ១៥:០០ នាទី នៅចំណុចបន្ទប់ជួលក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។គេមិនក៏ដឹងថាតើមេនេគបាលមេប៉េអឹមនិងអភិបាលខេត្តមណ្ឌលគីរីមានកំហុសអីបានជាគេដកចេញពីតួនាទីបានមួយដង្ហើមចង្រឹតចឹងនោះឬក៏មន្ត្រីនយោបាយនិងសន្តិសុខខេត្តមណ្ឌលគីរីខុសខ្សែបានជាគេដកចេញ?។ព្រោះមន្ត្រីដែលត្រូវបានដកចេញត្រូវបានប្រគល់ភារកិច្ចថ្មីឲ្យវិញអស់ហើយ។មានន័យថាអស់លោកទាំងនេះគ្មានកំហុសអីទេ។លោកថងសាវុនតម្លើងជារដ្ឋលេឋាធិការក្រសួងមហាផ្ទៃ។លោកឧត្តមសេនីយ៍ទោឡោសុខាត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្តាលកិច្ចការព្រុំដែន។