
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11026 នាក់
ម្សិលមិញ 10010 នាក់
សរុប 19982062 នាក់
ចន្ទបុរី, ថៃ៖ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមកិច្ចប្រជុំហើយនាព្រឹកថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥នេះ នៅក្នុងខេត្តខេត្តចន្ទបុរី ប្រទេសថៃ។ កិច្ចប្រជុំដែលសម្រុកធ្វើដើម្បីបំពេញឯកសារកិច្ចព្រមព្រៀងសន្តិភាពដែលនឹងចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ីក្រោមវត្តមានលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីម មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២១ និង២២ ខែតុលា ឆ្នាំ២០២៥។
កិច្ចប្រជុំនឹងជជែកពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន២រួមមាន៖១) ពិនិត្យ និងតាមដានវឌ្ឍនភាពកិច្ចប្រជុំ JBC លើកទី៦ នៅភ្នំពេញ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥
២) ពិភាក្សាលើលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។កិច្ចប្រជុំ ក៏នឹងពិភាក្សាលើរបៀបវារៈផ្សេងៗទៀត ពាក់ព័ន្ធកិច្ចការព្រំដែនផងដែរ។កិច្ចប្រជុំនេះមានចៅហ្វាយខេត្តប៉ៃលិនពោធិសាត់ចូលរួមផងដែរ។
ទោះបីយ៉ាងណាពេលកិច្ចប្រជុំកំពុងដំណើរការក៏មាន ពលរដ្ឋថៃបានប្រមូលផ្តុំគ្នាប្រមាណ២០នាក់ នាំគ្នាស្រែកតវ៉ាប្រឆាំងកិច្ចប្រជុំ JBC នេះនៅខេត្តចន្ទបុរី ប្រទេសថៃ ហើយទីតាំងដែលពួកគេតវ៉ា ត្រូវបានយាមកាមដោយកម្លាំងតម្រួតរបស់ថៃជាច្រើនរូប.
ដោយឡែករដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោក Nattapol Nakphaniព្រមានថាបើកិច្ចប្រជុំ JBC មិនទទួលបានជោគជ័យដូចអ្វីដែលថៃចង់បាននោះទេ នាយករដ្ឋមន្ត្រីថៃនឹងមិនចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពទេដែលមានលោកដូណាល់ត្រាំជាម្ចាស់ហត្ថលេខីនោះទេ។លោកបានព្រមានទៀតថាថៃនឹងមិនបើកកិច្ចប្រជុំដែលខ្ជះខ្ជាយខាតពេលវេលាទៀតនោះទេ អ្វីដែលកើតឡើងឲ្យវាកើតឡើងទៅចុះ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃខោស៊ត។