» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7752 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697923 នាក់

ផាកពិន័យ​ក្រុមហ៊ុន​នាំ​សម្រាម​ចូល​ចំនួន ១០៣៧.៥​លាន​រៀល និង​តម្រូវ​ឲ្យ​នាំចេញ​មុន​ដាច់​ខែសីហា​តែ​គ្មាន​មន្ត្រី​ដែល​ស៊ី​ញ៉េ​ឲ្យ​នាំចូល​ត្រូវ​ពិន័យ​ឡើយ​!


​ភ្នំពេញ​៖​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​សំរាម​ផ្លា​ស្ទិ​ក​៨៣​កុងតឺន័រ មកកាន់​កម្ពុជា​នេះ រាជរដ្ឋាភិបាល បានសម្រេច​ដាក់ពិន័យ ក្រុមហ៊ុន ជុង​យៀន ផ្លា​ស្ទីក មេ​នូ​ហ្វេ​ក​ឈ័​រ ឯក​. ដោយ​ត្រូវ​នាំ​ទំនិញ​នេះ ត្រឡប់​ប្រទេស​ដើម​វិញ ឱ្យបាន​មុន​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩ ផងដែរ​។a custom kun2

ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានសម្រេច​ផាកពិន័យ​ក្រុមហ៊ុន​នេះ​ជា​ទឹកប្រាក់​ចំនួន ១០៣៧.៥​លាន​រៀល ចូល​ជា​ថវិកាជាតិ​។​នេះ​ជាការ​ឲ្យ​កាសែត​ដឹង​ពី​មេ​គយ​ស្រុក​ខ្មែរ​លោក​គន់​ញឺ​មនា​រសៀល​ថ្ងៃទី​៣០​កក្កដា​។​

លោក នេ​ត ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​កាណាដា បាន​សហការ​ជាមួយ​កម្ពុជា ដើម្បី​ស៊ើបអង្កេត​រក​ប្រភព​សំណល់​ផ្លា​ស្ទិ​ក ៨៣​កុង​តឹ​ន័​រ ដែល​បាន​នាំចូល​មកកាន់​ប្រទេស​កម្ពុជា​។​របាយការណ៍​របស់ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា ទំនិញ​ជា​កាកសំណល់​ប្លា​ស្ទីក​ទាំងនេះ បាន​នាំមក​ជាច្រើន​ជើង​នាវា​ដឹកជញ្ជូន (២៧ លើក​) មកដល់ និង​បាន​សំចត​នៅ​ទីលាន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​លើក​ទី​១ នា​ខែកញ្ញា ឆ្នាំ ២០១៨ និង​លើកចុងក្រោយ នា​ខែមករា ឆ្នាំ​២០១៩ សរុប​ទាំងអស់​ចំនួន ៨៣ កុងតឺន័រ មាន​ទំហំ ៤០ ហ្វី​ត​ដូចគ្នា​។​

​ក្នុងចំណោម​សំណល់​ផ្លា​ស្ទិ​ក​ទាំង​៨៣​កុងតឺន័រ​នោះ មាន​កុងតឺន័រ​ចំនួន ៧០ (​មាន​ទម្ងន់​១,៣២២ តោន​) នាំចេញ​មកពី​សហរដ្ឋ​អាមេរិក និង​កុងតឺន័រ​ចំនួន​១៣ (​មាន​ទម្ងន់​២៧០ តោន​) បាន​នាំចេញ​មកពី​ប្រទេស​កាណាដា​។ ឯកសារ​ដឹកជញ្ជូន​ក៏បាន​បញ្ជាក់​ផងដែរ​ថា មុននឹង​មកដល់​កម្ពុជា កុងតឺន័រ​ទាំង ៨៣ នោះបាន​ឆ្លងកាត់​កំពង់ផែ​ប្រទេស​សិង្ហ​បុរី (២២ ជើង​) ម៉ាឡេស៊ី (២ ជើង​) និង វៀតណាម​(៣ ជើង​)​។​

​ក្រុមហ៊ុន ដែល​ចាំ​ទទួលយក​សំណល់​ផ្លា​ស្ទិ​ក​ទាំងនោះ​យកទៅ​កែច្នៃ មានឈ្មោះ ជុង​យៀន ផ្លា​ស្ទីក មេ​នូ​ហ្វេ​ក​ឈ័​រ ឯក​. ដែលមាន​ថៅកែ​ជនជាតិខ្មែរ មានឈ្មោះ សួន ឡុ​ក​។ ប៉ុន្តែ​ក្រុមហ៊ុន​ដែល ផ្តល់​សំណល់​ផ្លា​ស្ទិ​ក​ជូន​ក្រុមហ៊ុន​នេះ នៅ​សហរដ្ឋអាមេរិក និង​កាណាដា គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ រហូតមកដល់​ពេលនេះ​។​គេ​មិនដឹងថា​តើ​ស្ថាប​ន័​ណា​ជា​អ្នក​ស៊ី​ញ៉ែ​ឲ្យ​នាំចូល​នោះទេ​?​បានសេចក្តីថា​គ្មាន​មន្ត្រី​ណា​ខុស​រឿង​ស៊ី​ញ៉ា​ឲ្យ​ចូល​ទាំង​ភ្លីភ្លើ​ចឹ​ង​នោះឡើយ​!​។​


​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួមមួយ នា​រសៀល​ថ្ងៃទី​៣០ ខែកក្កដា​នេះ អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​ករណី​នាំចូល​កាកសំណល់​ប្លា​ស្ទិ​ក និង​វិធានការ​ដាក់បន្ទុក​ចំពោះ​ក្រុមហ៊ុន CHUNGYUEN PLÀSTIC MANUFACTURE CO.,LTD ដែលជា​អ្នកទទួល​ទំនិញ​។

​តាម​ការត្រួតពិនិត្យ​ដោយ​ឧបករណ៍​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា និង​ដោយ​ឧបករណ៍​មន្ទីរពិសោធន៍​របស់​ក្រសួងបរិស្ថាន ទំនិញ​ជា​កាកសំណល់​ប្លា​ស្ទិ​ក​នោះ​មិនមាន​ផ្ទុក​សារធាតុ​គ្រោះថ្នាក់​ឡើយ​។ នេះ​បើតាម​សេចក្តីបញ្ជាក់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​យោងតាម​តាម​បញ្ញត្តិ​ស្តីពី​ទោសទណ្ឌ​ដែលមាន​ចែង​នៅក្នុង​ច្បាប់​ជា​ធរមាន និង​ស្របតាម​អនុសញ្ញា​បា​សែ​ល​ស្តីពី​ការត្រួតពិនិត្យ​ចលនា​ដឹក​ជ​ញ្ជួ​ន និង​ការបោះបង់ចោល​សំណល់​គ្រោះថ្នាក់​ឆ្លងដែន រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ចាត់វិធានការ​ដាក់បន្ទុក​ចំពោះ​ក្រុមហ៊ុន CHUNGYUEN PLÀSTIC MANUFACTURE CO.,LTD ដូចខាងក្រោម​៖

១.​ត្រូវ​នាំចេញ​ទំនិញ​កាកសំណល់​ប្លា​ស្ទិ​ក​ទាំង ៨៣ កុងតឺន័រ ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​។២.​ត្រូវ​រង​ពិន័យ​រដ្ឋបាល​ជា​ប្រាក់ ១,០៣៧,៥០០,០០០.០០ (​មួយ​ពាន់​សា​មសិ​ប្រាំ​ពីរលាន​ហាសិប​មឺ​ុ​ន​) រៀល ដែល​ត្រូវ​បង់​ចូល​ជា​ប្រយោជន៍​ថវិកាជាតិ​។៣.​ក្រុមហ៊ុន CHUNGYUEN PLÀSTIC MANUFACTURE CO.,LTD ត្រូវអនុវត្ត​ចំណុច​ទី​១ និង​ចំណុច​ទី​២ ខាងលើ​ឲ្យ​បាន​ចប់សព្វគ្រប់​ត្រឹម​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩ ជា​កំហិត​៕a custom kun a custom kun1 a congtenor1 

​