» សារព័ត៌ថៃ៖ យោធាថៃ គ្រោងនឹងដោះលែងយោធាកម្ពុជាទាំង១៨រូបនៅថ្ងៃទី១២ ខែវិច្ឆិកា » ព្យុះKalmaegiឆក់យកជីវិតមនុស្សកើនដល់១១៤នាក់នៅហ្វីលីពីន ឡូវកំពុងធ្វើដំណើរឆ្ពោះទៅវៀតណាម » កម្លាំងសមត្តកិច្ចជាង៦០០នាក់ដាក់ការពារក្នុងទិវាបុណ្យអុំទូកនៅខេត្តសៀមរាប » មេបង្ក្រាបអនឡាញឆបោកកម្ពុជា ជួបទូតកូរ៉េ ដើម្បីបញ្ជាក់ពីគាំទ្រគ្នាទៅវិញទៅមក ក្នុងការស្រាវជ្រាវ ស៊ើបអង្កេតឫសគល់បណ្តាញអង្គការចាត់តាំង នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » របាយការណ៍បឋមACUអំពីការស្រាវជ្រាវករណីក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ដាក់ពាក្យស្នើសុំអន្តរាគមន៍ជួយម្ដាយខ្លួនដែលកំពុងជាប់ពន្ធនាគារដោយសារម្ចាស់បំណុល » និស្សិតឆ្នាំទី ២ ម្នាក់ ត្រូវបានម៉ូតូ៣គ្រឿង ជិះដេញធាក់ផ្ដួលនិងកាប់ទៅលើពេលកំពុងតែជិះម៉ូតូបណ្តាលឲ្យបាត់បង់ជីវិត ។ជនរងគ្រោះមានឈ្មោះរ៉ាត់ ពិសិដ្ឋអាយុ២១ឆ្នាំ រស់នៅ ភូមិទួលរការ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ  » នាយករដ្ឋមន្ត្រីថៃសុំទោសប្រជាពលរដ្ឋនិងសុំកែសម្តីរឿងឈ្លានពានកម្ពុជា » ក្រុងព្រះសីហនុធ្វើរដ្ឋបាលពេលយប់ ឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ រកឃើញបទល្មើសផ្សេងៗបានចំនួន៦ករណី » រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវឱ្យគ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីជួយកសិករក្នុងគ្រាដែលតម្លៃស្រូវធ្លាក់ចុះខ្លាំងដោយសារបញ្ហាទីផ្សារស្រូវ? » ពលករប្រមាណ ២៧ ម៉ឺននាក់ក្នុងចំណោមជិត១លាននាក់មកពីថៃ ទទួលបានការងារធ្វើ​ អ្នកនាំពាក្យសុំឲ្យទាក់ទងលេខ១២៩៧រក » ក្រសួងព័ត៌មាន៖ កម្ពុជាប្រឆាំងនិទណ្ឌភាព និងអះអាងថាក្រសួងព័ត៌មានបានបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន តែអង្គការសង្គមស៊ីវិលសុំឲ្យជួយការពារ! » ប្រមុខ UN អំពាវនាវឱ្យការពារអ្នកកាសែតនៅជុំវិញពិភពលោក ក្នុងឱកាសទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន » គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ចរៀនសិល្យ៍ នៅប្រទេសចិន » ពលរដ្ឋនៅស្រុកកញ្ជ្រៀច នាំគ្នាប្ដឹងលោក ស្រី វិចិត្រ ទៅACU ដោយអះអាងថា បានកំណត់យកលុយពីពួកខ្លួន ចាប់ពី៥ម៉ឺនទៅ២៥ម៉ឺនរៀលក្នុង១គ្រួសារ ជាថ្នូរនឹងចែកប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)! » បន្ទាបពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង ប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ លោក ចេន ហ្ស៊ី ទីប្រឹក្សាឡូវចូលដល់សឹង្ហបុរីនិងថៃម្តង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4800 នាក់

ម្សិលមិញ 5051 នាក់

សរុប 17796657 នាក់

នៅ​ខេត្តមណ្ឌលគិរី​ “​ជី​ពេជ្រ​” កូនដំរី​ស្រុក​មួយ​ក្បាល​បាន​ស្លាប់​ក្នុង​អាយុ​ជាង​២​ឆ្នាំ​

ខេត្តមណ្ឌលគិរី​៖ កូនដំរី​ស្រុក​មួយ​ក្បាល​ឈ្មោះ “​ជី​ពេជ្រ​” បាន​ស្លាប់​ហើយ​ថ្ងៃ ទី​៣១ ខែមីនា​ឆ្នាំ​២០២៤ នៅ​ខេត្តមណ្ឌលគិរី​បន្ទាប់ពី​មាន​អាយុ​ជាំ​ង​២​ឆ្នាំ​ប៉ុណ្ណោះ​។​ប្រភពពី​អង្គការ​ថែរក្សា​សត្វ​ដំរី ជីវភាព​រស់នៅ​កិច្ច​ផ្តួច ផ្តើម និង​បរិស្ថាន Elephant Livelihood Initiative Environment organisation ( E.L.I.E) បានឱ្យដឹងថា ដំរី​ស្លាប់ ឈ្មោះ ជី​ពេជ្រ ភេទ ញី មាន​អាយុ ២​ឆ្នាំ ៦​ថ្ងៃ​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កូនដំរី​នេះ​ស្លាប់​គឺ​ដោយសារ វា​ឈឺ​,​ហើម​ដៃជើង​,​ហើម​ខ្លួន​,​ឈឺ​តែ​ក្នុង​រយ​:​ពេល ១​ថ្ងៃ​គឺ នៅ​ថ្ងៃ ៣១ មីនា ឆ្នាំ ២០២៤​ហើយ​បាន​ស្លាប់​នៅវេលា​ម៉ោង​៩ យប់​នៅក្នុង អូរ​ប៉ុង​ប៉ាស់​( ចន្លោះ​ស្រែ​អុ​ី និង​ពូ​ត្រុំ​) ក្នុង​សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​a elefen die1 

​គួរ​បញ្ជាក់ថា ម្តាយ​របស់​ជី​ពេជ្រ មានឈ្មោះ ជីប៉ា​ល់​។ «​ជីប៉ា​ល់​» ជា​ដំរី​ស្រុក​ញី​តែ​១​គត់​នៅ​ខេត្តមណ្ឌលគិរី ដែល​បង្កើត បាន​កូនញី​១​ក្បាល​ឈ្មោះ​នាង​«​ជី​ពេជ្រ​» កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​២២ ខែ មីនា ឆ្នាំ​២០២២​។ «​ជី​ពេជ្រ​» ជា​កូនដំរី​ស្រុក​កាត់​ព្រៃ​មួយ​ក្បាល ដែល​ទើបនឹង​កើត​លើ​ទឹកដី​ខេត្តមណ្ឌលគិរី ។​ប្រធាន​អង្គការ ELIE កញ្ញា Jemma Bullock បាន​លើកឡើងថា នាង​ពិត​ជាមាន​សេចក្តីរំភើប​រីករាយ​បំផុត​ព្រោះ​ជា​លើក​ទី​១ ហើយ ដែលមាន កូនដំរី​ស្រុក​កាត់​ព្រៃ​នៅលើ​ទឹកដី ខេត្តមណ្ឌលគិរី​។ កញ្ញា​បាន ពន្យល់ថា មូល​ហេតុដែល​ដាក់ឈ្មោះ «​ជី​ពេជ្រ​» គឺ​ដោយសារ​កូនដំរី​ញី​នេះ​មានតម្លៃ​ស្មើ​គ្រាប់ ពេជ្រ​មួយ​គ្រាប់​ដែល​បានចាប់កំណើត​នៅ​ខេត្តមណ្ឌលគិរី​។​

​កាលពី ២ ឆ្នាំមុន មាន​ដំរីព្រៃ​ឈ្មោល​មួយ​ក្បាល​បាន​ចេញពី​តំបន់​ការពារ​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ហើយ​បាន​ដើរ​ឆ្លងកាត់ ព្រៃ​សហគមន៍​ពូ​ត្រំ រហូត​បានមក​ដល់ Elephant Valley Project របស់​យើង បន្ទាប់មក​បាន​នាំ​ជី​ប៉ាល់​ទៅក្នុង​ព្រៃ​ជាមួយ​រយះពេល ២​សប្តាហ៍ ដែលជា​លទ្ធផល​ធ្វើអោយ​នាង​(​ជី​ប៉ាល​) មាន​ផ្ទៃពោះ​ដោយ​មិនបាន​ព្រៀងទុក​។​កញ្ញា​បាន​បន្តទៀតថា ម្តាយ​នឹង​កូន​មាន​សុខ​ភាពល្អ​បន្ទាប់ពី​បាន​សម្រាលកូន​បាន​បី​ថ្ងៃ ដែល​ជី​ប៉ាល់​បាន​អស់កម្លាំង​ខ្លាំង​បន្ទាប់ពី​សម្រាល​ជី​ពេជ្រ ។​ជី​ពេជ្រ មាន​សុខ​ភាពល្អ ក្រោម​ការ​មើលថែ​របស់​ក្រុមការងារ​អភិរក្ស​សត្វ​ដំរី នឹង​ម្តាយ​របស់​នាង​ផងដែរ​។​

​នៅក្នុង​រយៈពេល​ជាង ១០ ឆ្នាំ​ចុង​ក្រោយនេះ កម្រិត​នៃ​បទល្មើស​បរបាញ់​សម្លាប់​សត្វ​ដំរីព្រៃ​ដើម្បី​យក​ភ្លុក​និង​កន្ទុយ​ដើម្បី​ប្រើប្រាស់​តាម​ជំនឿ​ពី​បុរាណ​មក​នៅ​កម្ពុជា​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង ស្ទើរតែ​គ្មាន​ដោយសារតែ​ការអនុវត្ត​ច្បាប់​តឹងរឹង​។ ប៉ុន្តែ​បានកត់សម្គាល់​ឃើញថា ជម្លោះ​រវាង​មនុស្ស​និង​សត្វ​ដំរីព្រៃ​បានកើត​ឡើង​នៅតាម​តំបន់ការពារធម្មជាតិ​មួយចំនួន ដោយសារតែ​ការផ្លាស់​ទី​ទាំង​ចម្ងាយ​ឆ្ងាយ​និង​ចម្ងាយ​ជិត​តាម​រដូវ​កាល និង​ការ ស្វែងរក​ចំណី​អាច​រង​ការរំខាន​ដោយសារតែ​វត្តមាន​របស់​មនុស្ស​នៅក្នុង​តំបន់​ដែន​ជម្រក​របស់​ពួក វា​និង​លើសពី នេះ​ដំរីព្រៃ​អាច​ទទួលរង​ការ​វាយតប​ពី​សំណាក់​ប្រជាជន រហូតដល់​រងរបួស ឬ​ឈានដល់​ការ សម្លាប់​ជាការ​សង សឹក​នឹង​ដំរីព្រៃ​ដែល​បាន​ចូលមក​ស៊ី​ដំណាំ​របស់​ពួកគេ​។a elefen die