» មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​! » រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនជាតិ​បង់​ក្លា​ដេ​ស និង​ខ្មែរ​ជាង ១០​នាក់​រំដោះ​ជនជាតិ​ចិន ០២​នាក់ នៅ​ខណ្ឌ​ជ្រោយចង្វា​ » រកឃើញ​ឱសថ​ក្លែងក្លាយ​ចំនួន ៦​មុខ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ » បន្ទាប់ពី​កាណាដា​មន្ត្រី​សេត​វិមាន​ប្រតិកម្ម​ចំពោះ​ការជាប់​ព័ន្ធ​របស់​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ក្នុងការ​ប៉ុនប៉ង​ធើ្វ​ឃាត​លើ​ក្រុម​ផ្តាច់ខ្លួន​និកាយ​សិក្ខ​ » បន្ទាប់ពី​បញ្ជា​ឲ្យ​ការពារ​ព្រៃ​ឡង់​សម្តេច​ធិបតី​ប្រកាស​បញ្ញ្ឈប់​រោងចក្រ​អគ្គិសនី​ប្រើធ្យូងថ្ម​ » មេភូមិ​ព្រមទាំង​ប្រជាពលរដ្ឋ តវ៉ា​សុំ​បើកផ្លូវ​សាធារណៈ​វិញមេស្រុកមេឃុំថាចាំពិនិត្យមើលសិន » លោក​កែវ​រ៉េមី​មេ​សិទ្ធមនុស្ស​រាជរដ្ឋាភិបាល​ថា​ស្ថាន​សិទ្ធមនុស្ស​ក្នុង​គុក​ដែលមាន​អ្នក​ជាប់​ជាង​៣​ម៉ឺន​នាក់​ល្អ​?! » សម្តេច​តេ​ជោ​ចេញមុខ​ជួយ​គ្រួសារ​សិស្ស​ម៉ែន​ផានិត​ដែល​ប្រឡង​បាក់​ឌុប​ជាំ​ប់​និទ្ទេស​A » កូន​ខ្មែរ​រៀន​ចប់​បណ្ឌិតសភាយោធា​នៅ​អាមេរិក​និង​អតីត​អនុប្រធាន​គណបក្ស​យុវជន​កម្ពុជា​ប្រកាស​ជួយឧបត្ថម្ភ​លោកយាយ​អាយុ​១០២​ឆ្នាំ​ដែល​កូនប្រុស​ត្រូវ​ចាប់​ដាក់គុក​ » តារាចម្រៀង ពេជ្រ រដ្ឋា​ផលិតកម្ម​ថោ​ន ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន ពេញចិត្ត គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់ នៅ​ស្រុក​ភ្នំក្រវាញ » អុំទូក​៣​ថ្ងៃ​នៅភ្នំពេញមាន​មនុស្ស​៥​លាន​នាក់​ចូលរួម​២២នាក់ស្លាប់ឆេះតូបអស់ជាង៤រយសម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​ស​សើរ​ » អាមេរិក កូរ៉េខាងត្បូង​មិន​គាំទ្រ​ការបាញ់​បង្ហោះ​ផ្កាយរណប​របស់​កូរ៉េខាងជើង​! » ភ្លើង​ឆេះ​តូប​អាជីវករ​ផ្សារ​បុរី​សន្តិភាព​២​ក្នុង​ថ្ងៃបុណ្យ​អុំទូក​ហ្ម៉​ត់​សម​ត្ត​កិច្ច​ជួយ​មិនបាន​?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1888 នាក់

ម្សិលមិញ 2791 នាក់

សរុប 13404413 នាក់

ជោគជតារាសី​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង​១២ នៅក្នុង​ឆ្នាំកុរ ឆ្នាំ​ថ្មី​


៖ លោកអ្នក​កើត​ឆ្នាំជូត​
​បើជា​មនុស្ស​ប្រុស​ទំនាយ​ថា​៖ ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​ជោគជតារាសី របស់លោក​អ្នក​ល្អប្រសើរ​នឹង​បាន​លាភ​ធំ តែ​មុននឹង​កើត​លាភ​អ្នក​ត្រូវ​បាត់បង់​ទ្រព្យ​របស់​ជាមុនសិន ហេតុនេះ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លួន​បន្តិច ព្រោះ​ត្រូវ​ចោរកម្ម​មានបំណង​ទុក បន្ទាប់ពីនោះ​ទៅ​អ្នកនឹង​ត្រូវ បានទទួល​មុខតំណែង​ថ្មី​មាន​នាទី​ទទួលខុសត្រូវ​ជាន់ខ្ពស់ ឯ​ជោគ​លាភ​ដែល​អ្នក​ត្រូវបាន​នោះ​នឹង​បានមកពី​ទី​ឆ្ងាយ ហើយ​លោកអ្នក​ត្រូវ​ខំ​រក្សា​សុខភាព​ឲ្យ​បានល្អ ព្រោះ​អាចមាន​ជំងឺ​តម្កាត់​ខ្លះ​ផង​នៅក្នុង​ឆ្នាំនេះ​។​​បើជា​មនុស្ស​ស្រី​ទំនាយ​ថា​៖ ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ជោគជតារាសី​របស់លោក​អ្នក​ល្អប្រសើរ នឹង​បាន​លាភ​ធំ​តែ​មុននឹង​កើត​លាភ អ្នក​ត្រូវ​បាត់បង់​ទ្រព្យ​របស់​ជាមុនសិន​។ ហេតុនេះ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លួន​បន្តិច ព្រោះ​ត្រូវ​ចោរកម្ម មានបំណង​ទុក បន្ទាប់ពីនោះ​ទៅ​អ្នកនឹង​ត្រូវ បានទទួល​មុខតំណែង​ថ្មី​មាន​នាទី​ទទួលខុសត្រូវ​ជាន់ខ្ពស់ ឯ​ជោគ​លាភ​ដែល​អ្នក​ត្រូវបាន​នោះ នឹង​បានមកពី​ទី​ឆ្ងាយ ហើយ​លោកអ្នក​ត្រូវ​ខំ​រក្សា​សុខភាព ឲ្យ​បានល្អ​ព្រោះ អាចមាន​ជំងឺ​តម្កាត់​ខ្លះ​ផង​នៅក្នុង​ឆ្នាំនេះ​។​a new year1 

 

២៖ លោកអ្នក​កើត​ឆ្នាំឆ្លូវ​
​បើជា​មនុស្ស​ប្រុស​ទំនាយ​ថា​៖ ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ឃ្លាត​ពី​ទីកន្លែង បើសិនជា​មិន​ដូច្នោះ​ទេ អ្នក​មុខជា​ត្រូវ​នឿយណាយ​ធុញទ្រាន់​នឹង​កន្លែងចាស់ ឬ​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ​ផង ក៏មាន​ពុំនោះសោត​នាទី​ការពារ​របស់​អ្នកនឹង​ត្រូវ​រុះរើ​ជាថ្មី​។ បើ​មានការ​លក់ដូរ​ជំនួញ​ជួញ​ប្រែជា​អាជីព ការ​នេះ​នឹង​បណ្តា​ជាហេតុ​ឲ្យ​មាន​សេចក្តី​តឹង​ចង្អៀត​ខ្លះៗ​។ តំណ​ទៅ​ពេលខាងមុខ​ក្នុងឆ្នាំនេះ អ្នកនឹង​មានការ​ស្កៀបរមាស់​រង្គោះរង្គើរ​ដល់​ក្រុមហ៊ុន បើ​មាន​ជើង​ឈ្នួល​ក្នុងបន្ទុក​វា​នឹងធ្វើ​មោះមិនគាប់​ឲ្យ​អ្នកមាន​​សេចក្តី​ហ្មង​មួរ​ជារឿយៗ មួយវិញទៀត​ញាតិ​ព​ន្ធ័ ឬ​មិត្ត​ភ័​ក្រ​នឹង​កើតជា​ក្តីរ​ង្គា​ស​ឫស្សា​ដល់​អ្នក​ដោយ​បំពាន​លើ​ផល​ល្អ និង​សេចក្តីចម្រើន​របស់​អ្នក​ហេតុការណ៍​ទាំងអស់នេះ ចូរ​កុំ​ភ្លេច​ស្មារតី​ឲ្យ​សោះ​។ បើ​យ៉ាងហោចណាស់​នៅក្នុង​ឆ្នាំនេះ អ្នក​នឹងមាន​វិបត្តិ​ឈឺ​ថ្កាត់​មិនខានឡើយ​។​
​បើជា​មនុស្ស​ស្រី​ទំនាយ​ថា​៖ ក្នុងឆ្នាំនេះ​រាសី​របស់​លោកអ្នក​មិនសូវ បាន​ស្រួលបួល​ទេ គឺថា​អ្នក​ត្រូវតែ​ជួបប្រទះ​នឹង​ឧបសគ្គ ជា​ញឹកញយ​ក្នុង​ដំណើរ​ជីវិត​របស់​អ្នក​។ ប៉ុន្តែ​អ្នក​ត្រូវ​ខំ​តាំងចិត្ត​ពុះពារ និង​ប្រឹង​រម្ងាប់​ចិត្ត​ទប់ទល់​នឹង​អធិករណ៍​នេះ​ឲ្យ​មែនទែន ហើយ​គួរ​តាំងចិត្ត​ធ្វើការ​ងារ ឬ​កិច្ចការ​យ៉ាងណា​នោះ​ដោយ​សេចក្តី​ឧស្សាហ៍ និង​ស្វាហាប់​ខំ​បំពេញ​ឲ្យ​បាន​អង់អាច​ជានិច្ច​។ បើ​អ្នកធ្វើ​យ៉ាងនេះ​បាន​នោះ​ទើប​អ្នក បាន​ជោគជ័យ​គ្រាន់បើ​ឡើងវិញ​បន្តិច ក្នុង​រវាង​ដែល​លោកអ្នក​មាន​អាយុ​ប៉ុណ្ណោះ​។​

៣៖ លោកអ្នក​កើត​ឆ្នាំខាល​៖​បើជា​មនុស្ស​ប្រុស​ទំនាយ​ថា​៖ ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ជោគ​រាសី​របស់​អ្នក​ល្អជា​ទីបំផុត លោក​អ្នកមាន​សេចក្តីសុខ​សម្រាន្ត​យ៉ាង​លើសលុប ហើយ​បាន​គាប់ចិត្ត​គ្រប់យ៉ាង នូវមាន​គេ​នាំ​បំណាច់​រង្វាន់​មក​ឲ្យ​ដល់ទី​កន្លែង​។ នៅក្នុង​បន្ទុក​ក្រុមគ្រួសារ​មាន​សេចក្តី សុខ​យ៉ាង​ក្រៃលែង​។ ក្នុងឆ្នាំនេះ​បើ​លោកអ្នក​មានបំណង​ធ្វើ​ការងារ​អ្វី ឬ​បើកមុខ​ជំនួញ​ជួញដូរ​មុខជា បានសម្រេច​ផល​យ៉ាងពិត​ប្រាកដ ប៉ុន្តែ​ថា​អ្នក​កុំ​ផ្តេកផ្តួល​នឹង​ការជួយ​ឈឺឆ្អាល ពី​អ្នកដទៃ​ឯទៀត​ខ្លាំងពេក ចំពោះ​រឿង​នៃ​ការ​រាប់អាន​ស្រឡាញ់ ទុកចិត្ត​គួរតែ​ប្រយ័ត្ន​ឲ្យ​មែនទែន ហើយ​ខំ​ស្ទាបស្ទង់​នូវ​ទឹកចិត្ត​គេ​បន្តិច​ផង​។​
​បើជា​មនុស្ស​ស្រី​ទំនាយ​ថា​៖ ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ជោគជតារាសី​របស់​អ្នក មិនសូវ​ល្អ​លោកអ្នក​មិនសូវ បាន​រីករាយ​សោះឡើយ​មិត្ត​ភ័​ក្រ ឬ​មនុស្ស​ធ្វើការ​ជាមួយ​អ្នក​គេ ជា​មនុស្ស​អាប់​ជោគ​ថោក​រាសី​ដឹកនាំ​អ្នក ឲ្យ​ខូចខាត​ទុន​ក្នុង​រយៈ​ឆ្នាំនេះ អ្នក​មិនគួរ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពេក​ទេ សូម្បីតែ​បើកហាង​លក់ដូរ​ឥ​វ៉ាន់​ថ្មី ឬ​ប្រកប​កិច្ចការ​យ៉ាងណាក៏ដោយ អ្នក​កុំ​ធ្វេសប្រហែស​ឲ្យ​សោះ ហើយ​មិនគួរ​ពឹង​រក​ឲ្យ​គេ​ជួយ​ទុក្ខ​ធុរៈ​ខ្លួន​ជាដាច់ខាត​។ តែ​ទោះបីជា​យ៉ាងនេះ​ក៏​អ្នក​គង់​នឹង​បាន សម្រេច​ក្នុង​ការងារ ដែល​អ្នក​បាន​តាំងចិត្ត​ទុក​ដោយ​សេចក្តី​មានះ ព្យាយាម​យ៉ាង​ប្តូរផ្តាច់​។​

៤៖ លោកអ្នក​កើត​ឆ្នាំថោះ​៖​បើជា​មនុស្ស​ប្រុស​ទំនាយ​ថា​៖ ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​អ្នកនឹង​បានការ​ងារ​ធ្វើ​ជាក់​ជា​ប្រាកដ បើសិនជា​ការរៀបចំម​ង្គ​ល​ផ្ទាល់ខ្លួន មុខជា​បានសម្រេច​ដូច​សេចក្តីប្រាថ្នា ហើយ​ជួប​លាភ​ផល​យ៉ាង​បន្ទាន់ តែបើ​ទោះ​ទៅជា​យ៉ាងនោះ​ក៏ដោយ ក៏​គង់តែ​នៅមាន​មនុស្ស​ច្រណែន​ឫស្យា ចំពោះ​ផល​របស់​អ្នក ជានិច្ច​នៅក្នុង​រឿងនេះ ចូរ​អ្នក​កុំ​ខ្លាច​ឲ្យ​សោះ ព្រោះ​មាន​គេ​រង់ចាំ​ជួយ​ឈឺឆ្អាល​អ្នក​ពេញទំហឹង ខាងមុខ​នៃ​ហេតុ​ការដូ​ចពោល​នេះ អ្នក​ត្រូវ​ចំពោះ​ប្រយ័ត្ន​មនុស្ស មក​បញ្ចុះបញ្ចូល​បញ្ហា លើកជើង​អ្នក ឲ្យ​ចូលរួម​ការងារ​ជាមួយ​គេ ការងារ​នោះ​មាន​សភាព​បែបណា ក៏ដោយចុះ​សុទ្ធតែ​មិន​បរិសុទ្ធ​ទាំងអស់​។ ហើយ​មិនគួរ​សែង​រែកពុន​លើកដាក់​របស់​ធ្ងន់ៗ ហួសពេក​ទេ ព្រោះ​អាចមាន​ការ​ថ្លោះ​ចង្កេះ ឬ​គ្រេច​ឆ្អឹងខ្នង ឬ​មាន​ការឈឺ​ថ្កាត់​បាន​ដោយ​ងាយ​។​
​បើជា​មនុស្ស​ស្រី​ទំនាយ​ថា​៖ ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ជោគជតារាសី​លោកអ្នក មិនសូវ​ជា​ល្អ លោកអ្នក​នឹងមាន​ចិត្ត​ខ្វល់ខ្វាយ​ច្រើន​អនេក មិត្ត​ភ័ក្តិ​ជាទី​ស្រឡាញ់ ឬ​ញាតិសន្តាន​ដែលមាន​គុណបំណាច់​លើ​រូបអ្នក​នឹង ត្រូវ​និរាស​គ្នា មិនតែប៉ុណ្ណោះ​អ្នក​ត្រូវ​ខូចខាត​ផលប្រយោជន៍​ខ្លះ​ទៀតផង តាម​ការពិត​អ្នក​មិនត្រូវ​រង​ទុក្ខ​ក្តៅ​ណាស់ណា​ទេ បើទោះជា​មាន​ឧបសគ្គ ក្នុង​ការងារ​របស់​អ្នកខ្លះ​ក៏​គង់​នឹង​សាបរលាប​ទៅវិញ​បាន ដោយសារ​ពេលនេះ មាន​គេ​ជួយ​ឈឺឆ្អាល​ឲ្យ​អ្នក​បាន​សុខសាន្ត រីឯ​ភឿន​របស់​អ្នក ក៏បាន​តទល់​ជួយ​យ៉ាង​ស្វិតស្វាញ ជួនកាល​ឆ្នាំនេះ អ្នក​ត្រូវ​រុះរើ​ផ្ទះសម្បែង​ជួសជុល ឬ​ធ្វើ​ថ្មី​ផង​ក៏​អាច​ថា​បាន​។​

៥៖ លោកអ្នក​កើត​ឆ្នាំរោង​៖​បើជា​មនុស្ស​ប្រុស​ទំនាយ​ថា​៖ ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ជតារាសី​របស់​អ្នក​ពុំប្រសើរ​ទេ ជា​គ្រោះ​កម្ម​កាច​សាហាវ​ណាស់ លោកអ្នក​តោង​កែកុន ប្រើ​សេចក្តី​ពិនិត្យ​ពិ​ច្ឆ័​យ​ឲ្យ​ល្អិតល្អន់​បន្តិច សូម្បីតែ​អ្នក​ដែល​ធ្លាប់​រាប់រក​អ្នក​យ៉ាងណា ឬ​អ្នកធ្វើការងារ​រួម​នឹង​គេ អ្នក​កុំ​សង្ឃឹម​ឡើយ​ថា នឹង​បាន​កម្រៃ​ផល​ពី​វង់ការ​បែប​នោះ​ឲ្យ​សោះ ពុំនោះ​នឹង​បណ្ដាលហេតុ​ពី​ក្នុង​ក្រុមគ្រួសារ មាន​ភ័យព្រួយ​ឈឺ​ថ្កាត់ ឬក៏​មានរឿង​ទំនាស់​ពី​មនុស្ស​បំរើការ​ក្នុង​លំនៅដ្ឋាន​។ ការងារ​ប្រចាំជីវិត​របស់​អ្នក ឬ​សេចក្តី​ស្និទ្ធស្នាល​របស់​អ្នក និង​ផ្តល់​ផល​ជា​អសារ​ឥត​ការ​ដល់​អ្នក​វិញ បើ​អ្នក​ចង់​បន្ធូរបន្ថយ​ការ​អាប់​បែបនេះ អ្នក​ត្រូវ​ខំ​ខ្នះខ្នែង ដោយ​ប្រើ​សេចក្តី​ឆ្លៀវឆ្លាត និង​សេចក្តី​អង់អាច​ឲ្យ​គ្រប់​កម្លាំង ទើប​អ្នក​បាន​ប្រាស់ចាក​ផុតពី​វិបត្តិ​ទាំងនេះ​ទៅ​ខ្លះៗ​។​
​បើជា​មនុស្ស​ស្រី​ទំនាយ​ថា​៖ ក្នុងឆ្នាំនេះ ជា​ឆ្នាំ​សម្រេច​លាភ​ផល​ចូលដល់​កណ្តាប់ដៃ​យើង ហើយ​ខ្លួន​អ្នក​ត្រូវបាន​ជោគជ័យ​គ្រប់ប្រការ ហើយនឹង​បានទទួល​ការលើកតម្កើង​ពី​មនុស្ស​ទូទៅ​ថា បើ​អ្នក​បាន​រៀប​មង្គលការ​ក្នុងឆ្នាំនេះ រាប់​ថា​ល្អ​ផ្ដាច់​ហើយ ទោះបីជា សត្រូវ​កាច​ប៉ុនប៉ង​ប្រ​ទុ​ស្ត​សារាយ​យ៉ាង ដូច​ម្តេចក៏ដោយ ក៏​អ្នក​អាច​គេចផុត​បាន​ទាំងអស់ ប៉ុន្តែ​ឧបសគ្គ​របស់​អ្នក ក៏​មិន​សោះសូន្យ​ដែរ ចំពោះ​ក្រុម​ញាតិ​ព័ន្ធ​នឹង​ផ្តល់នូវ​សេចក្តី​រំខាន ដល់​អ្នក​មួយចំនួន​នៅក្នុង​រយៈ​ឆ្នាំនេះ​។​

៦៖ លោកអ្នក​កើត​ឆ្នាំម្សាញ់​៖​បើជា​មនុស្ស​ប្រុស​ទំនាយ​ថា​៖ ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ការរៀប​មង្គលការ​រប​ស់​អ្នក នឹង​បាន​ផស​ម្រេច​បំណង​យ៉ាងពិត​ប្រាកដ ប្រកបទៅដោយ​សេចក្តីសុខ ប៉ុន្តែ​អ្នក​នៅមាន​ទំនាស់​នឹង​មេបា​របស់​អ្នក​បន្តិចបន្តួច រួច​ពី​ហេតុការណ៍​បែបនេះ​ទៅ នឹង​បានល្អ​ប្រសើរ​ឡើងវិញ បើ​អ្នកធ្វើការងារ​កាន់​មុខតំណែង មាន​មុខនាទី​ទទួលខុសត្រូវ អ្នក​ត្រូវបាន​ឡើង​តំណែង​នាទី​បន្ថែម​ជាមិនខាន ការដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ជាទីបំផុត​នោះ គឺ​ចោរកម្ម និង​អគ្គិភ័យ​បំផ្លាញ បើសិន​ជាមាន​ជំងឺ​ច្រើនតែ​ផ្តាសាយ​។​
​បើជា​មនុស្ស​ស្រី​ទំនាយ​៖ ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​ជោគ​លាក់​មុខជា​នឹងមាន​មកដល់​លោកអ្នក​ហើយ បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​នឹង​បានសម្រេច​ជា​ដរាប មិត្តភក្តិ ឬ​នាយ​ចៅហ្វាយនាយ​ជា​អ្នក​ទំនុកបម្រុង​ដល់​អ្នក តែ​ថា​រឿង​ដែល​អ្នក​ត្រូវ​ប្រិតប្រៀប​ខ្លួន​ជានិច្ច គឺ​កុំ​បេះបួយ​នាំ​រឿង​ពី​ឯនេះ​ទៅ​និន្ទា ឲ្យ​អ្នក​ឯនោះ បើ​អ្នក​បាន​តម​ប្រា​ដក​ក្នុង​ហេតុភេទ​បែបនេះ​បាន​ឈ្មោះថា ខ្លួន​អ្នក​បាន​ដោះស្រាយ​ពី​ការបែកបាក់​រវាង​មេត្រីភាព​។​

៧៖ លោកអ្នក​កើត​ឆ្នាំមមី​៖​បើជា​មនុស្ស​ប្រុស​ទំនាយ​ថា​៖ ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​ដែល​អ្នក​នឹងមាន​គ្រោះអាសន្ន​អាក្រក់​ណាស់ ដួង​ជតា​ត្រូវ​ខាតបង់ ត្រូវមាន​ធុរៈ​ជំងឺ​ឈឺ​ថ្កាត់​មិនខានឡើយ បើ​អ្នក​ចង់​ធ្វើ​អ្វី​ត្រូវ​ពិចារណា គិតមុខគិតក្រោយ​ឲ្យ​ល្អិតល្អន់​មែនទែន បើកាលណា​ភ្លាត់​អ្នក​មុខ ជា​ត្រូវ​រង​អំពើ​សង្កត់សង្កិន​យ៉ាង​គួរ​ឲ្យ​ធរមាន​ចិត្ត​។ ចូរ​កុំ​គប្បី​បញ្ចេញ​ឈ្មោះ​បោះ​សម្លេង​ជា តួ​ក​កំប្លែង​លេង​ជាមួយ​គេ​ញយ​ពេក ចូរ​ខំ​បំពេញ​ខ្លួន​ឲ្យ​គេ​ឃើញថា យើង​ជា​មនុស្ស​មាន​របៀប និង​សុភាព​រៀបរយ ចូរ​ធ្វើ​សេចក្តី​ល្អ​តបត​ជាមួយ​សត្រូវ​ទើប​គ្រោះ​របស់​អ្នក នឹងត្រូវ​បន្ធូរបន្ថយ​ទៅបាន​ខ្លះ ប៉ុន្តែ​អ្នក​ត្រូវបាន​មិត្ត​ជិតស្និទ្ធ ជួយ​ឈឺឆ្អាល​យ៉ាង​ពេញទំហឹង ហើយ​ពេល​ក្រោយ​មាន​គេ​ជួយ​ឲ្យ​បានទ្រព្យ​នឹង​បាន​ស្តុកស្តម្ភ​។​
​បើជា​មនុស្ស​ស្រី​ទំនាយ​ថា​៖ ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​ដែល​អ្នក​នឹងមាន​គ្រោះអាសន្ន​អាក្រក់​ណាស់ ដួង​ជតា​ត្រូវ​ខាត​ត្រូវ​មានធុរៈ ជំងឺ​ឈឺ​ថ្កាត់​មិនខានឡើយ បើ​អ្នក​ចង់​ធ្វើ​អ្វី​ត្រូវ​ពិចារណា​គិតមុខគិតក្រោយ​ឲ្យ​ល្អន់​មែនទែន បើកាលណា​ភ្លាត់ អ្នក​មុខជា​ត្រូវ​រង​អំពើ​សង្កត់សង្កិន​យ៉ាង​គួរ​ឲ្យ​ធរមាន ចូរ​កុំ​គប្បី​បញ្ចេញ​ឈ្មោះ​បោះ​សម្លេង​ជា​តួ​ក​កំប្លែង​លេង​ជាមួយ​គ​ញយ​ពេក ចូរ​ខំ​បំពេញ​ឲ្យ​គេ​ឃើញថា យើង​ជា​មនុស្ស​មាន​របៀប និង​សុភាព​រៀបរយ​ចូរ​ធ្វើ​សេចក្តី​ល្អ​តបត​ជាមួយ​សត្រូវ​
​ទើប​គ្រោះ​របស់​អ្នកនឹង​ត្រូវ​បន្ត​បន្ថយ​ទៅបាន ប៉ុន្តែ​អ្នក​ត្រូវបាន​មិត្ត​ជិតស្និទ​ជួយ​ឈឺឆ្អាល យ៉ាង​ពេញទំហឹង​ហើយ​ពេល​ក្រោយ​មាន​គេ​ជួយ​ឲ្យ​បានទ្រព្យ​នឹង​បាន​ស្តុក​ស្ត​។​

៨៖ លោកអ្នក​កើត​ឆ្នាំមមែ​៖​បើជា​មនុស្ស​ប្រុស​ទំនាយ​ថា​៖ ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​ជោគ​លាភ​មុខជា​នឹងមាន​មកដល់​លោកអ្នក ហើយ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​នឹង​បានសម្រេច​ជា​ដរាប មិត្តភក្តិ ឬ​នាយ​ចៅហ្វាយនាយ​ជាធំ​ប្រឹង​ទំនុកបម្រុង ដល់​អ្នក​តែ​ជា​រឿង​ដែល​អ្នក​ត្រូវ​ប្រិតប្រៀប​ខ្លួន​ជានិច្ច កុំ​បេះបួយ​នាំ​រឿង​ពី​ឯនេះ​ទៅ​និន្ទា​ឲ្យ​អ្នក​ឯនោះ​ឮ​ឬ​ដឹង បើ​អ្នក​បាន​តម​ប្រា​ដក​ក្នុង​ហេតុភេទ​បែបនេះ បាន​ឈ្មោះថា ខ្លួន​អ្នក​បាន​ដោះស្រាយ​ពី​ការបែកបាក់​រវាង​មេត្រីភាព​។​
​បើជា​មនុស្ស​ស្រី​ទំនាយ​ថា​៖ ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ការរៀប​មង្គលការ​រប​ស់​អ្នក នឹង​បាន​ផស​ម្រេច​បំណង​យ៉ាងពិត​ប្រាកដ​ប្រកប ទៅដោយ​សេចក្តីសុខ ប៉ុន្តែ​អ្នក​នៅមាន​ទំនាស់​នឹង​មេបា របស់​អ្នក​បន្តិចបន្តួច រួច​ពី​ហេតុការណ៍​បែបនេះ​ទៅ នឹង​បានល្អ​ប្រសើរ​ឡើងវិញ បើ​អ្នកធ្វើការងារ​កាន់​មុខតំណែង​មាន​មុ​នាទី​ទទួលខុសត្រូវ អ្នក​ត្រូវបាន​ឡើង​តំណែង​នាទី​បន្ថែម​ជាមិនខាន ការដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ជាទីបំផុត​នោះ គឺ​ចោរកម្ម និង​អគ្គិភ័យ​បំផ្លាញ បើសិន​ជាមាន​ជំងឺ​ច្រើនតែ​ផ្តាសាយ​។​

៩៖ លោកអ្នក​កើត​ឆ្នាំវក​៖​ជា​មនុស្ស​ប្រុស​ទំនាយ​ថា​៖ ក្នុងឆ្នាំនេះ ជា​ឆ្នាំ​សម្រេច​លាភ​ផល​ជូន​ដល់​កណ្តាប់ដៃ​យើង​ហើយ ខ្លួន​អ្នក​ត្រូវបាន​ជោគជ័យ​គ្រប់ប្រការ ហើយនឹង​បានទទួល​ការលើកតម្កើង​ពី​មនុស្ស​ទូទៅ​ថា បើ​អ្នក​បាន​រៀប​មង្គលការ​ក្នុងឆ្នាំនេះ រាប់​ថា​ល្អ​ផ្ដាច់​ហើយ ទោះបីជា​សត្រូវ​កាច​ប៉ុនប៉ង​ប្រ​ទុ​ស្ត​សារាយ​យ៉ាងដូចម្តេច ក៏ដោយ​ក៏​អ្នក​អាច​គេចផុត​បាន​ទាំងអស់ ប៉ុន្តែ​ឧបសគ្គ​របស់​អ្នក​ក៏​មិន​សោះសូន្យ​ដែរ ចំពោះ​ក្រុម​ញាតិ​ព័ន្ធ​នឹង​ផ្តល់នូវ​សេចក្តី​រំខាន ដល់​អ្នក​មួយចំនួន​នៅក្នុង​រយៈ​ឆ្នាំនេះ​។​
​ជា​មនុស្ស​ស្រី​ទំនាយ​ថា​៖ ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ជតារាសី របស់​អ្នក​ពុំប្រសើរ​ទេ ជា​គ្រោះ​កម្ម​កាច​សាហាវ​ណាស់ លោកអ្នក​តោង​កែកុន​ប្រើ​សេចក្តី​ពិនិត្យ​ពិ​ច្ឆ័​យ​ឲ្យ​ល្អិតល្អន់​បន្តិច សូម្បីតែ​អ្នក​ដែល​ធ្លាប់​រាប់រក​អ្នក​យ៉ាងណា ឬ​អ្នកធ្វើការងារ​រួម​នឹង​គេ អ្នក​កុំ​សង្ឃឹម​ឡើយ​ថា​នឹង​បាន​កម្រៃ​ផល​ពី​វង់ការ​បែប​នោះ​ឲ្យ​សោះ ពុំនោះ​នឹង​បណ្ដាលហេតុ​ពី​ក្នុង​ក្រុមគ្រួសារ មាន​ភ័យព្រួយ​ឈឺ​ថ្កាត់ ឬក៏​មានរឿង​ទំនាស់​ពី​មនុស្ស​បំរើការ​ក្នុង​លំនៅដ្ឋាន​។ ការងារ​ប្រចាំជីវិត​របស់​អ្នក ឬ​សេចក្តី​ស្និទ្ធស្នាល​របស់​អ្នក និង​ផ្តល់​ផល​ជា​អសារ​ឥត​ការ​ដល់​អ្នក​វិញ បើ​អ្នក​ចង់​បន្ធូរបន្ថយ​ការ​អាប់​បែបនេះ អ្នក​ត្រូវ​ខំ​ខ្នះខ្នែង​ដោយ​ប្រើ​សេចក្តី​ឆ្លៀវឆ្លាត និង​សេចក្តី​អង់អាច​ឲ្យ​គ្រប់​កម្លាំង​ទើប​អ្នក​បាន​ប្រាស់ ចាក​ផុតពី​វិបត្តិ​ទាំងនេះ​ទៅ​ខ្លះៗ​។​

១០៖ លោកអ្នក​កើត​ឆ្នាំរកា​៖​ជា​មនុស្ស​ប្រុស​ទំនាយ​ថា​៖ ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ជោគជតារាសី​លោកអ្នក​មិនសូវ​ជា​ល្អ លោកអ្នក​នឹងមាន​ចិត្ត​ខ្វល់ខ្វាយ​ច្រើន​អនេក​មិត្ត​ភ័​ក្រ​ជាទី​ស្រឡាញ់​ឬ​ញាតិសន្តាន ដែលមាន​គុណបំណាច់​លើ​រូបអ្នក​នឹងត្រូវ​និរាស​គ្នា មិនតែប៉ុណ្ណោះ​អ្នក​ត្រូវ​ខូចខាត​ផលប្រយោជន៍​ខ្លះ​ទៀតផង តាម​ការពិត​អ្នក​មិនត្រូវ​រង​ទុក្ខ​ក្តៅ​ណាស់ណា​ទេ បើទុកជា​មាន​ឧបសគ្គ​ក្នុង​ការងារ របស់​អ្នកខ្លះ​ក៏​គង់​នឹង​សាបរលាប​ទៅវិញ​បាន​ដោយសារ​ពេលនេះ​មាន​គេ​ជួយ​ឈឺឆ្អាល ឲ្យ​អ្នក​បាន​សុខសាន្ត រីឯ​ភឿន​របស់​អ្នក​ក៏បាន​តទល់​ជួយ​យ៉ាង​ស្វិតស្វាញ ជួនកាល​ឆ្នាំនេះ​អ្នក​ត្រូវ​រុះរើ​ផ្ទះសម្បែង​ជួសជុល​ឬ​ធ្វើ​ថ្មី​ផង​ក៏​អាច​ថា​បាន​។​
​ជា​មនុស្ស​ស្រី​ទំនាយ​ថា​៖ ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​ដែល​អ្នកនឹង​បានការ​ងារ​ធ្វើ​ជាក់​ជា​ប្រាកដ បើសិនជា​ការរៀបចំម​ង្គ​ល​ផ្ទាល់ខ្លួន មុខជា​បានសម្រេច​ដូច​សេចក្តីប្រាថ្នា ហើយ​ជួប​លាភ​ផល​យ៉ាង​បន្ទាន់ តែបើ​ទោះ​ទៅជា​យ៉ាងនោះ​ក៏ដោយ ក៏​គង់តែ​នៅមាន​មនុស្ស​ច្រណែន​ឫស្យា ចំពោះ​ផល​របស់​អ្នកជា​និច្ច នៅក្នុង​រឿងនេះ​ចូរ​អ្នក​កុំ​គប្បី​ខ្លាច​ឲ្យ​សោះ ព្រោះ​មាន​គេ​រង់ចាំ​ជួយ​ឈឺឆ្អាល​អ្នក​ពេញទំហឹង ខាងមុខ​នៃ​ហេតុ​ការដូ​ចពោល​នេះ អ្នក​ត្រូវ​ប្រយ័ត្ន​ចំពោះ​មនុស្ស​មានទុក្ខ​ទោស​គ្រប​សង្កត់​ណាមួយ​មក​បញ្ចុះបញ្ចូល​ប​ញ្ហា​លើកជើង អ្នក​ឲ្យ​ចូលរួម​ការងារ​ជាមួយ​គេ ទោះ​ការងារ​នោះ​មាន​សភាព​បែបណាក៏ដោយ​ចុះ សុទ្ធតែ​មិន​បរិសុទ្ធ​ទាំងអស់​។ ហើយ​មិនគួរ​លីសែង​រែកពុន​លើកដាក់​របស់​ធ្ងន់ៗ ហួសពេក​ទេ​ព្រោះ អាច​មានការ​ច្នោះ​ចង្កេះ​ឬ​ច​ឆ្អឹងខ្នង ឬ​មាន​ការឈឺ​ផ្កា​ត់បា​ន​ដោយ​ងាយ​។​

១១៖ លោកអ្នក​កើត​ឆ្នាំច​៖​បើជា​មនុស្ស​ប្រុស​ទំនាយ​ថា​៖ ក្នុងឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ជោគជតារាសី​របស់​អ្នក មិនសូវ​ល្អ​លោកអ្នក​មិនសូវ​បាន​រីករាយ​សោះឡើយ​មិត្តភក្តិ ឬ​មនុស្ស​ធ្វើការ​ជាមួយ​អ្នក គេ​ជា​មនុ​ស្សអាប់​ជោគ​ថោក​រាសី ដឹកនាំ​អ្នក​ឲ្យ​ខូចខាត​ទុន​ក្នុង​រយៈ​ឆ្នាំនេះ អ្នក​មិនគួរ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពេក​ទេ សូម្បីតែ​បើកហាង​លក់ដូរ​ឥ​វ៉ាន់​ថ្មី ឬ​ប្រកប​កិច្ចការ​យ៉ាងណាក៏ដោយ អ្នក​កុំ​ធ្វេសប្រហែស​ឲ្យ​សោះ ហើយ​មិនគួរ​ពឹង​រក​ឲ្យ​គេ​ជួយ​ទុក្ខ​ធុរៈ​ខ្លួន​ជាដាច់ខាត​។ តែ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​អ្នក​គង់​នឹង​បានសម្រេច​ក្នុង​ការងារ ដែល​អ្នក​បាន​តាំងចិត្ត​ទុក​ដោយ​សេចក្តី​មានះ ព្យាយាម​យ៉ាង​ប្តូរផ្តាច់​។​
​បើជា​មនុស្ស​ស្រី​ទំនាយ​ថា​៖ ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ជោគ​រាសី​របស់​អ្នក​ល្អជា​ទីបំផុត លោក​អ្នកមាន​សេចក្តីសុខ​សម្រាន្ត យ៉ាង​លើសលុប​ហើយ​បាន​គាប់ចិត្ត​គ្រប់យ៉ាង​នូវមាន​គេ នាំ​បំណាច់​រង្វាន់​មក​ឲ្យ​ដល់ទី​កន្លែង​។​
​នៅក្នុង​បន្ទុក​ក្រុមគ្រួសារ​មាន​សេចក្តីសុខ​យ៉ាង​ក្រៃលែង​។ ក្នុងឆ្នាំនេះ​បើ​លោកអ្នក​មានបំណង​ធ្វើ​ការងារ​អ្វី ឬ​បើកមុខ​ជំនួញ​ជួញដូរ​មុខជា​បានសម្រេច​ផល​យ៉ាងពិត​ប្រាកដ ប៉ុន្តែ​ថា​អ្នក​កុំ​ផ្តេកផ្តួល នឹង​ការជួយ​ឈឺឆ្អាល​ពី​អ្នកដទៃ​ឯទៀត​ខ្លាំងពេក ចំពោះ​រឿង​នៃ​រាប់អាន​ស្រឡាញ់ ទុកចិត្ត​គួរតែ​ប្រយ័ត្ន​ឲ្យ​មែនទែន ហើយ​ខំ​ស្ទាបស្ទង់​នូវ​ទឹកចិត្ត​គេ​បន្តិច​ផង​។​

១២៖ លោកអ្នក​កើត​ឆ្នាំកុរ​៖​បើជា​មនុស្ស​ប្រុស​ទំនាយ​ថាៈ​៖ ក្នុងឆ្នាំនេះ​រាសី​របស់​លោកអ្នក មិនសូវ​បាន​ស្រួលបួល​ទេ គឺថា​អ្នក​ត្រូវតែ​ជួបប្រទះ​នឹង​ឧបសគ្គ​ជា​ញឹកញយ ក្នុង​ដំណើរ​ជីវិត​របស់​អ្នក​។ ប៉ុន្តែ​អ្នក​ត្រូវ​ខំ​តាំងចិត្ត​ពុះពារ និង​ប្រឹង​រម្ងាប់​ចិត្ត​ទប់ទល់​នឹង​អធិករណ៍​នេះ​ឲ្យ​មែនទែន ហើយ​គួរ​តាំងចិត្ត​ធ្វើការ​ងារ ឬ​កិច្ចការ​យ៉ាងណា​នោះ ដោយ​សេចក្តី​ឧស្សាហ៍ និង​ស្វាហាប់​ខំ​បំពេញ​ឲ្យ​បាន​អង់អាច​ជានិច្ច​។ បើ​អ្នកធ្វើ​យ៉ាងនេះ​បាន​នោះ ទើប​អ្នក​បាន​ជោគជ័យ​គ្រាន់បើ​ឡើងវិញ​បន្តិច ក្នុង​រវាង​ដែល​លោកអ្នក​មាន​អាយុ​ប៉ុណ្ណោះ​។​
​បើជា​មនុស្ស​ស្រី​ទំនាយ​ថា​៖ ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ឃ្លាត​ពី ទីកន្លែង​បើសិនជា​មិន​ដូច្នោះ​ទេ អ្នក​មុខជា​ត្រូវ​នឿយណាយ​ធុញទ្រាន់​នឹង​កន្លែងចាស់ ឬ​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ​ផង​ក៏មាន ពុំនោះសោត​នាទី​ការពារ​របស់​អ្នកនឹង​ត្រូវ​រុះរើ​ជាថ្មី​។ បើ​មានការ​លក់ដូរ​ជំនួញ​ជួញ​ប្រែជា​អាជីព ការ​នេះ​នឹង​បណ្តា​ជាហេតុ​ឲ្យ​មាន​សេចក្តី​តឹង​ចង្អៀត​ខ្លះៗ​។ តំណ​ទៅ​ពេលខាងមុខ​ក្នុងឆ្នាំនេះ អ្នកនឹង​មានការ​ឆ្កៀ​ប​រមាស់​រង្គោះរង្គើរ ដល់​ក្រុមហ៊ុន បើ​មាន​ជើង​ឈ្នួល​ក្នុងបន្ទុក​វា​នឹង ធ្វើ​មោះមិនគាប់​ឲ្យ​អ្នកមាន​សេចក្តី​ហ្មង​មួរ​ជារឿយៗ​មួយវិញទៀត ញាតិ​ព័ន្ធ​ឬ​មិត្តភក្តិ​នឹង​កើតជា​ក្តីរ​ង្គា​ស​ឫស្សា​ដល់​អ្នក​ដោយ​បំពាន​លើ​ផល​ល្អ និង​សេចក្តីចម្រើន​របស់​អ្នក​ហេតុការណ៍​ទាំងអស់នេះ ចូរ​កុំ​ភ្លេច​ស្មារតី​ឲ្យ​សោះ បើ​យ៉ាងហោចណាស់​នៅក្នុង​ឆ្នាំនេះ អ្នក​នឹងមាន​វិបត្តិ​ឈឺ​ថ្កាត់​មិនខានឡើយ​៕
​ដកស្រង់​ចេញពី​សៀវភៅ មហាសង្ក្រាន្ត ឆ្នាំកុរ ឯកស័ក ពស ២៥៦៣a new year