» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9372 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699543 នាក់

មន្ទីរ​ធម្មការ​ខេត្តកំពង់ចាម ឱ្យ​ចុះ​សិក្សា រចនាបថ​កុដិ​ព្រះសង្ឃ​នៅ​វត្ត​ថ្មី​តែ​មិន​សង្ឃឹមថា​ធើ​អី​កើតទេ



​ខេត្តកំពង់ចាម​៖​កុដិ​ព្រះសង្ឃ​ទម្រង់​ជា​វីឡា​ស្ថិត នៅក្នុង​វត្ត​គិរី​សាលវ័ន ហៅ​វត្ត​ថ្មី​នេះ ស្ថិតក្នុង​ភូមិ​ទ្រាន ឃុំ​ទ្រាន ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​ដែល​ល្បីល្បាញ​តាម​បណ្តាញ​សង្គម​ហ្វេ​ប៊ុ​ក​ឡូ​វ​នេះ​ត្រូវបាន មន្ត្រី​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកំពង់ចាម ចាត់​ឱ្យ​ក្រុមការងារ​ចុះ​សិក្សា​រចនាបថ​នៃ​ការសាងសង់​កុដិ​មួយ​នេះហើយ​។​a monk house1 

​អនុគណ​ស្រុក​កំពង់សៀម​ព្រះអង្គ គង់ វិ​ចិ្ឆ​កា បាន​មាន​សង្ឃ​ដិ​កា​ឲ្យ​ដឹងថា ព្រះអង្គ​បាន​និមន្ត​ប្រាប់​ទៅ​ជួប​ព្រះគ្រូ​ចៅអធិការ​វត្ត​ដែរ​ពី​រចនាបថ​កសាង​កុដិ ដែល​ផ្ទុយ​ពី​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា ប៉ុន្តែ​ព្រះគ្រូ​ចៅអធិការ​វត្ត និង​គណៈកម្មាធិការ​វត្ត​បាន​ប្រាប់​មកវិញ កុដិ​មួយ នេះ​មាន​ប្លង់​រចនា​ត្រឹមត្រូវ​ហើយ​។​សម្រាប់​ព្រះអង្គ គង់ វិច្ឆិកា លោក​ថា សាលា​អនុគណ​ស្រុក​កំពង់សៀម គ្មាន​សិទ្ធិ​បញ្ឈប់​ឬ​ផ្អាក​ការ​សាង​គេ​ឡើយ ពោលគឺ​បាន​ផ្តល់នូវ​ឱវាទ​ពី​រចនាបថ ក្បួនខ្នាត ពីអ្វី​ទៅជា​វត្ត​អារាម តែប៉ុណ្ណោះ​។

លោក រ៉េត សារ៉េត ប្រធាន​មន្ទីរ ធម្មការ និង​សាសនា​ខេត្តកំពង់ចាម បានបញ្ជាក់​ប្រាប់ថា វត្ត​អារាម​ដែល​កសាង​ខុស​រចនាបថ​នេះ លោក​នឹង​ឲ្យ​ក្រុមការងារ​ចុះ​សិក្សា​ព្រោះថា ការកសាង​កុដិ​មួយ​នេះ ព្រះគ្រូ​ចៅអធិការ វត្ត រួម​គណៈកម្មាធិការ​វត្ត បាន​កសាង​តាំងពី​ឆ្នាំ​២០១៨​មក ខណៈ​លោក​មិនទាន់​ឡើងជា​ប្រធាន​មន្ទីរ​មកម្ល៉េះ​។​បើ​ចឹ​ង​មែន​នោះ​តើ​ខាង​ធម្មការ​អាច​ធើ​អី​បាន​បើទោះបី​កុ​ដី​មាន​ដាក់​ម៉ាស៊ីនត្រជាក់​មាន​ពូក​ខ្នើយ​ទំនើបៗ​ក៏ដោយ​។​

កុដិ​ដែលមាន​រចនាបថ​ដូច​វីឡា​សម័យថ្មី គឺ​ស្ថិតក្នុង​វត្ត​គិរី​សាលវ័ន ហៅ​វត្ត​ថ្មី ក្នុង​ឃុំ​ទ្រាន ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ក្រោម​ការដឹក នាំ​សាងសង់ ពី​ព្រះគ្រូ ប៊​ន ស្រឿ​ន ជា​ព្រះចៅអធិការ វត្ត​គិរី​សាលវ័ន​នេះ ដោយ​ប្រើប្រាស់​រយៈពេល​កសាង​ជាង​៦​ឆ្នាំ​ដែល​កសាង​ក្នុងអំឡុង​ឆ្នាំ​២០១៨ មក ទើប​នៅ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២៤​នេះ ធ្វើ​ពិធីបុណ្យ​ឆ្លង និង​សមិទ្ធ​ដាក់​ឲ្យ​ប្រើប្រាស់​ផងដែរ​។គេមិនដឹងថាតើពុទ្ធបរិស័ទជួយបច្ច័យប៉ុន្មាននោះទេ?៕a monk house 

​