» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30087 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597506 នាក់

បញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់គ្រឿងញៀន និងបែកធ្លាយសំណុំរឿងរំលោភសេពសន្ថវៈមួយករណីទៀត

 

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យ ៣នាក់ ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់គ្រឿងញៀន។បន្ថែមលើនេះទៀតក្នុងពេលស៊ើបអង្កេត ក៏លេចធ្លាយសំណុំរឿងពាក់ព័ន្ធការចាប់រំលោភស្ត្រីម្នាក់ទៀតផងដែរ។a thief svay 

ជនសង្ស័យទាំង៣នាក់ រួមមានឈ្មោះ ខា ជីវ័ន្ត, ស្រី វិបុត្រ និង ឆន ឆេន ត្រូវបានឃាត់ខ្លួនក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការ បន្ទាប់ពីសមត្ថកិច្ចទទួលបានបណ្តឹងពីជនរងគ្រោះឈ្មោះ កយ ប៊ុនថង ដែលបានបាត់បង់ម៉ូតូកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា សមត្ថកិច្ចបានរកឃើញវត្ថុតាងពាក់ព័ន្ធ រួមមានម៉ូតូដែលបានប្រគល់ជូនម្ចាស់ដើមវិញ និងលទ្ធផលតេស្តទឹកនោមវិជ្ជមាន (+) ចំពោះការប្រើប្រាស់គ្រឿងញៀន។ ជនសង្ស័យក៏បានសារភាពពាក់ព័ន្ធបទល្មើសលួច និងការកាច់ផ្លាកលេខ ដើម្បីបំភ័ន្តសមត្ថកិច្ច។

ប្រភពដដែលបន្តថា តាមរយៈការស៊ើបអង្កេតស៊ីជម្រៅ ជនសង្ស័យឈ្មោះ ស្រី វិបុត្រ បានសារភាពថា ខ្លួនធ្លាប់ចូលរួមធ្វើសកម្មភាពចាប់រំលោភស្ត្រីម្នាក់ កាលពីខែមិថុនា ឆ្នាំ២០២៦ រួមជាមួយបក្ខពួកចំនួន ៥នាក់ទៀត។ ករណីនេះត្រូវបានសមត្ថកិច្ចចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពសង្គម។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបញ្ជូនសំណុំរឿងទៅកាន់ស្ថាប័នអយ្យការ គឺដើម្បីឱ្យតុលាការចាត់ការតាមនីតិវិធីច្បាប់ចំពោះបទល្មើសពាក់ព័ន្ធ និងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ព្រមទាំងចូលរួមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋាន។a thief svay1