» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10314 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700485 នាក់

មេ​ប៉ុស្តិនគរបាល​យក​ឡាន​ទៅ​បញ្ចាំ​រួច​សុំ​ខ្ចី​ជិះ​យកទៅលក់​បាត់​!

 

​កំពង់ស្ពឺ​៖ នាយប៉ុស្តិ៍​ឃុំ​សំបូរ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង លោក សួស វ​ឌ្ឍ​នា ត្រូវបាន​ស្ត្រី​ម្នាក់​ចោទថា បាន​ខ្ចី​រថយន្ត​ដែល​គាត់​បាន​យកទៅ​បញ្ចាំ​ជិះ​ទៅធ្វើ​បុណ្យ រួច​យកទៅលក់​បាត់ មិន​ព្រម​ប្រគល់​រថយន្ត​នោះ​ឱ្យ​វិញ​ហើយ​ព្យាយាម​គេចវេស​ក្នុង​ការសង​ត្រឡប់​ង​រថយន្ត​មកវិញ​។a polic car3 

​ស្ត្រី​ឈ្មោះ ជា សុខ​ហេង អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា នាយប៉ុស្តិ៍​សំបូរ​គឺ លោក សួស វ​ឌ្ឍ​នា បាន​យក​រថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៣៣០ ទៅ​ដាក់បញ្ចាំ​ក្នុងតម្លៃ​ចំនួន ៨០០០​ដុល្លារ ដែល​ការដាក់​បញ្ចាំ​យកលុយ​ជា​បី​ដំណាក់កាល​។ ដំណាក់កាល​ទីមួយ​នាយប៉ុស្តិ៍​យក ៤​ពាន់​ដុល្លារ លើក​ទី​ពីរ​យក ១​ពាន់​ដុល្លារ និង​លើក​ទី​បី​យក ៣​ពាន់​ដុល្លារ​។

​ក្រោយពី​បានដាក់​បញ្ចាំ​រថយន្ត​ដោយ​យកលុយ​អស់ ៨​ពាន់​ដុល្លារ រួចហើយ ស្រាប់តែ​នៅ​ថ្ងៃមួយ លោក សួស វ​ឌ្ឍ​នា បាន​ទូរ​សព្ទ​ទៅ​ជនរងគ្រោះ​ថា ស្អែក​សុំ​ខ្ចី​រថយន្ត​ជិះ​ទៅ​ភ្នំពេញ​មួយថ្ងៃ ដើម្បី​ចូលរួម​បុណ្យសព​បងប្អូន​ជីដូនមួយ​។ ដោយ​ការ​រាប់អាន និង​យោគ​យល់ថា​គាត់​ជា​មេ​ប៉ុស្តិ៍ ស្ត្រី​ជា​អ្នកទទួល​បញ្ចាំ​ក៏​បានឱ្យ​រថយន្ត​នោះ​ទៅ​ជិះ​វិញ ហើយ​ក្រោយ​បាន​រថយន្ត​ទៅដល់​ដៃ​ស្រាប់តែ​នាយប៉ុស្តិ៍​រូបនោះ​មិនបាន​ប្រគល់​រថយន្ត​ឡិច​ស៊ី​ស​៣៣០ មកវិញ​ទេ​។​បន្ទាប់មក​ក៏​ហៅ​ទូរ​សព្ទ​ទៅ​ទារ​ស្រាប់តែ​នាយប៉ុស្តិ៍​ខាងលើ​ប្រាប់ថា ចាំ​យកលុយ​៨​ពាន់​លុ​ល្លារ​វិញ​ទៅ ប៉ុន្តែ​ការសន្យា​សង​បាន​ធ្វើឡើង​ម្តង​ហើយ​ម្តងទៀត ទោះជា​មានការ​សម្របសម្រួល​ច្រើនដង​ពី​លោក​អធិការ​ស្រុក​សំរោង​ទង​ក៏ដោយ​។

​ពាក់​ព​ន្ធ័​នឹង​ករណីនេះ លោក ឃុ​ត ផល អធិការនគរបាល ស្រុក​សំរោង​ទង បានឱ្យដឹង​ដែរ​ថា ស្ត្រី​រងគ្រោះ​បានដាក់​បណ្តឹង​មក​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​រួចហើយ លោក​បាន​ព្យាយាម​សម្របសម្រួល​បញ្ចប់រឿង​ដែរ តែ​ភាគី​លោកនាយ​ប៉ុស្តិ៍ ហាក់​មាន​ចេតនា​គេចវេស​ទើប​លោក​សម្រេច​ដាក់​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ស្នងការដ្ឋាន ដើម្បី​បន្ត​ចំណាត់ការ​។a polic car a polic car1 a polic car2 


​