» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9070 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659577 នាក់

កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​

 

​ភ្នំពេញ​៖ លោក​កឹម​ស៊ីថន​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ស្វាគមន៍ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ​និង​អាជីវកម្ម​បន្ថែមទៀត ជាពិសេស វិស័យ​ផ្តល់​តម្លៃបន្ថែម​ខ្ពស់ ដូចជា​៖ វិស័យ​បច្ចេកវិទ្យា​ឌីជីថល គ្រឿង​អេឡិចត្រូនិក និង​គ្រឿង​បង្គុំ​យានយន្ត និង​វិស័យ​កសិកម្ម និង​កែច្នៃ​ម្ហូបអាហារ នៅ​កម្ពុជា​។a kem sithon 

​ការលើកឡើង​របស់លោក កឹម ស៊ីថន តំណាង​របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ធ្វើឡើង នៅក្នុង​ពិធី​អបអរសាទរ​សម្រាប់ «​វេទិកា​ម៉េ​ឃ្យុ​ង (MAEKYUNG) កម្ពុជា​» នៅ​ថ្ងៃទី ២៧​ខែមីនា ឆ្នាំ ២០២៤ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក In-Kyo Cheong រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​កូរ៉េ​, លោក ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិកា​រ​វិនិយោគ​កម្ពុជា​, លោក Jung-Wook Park ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឧកញ៉ា ងួន ម៉េង​តិច អគ្គនាយក​សភា​ពាណិជ្ជ​កម្ពុជា តំណាង​របស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​កម្ពុជា និង​កូរ៉េ ជាច្រើនរូប​ផងដែរ​។

​វេទិកា​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ក្នុងការ​ស្វែងរក​កាលានុវត្តភាព សម្រាប់​ជំរុញ​ភាព​រីកចម្រើន និង​វិបុលភាព​រួមគ្នា​នាពេល​អនាគត​រវាង​ក​ម្ពុ​ជា និង​សាធារណរដ្ឋ​កូរ៉េ​។ វេទិកា​នេះ គឺមាន​ការចូលរួម​ពី​ក្រុមហ៊ុន​ធំៗ​របស់​កូរ៉េ ដូចជា​៖ ក្រុមហ៊ុន ម៉េ​ឃ្យុ​ង មេ​ឌា គ្រុប (Maekyung Media Group), ក្រុមហ៊ុន Samsung Electronics, ក្រុមហ៊ុន Booyoung, ក្រុមហ៊ុន LS Group និង​ក្រុមហ៊ុន LX International ជាដើម​។

​លោក​រដ្ឋមន្ត្រី​ស្តីទី បាន​ថ្លែងអំណរគុណ ចំពោះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ​កូរ៉េ (KOTRA) និង​ក្រុមហ៊ុន ម៉េ​ឃ្យុ​ង មេ​ឌា គ្រុប (Maekyung Media Group) សម្រាប់​ការរៀបចំ និង​ស្វាគមន៍ វិនិយោគិន​កូរ៉េ​ដែល​បាន​ចូលរួម​វេទិកា​ដ៏​សំខាន់​នេះ​។ក្នុងឱកាស​នេះ លោក​រដ្ឋមន្ត្រី​ស្តីទី បានលើកឡើង​អំពី​ភាព​រីកចម្រើន និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ជាពិសេស​បន្ទាប់ពី​ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ (CKFTA) នៅ​ខែធ្នូ ឆ្នាំ​២០២២​។

លោក​រដ្ឋមន្ត្រី​ស្តីទី បានបង្ហាញ​ការប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​ធុរកិច្ច និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ រួមមាន​៖ វិស័យ​ឯកជន និង KOTRA ក្នុងការ​សម្រួល​ដល់​ស​កម្ម​ភាព​ពាណិជ្ជកម្ម ដើម្បី​សម្រួល និង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ដ​ល់​វិនិយោគិន​កូរ៉េ​។កូរ៉េ​ត្រូវបាន​ចាត់ទុកថា​ជាទី​ផ្សារ​ធំ​មួយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ដោយ​ក្នុង​ឆ្នាំ ២០២៣ កម្ពុជា បាន​នាំចេញ​ផលិតផល​ទៅកាន់​ទីផ្សារ​កូរ៉េ ក្រោម​កិច្ចព្រមព្រៀង CKFTA ក្នុង​ទំហំ ២៦,២១ លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន​រហូត ២០៤៨% បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២២ ដែលមាន​ទំហំ​ត្រឹម ១,២២​លាន​ដុល្លារ​អាមេរិក​។ រីឯ​រយៈពេល ២​ខែ (​មករា​-​កុម្ភៈ​) នៃ​ឆ្នាំ ២០២៤​នេះ ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​កូរ៉េ ក្រោម​កិច្ចព្រមព្រៀង CKFTA មាន​ទំហំ ៨,៥៣​លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន​រហូត​ដល់ ២៨៦,៩% បើ​ធៀប​ទៅនឹង​រយៈពេល ២​ខែ (​មករា​-​កុម្ភៈ​) នៃ​ឆ្នាំ ២០២៣ ដែលមាន​ទំហំ ២,២១​លាន​ដុល្លារ​អាមេរិក​៕a kem sithon1 

 

​