» កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ » ចិនជួយជាង១លានដុល្លារសម្រាប់កម្មវិធីមេគង្គឡានឆាងនិងយល់ព្រមបើកទីផ្សារឲ្យកម្ពុជានាំមៀនសម្ងួតចូលបន្ទាប់ពីចរចាច្រើនឆ្នាំ!!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4763 នាក់

ម្សិលមិញ 6785 នាក់

សរុប 19428206 នាក់

នគរបាលបង្ក្រាបអ្នករកស៊ីចងការនៅខេត្តព្រៃវែងកណ្តាលស្វាយរៀងនិងរាជធានីភ្នំពេញ?

 

ខេត្តព្រៃវែង៖ មានការបញ្ជាផ្ទាល់ និងត្រួតពិនិត្យជាប់ពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ ស ថេត ពីឯកឧត្តម អភិបាលខេត្ត សួន សុម៉ាលីន និងមានការដឹកនាំដំណើរការនីតិវិធីយ៉ាងយកចិត្តទុកដាក់ពីឯកឧត្តម ព្រះរាជអាជ្ញា គុជ គឹមឡុង កម្លាំងនគរបាលខេត្តព្រៃវែង បូករួមកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្មនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាវជ្រាវឈានទៅបង្ក្រាបក្រុមផ្តល់ប្រាក់កម្ចីខុសច្បាប់៥ក្រុមផ្សេងៗគ្នា ក្នុងមូលដ្ឋានស្រុកផ្សេងៗគ្នាក្នុងខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តស្វាយរៀង និងរាជធានីភ្នំពេញផងដែរ ។នេះបើតាមសេចក្តីប្រកាសពត៍មានរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។a lend money 

តាមរូបភាព និងចម្លើយសារភាព ពួកគេផ្តល់ប្រាក់កម្ចីជូនពលរដ្ឋយកការប្រាក់ចន្លោះពី ១០ ទៅ ១៥ ភាគរយក្នុងមួយខែនៃប្រាក់ដើមសរុប រួចហើយឱ្យពលរដ្ឋបង់ប្រាក់សរុបថេររៀងរាល់ថ្ងៃមកវិញ ។ ការបង់ប្រាក់រៀងរាល់ថ្ងៃត្រឡប់មកវិញនេះ ពួកគាត់បានគិតបូកប្រាក់ដើមនិងប្រាក់ការចំនួនថេរ នៃប្រាក់បានខ្ចីដំបូងបំផុត ក៏ប៉ុន្តែអាការប្រាក់ពួកគេមិនបានដកថយតាមចំនួនប្រាក់ដើមដែលពលរដ្ឋបានសងរំលួសរាល់ថ្ងៃជូនទៅក្រុមហ៊ុនវិញឡើយ ដូចនេះបើយើងគណនាឱ្យបានត្រឹមត្រូវ ការប្រាក់របស់ពួកគេមានចំនួនប្រមាណជា ៨០ ភាគរយនៃប្រាក់បានខ្ចីដំបូងក្នុងរយៈពេលត្រឹមមួយខែ ការនេះហើយគឺជាគ្រោះមហន្តរាយមួយចំពោះជីវភាពរបស់ប្រជាពលរដ្ឋខ្វះការយល់ដឹងនិងកំពុងទីទាល់ក្រគ្មានជម្រើស ។

កម្លាំងនគរបាលបានខិតខំស្រាវជ្រាវរកឬសគល់នៃអ្នកទទួលខុសត្រូវធំបំផុតនៃការផ្តល់ប្រាក់កម្ចីខុសច្បាប់នេះ ហើយនគរបាលក៏ប្តេជ្ញាលុបបំបាត់ឱ្យអស់ពីទឹកដីខេត្តព្រៃវែង ។សូមពលរដ្ឋខេត្តព្រៃវែងទាំងអស់ ឈប់ខ្ចីប្រាក់នេះបន្តទៀត បើមិនដូចច្នោះទេ ១ ឬ ២ឆ្នាំខាងមុខអ្នកដែលបានខ្ចីប្រាក់នេះនឹងលក់ដី លក់ផ្ទះគ្មានសេសសល់ឡើយ ។ទាក់ទងមុខរបរចងការនេះបើតាមស្នងការនឡគរបាលខេត្តព្រៃវែងបញ្ជាក់ថា បើមានអ្នកផ្តល់កម្ចីខុសច្បាប់បែបនេះដំណើរការក្នុងទឹកដីខេត្តព្រៃវែង ស្នើនគរបាលទាំងអស់បង្ក្រាបភ្លាមៗកុំចាំថ្ងៃស្អែក .

សូមបញ្ជាក់ថាកន្លងមកលោកសសុខារឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសឲ្យប្រជាពលរដ្ឋឈប់សងលុយអ្នករកស៊ីចងការតាមអនឡាញ។តែមិនបានប្រកាសថាបង្ក្រាបនោះទេ។ឡូវបែជាលេចចេញនូវការបង្ក្រាបប្រជាពលរដ្ឋរកស៊ីចងការលុយរាប់ទៅវីញ។ការពិតរបរនេះវាខុសច្បាប់ធនាការដែលតម្រូវឲ្យការប្រាក់១ឆ្នាំប្រមាណ១៨ភាគរយព្រោះវាស៊ីសាច់ហុតឈាមអ្នកមកខ្ចីមែនតែវាក៏ជាការដោះទល័ឲ្យប្រជាពលរដ្ឋផងដែរ។ជាក់ស្តែងការរកស៊ីបញ្ចាំក៏ស៊ីការប្រាក់ខ្ពស់ដែរតែរដ្ឋនៅបើកសិទ្ធឲ្យថ្វើអាជីវកម្ម។ប្រការនេះសុំអ្នកជំនាញសេដ្ឋកិច្ចជួយពន្យល់មុននិងដាក់វិធានការបង្ក្រាបដោយមិនបានជូនដំណឹងជាមុន៕a lend money1 a lend money2