» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1747 នាក់

ម្សិលមិញ 15181 នាក់

សរុប 19469249 នាក់

រឿង​បង្ក្រាប​ព្រៃឈើ​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​ប្រកាស​ដាក់​ជីវិត​!?

 

​ភ្នំពេញ​៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ បានប្រកាស​ដាក់​ជីវិត​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ នៅក្នុង​ប្រទេស​នា​ដំណាក់កាល​ចុងក្រោយ​នេះ​!​។​a sao meeting1 

នេះ​ជាការ​ប្តេជ្ញាចិត្ត​លើកទីមួយ​ដែល​គេ​បានឮ​ចាប់តាំងពី​ឆ្នាំ​២០១៦​ពេល​បង្កើត​គណកម្មកា​រ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ភូមិភាគ​ឥ​សាន្ត​ដែល​លោក​បាន​ដឹកនាំ​។ ​ក្នុងឱកាស​ដឹកនាំ​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ត្រួតពិនិត្យ​ការអនុវត្ត​បទបញ្ជារ​បស់​រាជរដ្ឋាភិបាល នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បញ្ជា​ឲ្យ​សមាជិក និង​មន្ដ្រី​ទាំងអស់​នៅក្នុង​គណៈកម្មការ​ជាតិ​របស់ខ្លួន​កត់ ឈ្មោះ អ្នក​ដែល​យក ឈ្មោះ​ថ្នាក់ដឹកនាំ​របស់​ជាតិ​ទៅ​បន្លាច​សមត្ថកិច្ច​ដើម្បី​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់ និង​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បុគ្គល​ទាំងឡាយណា បូករួម​ទាំង​ជន បរទេស ដែល​បាន​ជះ​លុយ​ឲ្យ​មក​កាប់​ឈើ​នៅលើ​ទឹកដី​ខ្មែរ​
​ដែល​ជាប់​ពាក់ព័ន្ធ បើទោះបី​លាក់ខ្លួន​នៅក្នុង​ប្រទេស ឬ​គេច​ទៅកាន់​បរទេស​ក៏ដោយ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​មានប្រសាសន៍ថា សរុបសេចក្ដី​មក​ត្រឹម ការពារ​ដាច់​ក្បាល​ចោល ខុស​ប្រឆាំង​ដាច់ខាត​កាត់​ក្បាល​ក្រវាត់ចោល​អស់ អាយុជីវិត​ក៏​ធ្វើ​ដែរ ដើម្បី​ព្រៃឈើ​នៅ​សេសសល់​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល គឺមាន​តម្លៃ ហើយ​សូម​គ្រប់​ខេត្ត​ទាំងអស់ ធ្វើការ​ផ្សព្វផ្សាយ​ការងារ​នេះ​ឲ្យ​បាន​ច្បាស់​។ អាវុធហត្ថ​ណា​ដែល​ប្រើ​ឲ្យ​ទៅធ្វើ​ការងារ បែរជា​ឆ្លៀតឱកាស​ទៅ​សមគំនិត​ជាមួយ​គេ​យកលុយ ខ្ញុំ​រកឃើញ​គឺ​មុនគេ​បំផុត​អនុវត្តន៍​វិន័យ​ទូទៅ​ច្បាប់ នៃ​កងយោធពល​ខេមរភូមិន្ទ បើជា​បទល្មើស​ត្រូវបញ្ជូន​ទៅ​តុលាការ ហើយ​រហូតមក ដល់​ម៉ោង​នេះ គ្មានទេ​ពាក្យ​ថា ខ្លាច​និង​គ្មានទេ​ពាក្យ​ថា​ចាញ់ ដែល​ពាក្យ​ទាំងពីរ​ម៉ាត់​នេះ មិនត្រូវ​យកមកប្រើ​ទៀត​នោះឡើយ​។

សូម​បញ្ជាក់ដែរថា​នៅ​ក​ក្នុង​សន្និសីទកាសែត​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក​ឧ​ត្ត​ម​សេនីយ៍ អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​មាន​បទបញ្ជា ចេញ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ចាប់ពី​ថ្ងៃទី ៩ ដល់​ថ្ងៃទី ១៧​ខែកក្កដា ឆ្នាំ ២០១៩ គឺមាន​មនុស្ស ៤​នាក់ ត្រូវបាន​បញ្ជូនទៅ​តុលាការ ហើយ​កំពុងតែ​ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ខណៈ​មនុស្ស ៩​នាក់​ទៀត ជា​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ កំពុង​ត្រូវបាន​ស្វែងរក​ចាប់ខ្លួន ហើយ ៣​នាក់​ទៀត កំពុង​កោះហៅ​បន្តបន្ទាប់​។​

​លោក​អេង ហ៊ី បញ្ជាក់ថា​សមត្ថកិច្ច​បា​ន​បំផ្លាញ​រថយន្ត ដែល​ជាម​ធ​យោ​បាយ​ប្រព្រឹត្ត​បទល្មើស មានដូចជា​នៅ​ខេត្តមណ្ឌលគិរី បំផ្លាញចោល​ចំនួន ២១​គ្រឿង នៅ​រតនគិរី បំផ្លាញចោល ២​គ្រឿង និង​ខេត្តស្ទឹងត្រែង បំផ្លាញចោល​ចំនួន ៦​គ្រឿង ដោយ​ប្រើ​ម្សៅ TNT​។

​លោក អេង ហ៊ី ក៏បាន​បង្ហាញថា មាន​ក្រុមហ៊ុន​ចំនួន​៥ អាច​ត្រូវ​ដក​អាជ្ញាប័ណ្ណ​ចោល បើសិន​រកឃើញ​មាន​បទល្មើស​ពាក់ព័ន្ធ​ព្រៃឈើ​។ ក្រុមហ៊ុន​ទាំង ៥​នោះ មានឈ្មោះ​ដូចជា ក្រុមហ៊ុន ម៉ា​ស្ទ័​រ​ខេ​សិន​, ក្រុមហ៊ុន យ៉ាន់​ចាវ​, ក្រុមហ៊ុន ថាច់​វូដ​, ក្រុមហ៊ុន​វិ​ជ្ជ​រី និង​ក្រុមហ៊ុន ណេង​ណា​៕a sao meeting a sao meeting2 a sao meeting6