» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6349 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696520 នាក់

អាជ្ញាធរ​ជាតិ​អប្សរា​ថា​ការធ្វើ​របង​នៅ​អង្គរ​គឺ​គម្រោងការ​របស់​រដ្ឋ​!


​សៀមរាប​៖ មន្ត្រីជាន់ខ្ពស់​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា បានឱ្យដឹងថា ការបោះ​បង្គោលរបង​ហ៊ុមព័ទ្ធ​ដី​នៅ​សួន​រុក្ខជាតិ​អង្គរ ជា​គម្រោង​របស់​រដ្ឋ​សុទ្ធសាធ សម្រាប់​បម្រើឱ្យ​ប្រយោជន៍​សាធារណៈ ។ ការបំភ្លឺ​នេះ​បន្ទាប់ពី​មាន​បណ្តាញ​សង្គម​តិកតុក​មួយ​ផ្សាយ​មួយ​“​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​អភិវឌ្ឍន៍​លើដី​ក្នុង​តំបន់​អង្គរ​ចាប់ផ្ដើម​ធ្វើ​របង​ហ៊ុមព័ទ្ធ​ហើយ ដោយ​ជ្រោក​ក្រោម​ស្លាក​អាជ្ញាធរ​អប្សរា ចូលរួម​សោកស្តាយ​ផង​កូន​ខ្មែរ​” ។a absara wall1 


​លោក ឡៃ ប៉ូ​ទី អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ នៃ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ បំភ្លៃ​ការពិត​នេះ ធ្វើឱ្យ​មហាជន មានការ​ភ័​ន្ធ​ច្រឡំ និង​ប៉ះពាល់​កិ​ត្ដិ​យស​ដល់​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​។​លោក​បាន​បន្ដថា ការជីក​ដាំ​បង្គោលរបង​ហ៊ុមព័ទ្ធ​ព្រៃ​នោះ ជា​គម្រោង​សួន​រុក្ខជាតិ​អង្គរ ដែល​ធ្វើឡើង​សម្រាប់​ដាក់​សំណាញ់​លួស សម្រាប់​ការពារ និង​អភិរក្ស​សត្វព្រៃ​ដែល​គ្រោង​នឹង​លែង នៅក្នុង​ព្រៃ​ធម្មជាតិ សម្រាប់​ភ្ញៀវទេសចរ​ដើរ​ទស្សនា​កម្សាន្ដ ហើយ​ការ​ជីកដី​ធ្វើ​របង​នោះ ក៏​គ្មាន​ប៉ះពាល់​ដល់​ព្រៃឈើ​ផងដែរ ។​ជាមួយគ្នា​នោះ នៅក្នុង​ព្រៃ​នេះ អាជ្ញាធរ​ជាតិ​អប្សរា ក៏មាន​រៀបចំ​ផ្លូវ​ថ្មើរជើង​សម្រាប់​ដើរ​ទស្សនា​ព្រៃព្រឹក្សា​។

​លោក​ថា ការងារ​ទាំងនេះ ជាការ​ងារ​ដ្ឋ ដែល​ធ្វើឡើង​សម្រាប់​ទាក់​អ្នកទេសចរ​ទៅ​ទស្សនា​ខេត្ដ​សៀមរាប​ឱ្យបាន​កាត់​តែ​ច្រើន​។លោក ឡៃ ប៉ូ​ទី ឲ្យ​ដឹងថា ដីព្រៃ​ដែល​បានធ្វើ​របង​ដាក់​បន្លា​លួស​នោះ ជា​គម្រោង​សួន​រុក្ខជាតិ​អង្គរ មាន​ដី​ទំហំ​១៥០​ហិកតា ដែល​បានចាប់ផ្ដើម​នៅ​ដើមខែ​មីនា នឹង​គម្រោង​បញ្ចប់​នៅ​ខែសីហា សម្រាប់​លែង​សត្វ​ដែល​ស្លូតៗ​ងាយស្រួល​ភ្ញៀវ​ទស្សនា​។​ជាមួយគ្នា​នោះ ផ្លូវ​ថ្មើរជើង​នៅក្នុង​ព្រៃ​មាន​ប្រវែង​ជាង​៦​គ​.​ម​.​ផងដែរ ដែល​គ្រោង​បើក​ឱ្យ​ដើរ​ទស្សនា​ព្រៃព្រឹក្សា​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​លោក​បាន​អំពាវ​ដល់​ដល់​សាធារណៈ កុំឱ្យ​មានការ​យល់ច្រឡំ តាម​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ ហើយ​ជឿជាក់​លើ​រដ្ឋាភិបាល ដែល​បាន​ខិតខំ​រក​វិធីសាស្ដ្រ​បង្កើតឱ្យមាន​តំបន់​ទស្សនា ឱ្យបាន​កាន់តែច្រើន ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្ដរជាតិ​ផងដែ​។a absara w a absara wall 
​