» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3926 នាក់

ម្សិលមិញ 10264 នាក់

សរុប 14143108 នាក់

បន្ទាប់ពី​បិទ​មិន​ឲ្យ​ពុទ្ធបរិស័ទ​ទៅកាន់​បិណ្ឌ​ភ្ជុំ​ក្រសួង​ធម្មការ​ប្រាប់​វត្ត​ឲ្យ​ធ្វើ​ពិធី​ឧ​ទ្ទឹ​ស​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​!

 

​ភ្នំពេញ ៖ ក្រសួង​ធម្មការ និង​សាសនា នៅ​ថ្ងៃទី​២៧កញ្ញា​បានចេញ​សេចក្តីណែនាំ ស្ដីពី​ការរៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​៩​ឆ្នាំ។a king die2

ក្រសួងឲ្យគ្រប់​វត្ត​អារាម មណ្ឌល​វិបស្សនា អាស្រម ព្រះពុទ្ធសាសនា និង​ពា​ហិ​សាសនា ត្រូវ​រៀបចំ​ឧទ្ទិស​ថ្វាយ​ព្រះរាជ​កុសល ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ទៅតាម​ប្រពៃណី​សាសនា នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១ ដោយ​ត្រូវអនុវត្ត​វិធានការ​ការពារ​នានា របស់​ក្រសួងសុខាភិបាល គឺ​ត្រូវ​ពាក់​ម៉ាស ធ្វើការ​វាស់​កំដៅ រក្សា​អនាម័យ​លាងដៃ​សាប៊ូ​ឬ​ជែ​ល និង​រក្សា​គម្លាត​សង្គម​-​បុគ្គល ជាពិសេស​ទៅ​ប្រកាន់ខ្ជាប់​ជានិច្ច នូវ​វិធានការ «៣​ការពារ ៣​កុំ​» របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

សូមបញ្ជាក់ថា​រាជរដ្ឋាភិបាល​ទើបនឹង​ចេញ​បទបញ្ជារ​មិន​ឲ្យ​មាន​ពុទ្ធ​បរិ​ស​ទ័​ទៅ​វត្ត​កាន់បិណ្ឌ​ភ្ជុំ​ក្រោម​មូលហេតុ​ការពារ​កូ​វីត​។​ឥឡូវ​ក្រសួង​ធម្មការ​ណែនាំ​ឲ្យ​វត្ត​ធ្វើ​ពិធី​ថ្វាយ​អតីត​ព្រហម​ហា​ក្សត្រ​មិនដឹងថា​តើ​តាម​វត្តមាន​លុយ​ចំណាយ​អត់បើអត់​មាន​ពុទ្ធ​បរិ​ស័យយ​ក​ប្រ​ច្ច័​យមក​ប្រគេន​ច្រើន​ចឹ​ង​?​។​ការពិត​មាន​អាជ្ញាធរ​ទៅ​ដែរ​តែ​មិន​គ្រប់​វត្ត​នោះទេ​។​​ក្នុង​សេចក្តីណែនាំ​ក្រសួង​ធ្ម​ការ​ក៏បាន​ណែនាំ​ដល់​គ្រប់​វត្ត​អារាម មណ្ឌល​វិបស្សនា អាស្រម ព្រះពុទ្ធសាសនា ពា​ហិ​សាសនា រៀបចំ​តាំង​ព្រះ​បរម​ឆាយា​ល័​ក្ខ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ដោយ​បំភ្លឺ​ភ្លើងពណ៌ លើក​ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ បដា​ពាក្យស្លោក​។

ក្រសួង​ធម្មការ​និង​សាសនា ក៏បាន​ណែនាំ​ឲ្យ​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​កិច្ចការ​ទូទៅ ត្រូវ​រៀបចំ​តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ដោយ​បំភ្លឺ​ភ្លើងពណ៌ លើក​ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ បដា​ពាក្យស្លោក​។​​ក្រសួង​ធម្មការ និង​សាសនា បានបង្ហាញ​ដែរ​ថា ព្រះករុណា ព្រះបាទ សម្ដេចព្រះ​ន​រោ​ត្ដម​សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិ ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះអង្គ​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​កើត ខែកត្តិក ឆ្នាំច ចត្វា​ស័ក ពុទ្ធសករាជ​២៤៦៥ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​១៩២២ ព្រះអង្គ​យាង​ចូល​ព្រះ​ទីវ​ង្គ​ត នៅ​ថ្ងៃ​ចន្ទ ១៥​រោច ខែភទ្របទ ឆ្នាំរោង ចត្វា​ស័ក ពុទ្ធសករាជ​២៥៥៦ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ក្នុង​ព្រះជន្ម​អាយុ​៩០​ព្រះវស្សា ដោយ​ទទួល​ព្រះ​បរម​ប​ច្ឆា​មរណនាម «​ព្រះ​បរម​រតន​កោដ្ឋ​»​។​a king die a king die1