» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6891 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697062 នាក់

ខេត្ត​កែប​កំពុងដំណើរការ​អនុវត្ត​ន៍​គម្រោង​ពង្រីក​ឆ្នេ​ទេសចរណ៍ ២.៧០០​ម


​កែប​៖ គិត​មកទល់ពេលនេះ​ដំណើរការ នៃ​ការអនុវត្ត​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់ ដែលមាន​ប្រវែង ២.៧០០​ម៉ែត្រ នៅ​ខេត្ត​កែប បាន​ឈានដល់​ដំណាក់កាល​បូម​ខ្សាច់​បំពេញ​មាន​ទទឹក ៣០​ម៉ែត្រ ខណៈដំណើរ​ការចាក់ដី​បំពេញ​មាន​ទទឹក ៩០​ម៉ែត្រ ស្ទើរតែ​បានសម្រេច​បាន ១០០%​ហើយ ក្នុងនោះ​វិថី​ចំនួន ៥​ខ្សែ​ចូលក្នុង​គម្រោង​ពង្រីក​ឆ្នេរ​នេះ​សម្រេច​លទ្ធផល​១០០%​។a kep beach

លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​ពេល​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្តន៍​គម្រោង​ជាមួយ​ក្រុមការងារ​បច្ចេក​ទេស នៃ​គណៈកម្មាការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ដំបន់​ឆ្នេរសមុទ្រ​កម្ពុជា​បាន​ឲ្យ​ដឹងថា​៖
​វិថី​ចំនួន​៥​ខ្សែ ដែលមាន​វិថី​២ និង​អនុ​វិថី​៣ យើង​សម្រេច​ការស្ថាបនា​បាន​១០០%​ហើយ ដោយឡែក​ដំណើរ​ការចាក់​បំពេញ​អាចម៍ដី ក៏​ស្ទើរតែ​បានបញ្ចប់​១០០%​ហើយ​ដែរ លើក​ឡែក​តែ​កន្លែង​ដែលមាន​ទំនាស់ ហើយ​ពេលនេះ​យើង​កំពុងដំណើរការ​បូម​ខ្សាច់​បំពេញ​ទទឹង​៣០​ម៉ែត្រ រួច​នឹង​បន្ត​ដាំ​ដើមឈើ​។

តាមរយៈ​គម្រោង​នេះ​ខេត្ត​កែប នឹងមាន​តំបន់ឆ្នេរ​កម្សាន្ត​បាន​កាន់តែច្រើន​ហើយ​ប្រណិត សន្ទុះ​ភ្ញៀវទេសចរ​ក៏​នឹង​កើនឡើង​កាន់តែច្រើន ដែល​ជះឥទ្ធិពល​ល្អប្រសើរ ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់ ហើយ​នេះ​ជា​មោទនភាព​របស់​ខេត្ត​កែប ក៏ដូចជា​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​

​គួរ​បញ្ជាក់ថា គម្រោង​កែលម្អ​ឆ្នេរ​ភក់​ទៅជា​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​ប្រវែង ២.៧០០​ម៉ែត្រ ចាប់ពី​ផ្សារ​ក្តាម ទៅដល់​ព្រៃកោងកាង ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប នេះ​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា (​គ​.​អ​.​ឆ​.​ក​.) ប្រកាស​ឲ្យ​អនុវត្តន៍ កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ កន្លងទៅ ដោយបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា ផ្អែកលើ​ស្មា​តី​កិច្ចប្រជុំ​កាលពី​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១៕a kep gate1 

​