» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6173 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696344 នាក់

បុណ្យ​ទន្លេ​នៅ​ខេត្តសៀមរាប ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាង ៥៥​ម៉ឺន​នាក់​សម្តេច​ធិបតី​ណែនាំ​ឲ្យ​យកចិត្តទុកដាក់​ទន្លេ

​សៀមរាប​៖​បើ​យោងតាម​របាយការណ៍រ​បស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បុណ្យ​ទន្លេ​លើក​ទី​៨ នៅ​ខេត្តសៀមរាប ចាប់​ថ្ងៃទី​១៥ ដល់ទី​១៧ ខែមីនា ឆ្នាំ​២០២៤ មាន​អ្នកទេសចរ​មក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប ចំនួន​សរុប ៥៥៣.៧៩៤​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មាន​ប្រមាណ ៥២​ម៉ឺន​នាក់ និង ភ្ញៀវទេសចរ​បរទេស មាន​ចំនួន ៣៣.៧៧០​នាក់​។​a manet river banka1 


​លោក សុខ សុ​កេ​ន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែងប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២៤​នៅក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត សម្រាប់​ខេត្តសៀមរាប ការ​ប្រារព្ធ​បុណ្យ​ទន្លេ​នេះ មិន​ត្រឹមតែ​ជាការ​រំលឹក​អំពី​គុណប្រយោជន៍​របស់​ទន្លេ​ប៉ុន​ណោះ​ទេ ប៉ុន្តែ​វា​ជា​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ណ៍​រវាង​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ និង​បណ្តា​ប្រទេស​ជា​ដៃគូ​ផងដែរ​។ លោក​បន្តថា ជាមួយគ្នានេះ ព្រឹត្តិការណ៍​បុណ្យ​ទន្លេ គឺជា​ឱកាស​មួយ​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា ក្នុងការ​ការផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​ខេត្តសៀមរាប និង​បណ្តា​ខេត្ត​នានា តាម​ដង​ទន្លេ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពីព្រោះថា​បុណ្យ​ទន្លេ​នេះ មានការ​ចូលរួម​ពី​មន្ត្រីការទូត និង​បវរកញ្ញា​ពិភពលោក​អញ្ជើញ​មក​ចូលរួម និង​ភ្ញៀវទេសចរ​មក​កម្សាន្ត​ជាច្រើន​៕​នាយករដ្ឋមន្ត្រី​ជំរុញ​ការថែរក្សា​ដង​ទន្លេរ​!​ថ្លែង​នៅ​វេទិកា​ពិធីបុណ្យ​ទន្លេ​លើក​ទី​៨ ” ក្រោម​ប្រធានបទ “ ទន្លេ​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ ” នា​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១៦ ខែមីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទោះ​។​

​ថ្លែង​ក្នុង​ពិធីបុណ្យ​សម្តេច​មហា​បវរ​ធិបតី ណែនាំ​ថា ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ថែរក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់ ពិសេស ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ឱ្យបាន​ហ្មត់ចត់ និង​ជាប់​ជាប្រចាំ​។ ពង្រឹង សុវត្ថិភាព​នៅ​គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់ និង​មិន​ត្រូវឱ្យ​តំបន់​គោលដៅ ទេសចរណ៍​ទាំងនោះ រួមទាំង​តំបន់​តាម​ដង​ទន្លេ ក្លាយជា​តំបន់​ជ្រកកោន​នៃ​អ្នក​បើ ប្រាស់​គ្រឿងញៀន ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ឡើយ ។ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ត្រូវ​បន្ត​សហការ​ឱ្យបាន ជិតស្និទ្ធ ស្របតាម​អភិក្រម «​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​» ដើម្បី​ចូលរួម​អនុវត្ត វិធានការ និង​គោលនយោបាយ​នានា សំដៅ​សម្រេចបាន​នូវ​គោលដៅ​នៃ​យុទ្ធនា​- ការ «​ទស្សនា​សៀមរាប​ឆ្នាំ​២០២៤»​។

​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​ផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍ​តំបន់​តាម​ដង​ទន្លេ​, ពិសេស​បណ្តា​ខេត្ត​ជុំវិញ​ទន្លេមេគង្គ និង​បឹង​ទន្លេសាប លើ​ការកសាង​ហេ​ដ្ឋា​រចនា​- សម្ព័ន្ធ​ចាំបាច់ ដើម្បី​បម្រើឱ្យ​វិស័យ​ទេសចរណ៍ ការតភ្ជាប់ និង​ការដឹកជញ្ជូន​។ ក្ន សម្តេច​ធិបតី​បាន​ឲ្យ​ដឹងផង​ដែរ​ថា រាជរដ្ឋាភិបាល​បាន និង កំពុង សិក្សា​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿនទី​៣ ភ្នំពេញ​-​សៀមរាប​-​ប៉ោយប៉ែត បន្ទាប់​ពី​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​និង គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៧​ខែមិថុនា ឆ្នាំ​២០២៣​។

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ត្រូវ​ជំរុញ​ការផលិត​ផលិតផល​ទេសចរណ៍​ឱ្យបាន​សម្បូរបែប ដើម្បី​ផ្គត់ផ្គង់​ដល់ វិស័យ​ទេសចរណ៍ សំដៅ​ជំរុញ «​ការនាំចេញ​នៅនឹងកន្លែង​» ស្របតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នេះ​។ សម្ដេច​ធិបតី ស្នើឱ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ក្រសួង ទេសចរណ៍​, ក្រសួងពាណិជ្ជកម្ម​, និង​រដ្ឋបាល​ខេត្តសៀមរាប សិក្សា​រៀបចំ​ឱ្យមាន តំបន់​ខ្សែ​ក្រវាត់បៃតង​នៅ​ជុំវិញ​ក្រុង​សៀមរាប ដើម្បី​ធានា​ការផ្គត់ផ្គង់​កសិផល បន្លែ ផ្លែឈើ ត្រី សាច់ សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​ប្រចាំថ្ងៃ និង​ផ្គត់ផ្គង់​ដល់ វិស័យ​ទេសចរណ៍​, ជាពិសេស បង្កើតជា​ផលិតផល​ក​សិ​ទេសចរណ៍ ដើម្បី​បង្កើន សក្ដានុពល​ទេសចរណ៍​កម្ពុជា​។

​សម្តេច បានស្នើ​ក្រសួងបរិស្ថាន​, ក្រសួងទេសចរណ៍​, ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, និង​រដ្ឋបាល​ខេត្តសៀមរាប សហការគ្នា​សិក្សា និង​គិតគូរ​រៀបចំ​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍ វប្បធម៌ ធម្មជាតិ ផ្សងព្រេង និង​សាសនា ប្រកបដោយ​ភាព​ទាក់ទាញ​ខ្ពស់ ដើម្បី​បង្កើន​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​កម្ពុជា​។​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​, អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​, កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​, បងប្អូន​ជនរួមជាតិ​ទាំងអស់ និង​វិស័យ​ឯកជន​ចូលរួម​ឱ្យបាន​ផុសផុល​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ដើម្បីឱ្យ​ពិធីបុណ្យ​ទន្លេ​នៅ​ឆ្នាំនេះ​ទទួលបាន​ជោគជ័យ​, ជាពិសេស​ត្រូវ​រួមគ្នា ដើម្បី​វិស័យ​ទេសចរណ៍ ស្របតាម​ប្រធានបទ «​ទន្លេ​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​», «​ទាំងអស់គ្នា​ដើម្បី ទេសចរណ៍​», និង «​ទេសចរណ៍​ដើម្បី​ទាំងអស់គ្នា ផងដែរ​។

សម្ដេច​ធិបតី អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ជាតិ​អន្តរជាតិ​, អាជ្ញាធរ មូលដ្ឋាន​, និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ឱ្យ​កាន់តែ​សកម្ម ក្នុង​ចលនា ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» និង​សហការ​ថែរក្សា​សោភ័ណភាព អនាម័យ បរិស្ថាន​, ដែលជា​កត្តា​ចម្បង​មិន អាច​ខ្វះ​បាន ក្នុងការ​ថែរក្សា​តំបន់​ប្រាសាទ​ឱ្យ​ស្រស់ស្អាត​យូរអង្វែង ដើម្បី​បន្ត​ជា​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​សម្តេច​ធិបតី លើកទឹកចិត្ត​ឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​រៀបចំ​យុទ្ធសាស្ត្រ ជំរុញឱ្យមាន​ការជួប​ជុំ ដូចជា​៖ កិច្ចប្រជុំ​, វិបស្សនា​, កីឡា និង​កម្មវិធី​នានា នៅ​ខេត្តសៀមរាប ដើម្បី​គាំទ្រ​ដល់​យុទ្ធនាការ​ទស្សនា​សៀមរាប​ឆ្នាំ ២០២៤ ឱ្យ សម្រេចបាន​ជោគជ័យ និង​សម្រាប់​ឆ្នាំក្រោយៗ​ទៀត​។

​សម្ដេច​ធិបតី ស្នើឱ្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​, ក្រសួងទេសចរណ៍​, រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​, អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​, និង ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ សហការ​ដោះស្រាយ​បញ្ជ ទាំងឡាយ ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ ដើម្បី​ធ្វើឱ្យ​ការធ្វើ ដំណើរ​របស់​ភ្ញៀវទេសចរ​ជាតិ​​និង​អន្តរជាតិ​មាន​ភាពងាយស្រួល​និង​កក់ក្តៅ​៕a manet river bank a manet river banka a manet river banka2 


​