» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6102 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619342 នាក់

ភិក្ខុសង្ឃ​មួយអង្គ​ឡង់សេ​ទឹកជ្រោះ​ជ្រាវ​ឱ​រ៉ា​ល់​

 


​កំពង់ស្ពឺ​៖​តំបន់​ទឹកធ្លាក់​ជ្រាវ ស្ថិតក្នុង​ខេត្តកំពង់ស្ពឺ ដែល​ពីមុន​ជា​តំបន់​គ្រុនចាញ់​ល្បីល្បាញ​តែ​ឥឡូវ​បាន​ក្លាយជា​រមនីយ៍ដ្ឋាន​ទេសចរណ៍​ដ៏​ត្រជាក់ចិត្ត​។ ការ​មក​កំសាន្ត​នៅ​ទឹកជ្រោះ​នេះ មិន​ត្រឹមតែ​បំរើ​ឲ្យ​ការកំសាន្ត​អារម្មណ៍​នោះទេ អ្នក​ក៏បាន​ចូលរួម​អភិវឌ្ឍ និង​ការអភិរក្ស​តំបន់​ជ្រោះ​ធម្មជាតិ ការអភិរក្ស​សត្វព្រៃ និង​តំបន់​ព្រៃ​ដ៏​ស្រស់​ស្អា​ត់​ជាដើម ។​a monk jreav1 

​ថ្វីដ្បិតតែ​ទឹកធ្លាក់​ដ៏​ត្រជាក់​នេះ​ហូរ​ក្នុង​ល្បឿន និង​បរិមាណ​សមល្មម​សម្រាប់​ការ​ងូត​លេង​យ៉ាងណាក៏ដោយ ក៏​សហគមន៍​បាន​ពង្រាយ​បណ្ដាក់​សមាជិក​របស់ខ្លួន​ស្ទើរ​គ្រប់​ដំណាក់​ដើម្បី​រាយការណ៍​អំពី​ហេតុការណ៍​អាសន្ន​ណាមួយ​ព្រោះ​តំបន់​នេះ​ប្រសិនបើ​មាន​ភ្លៀង​ទឹក​ជន់​មិន​ប្រាប់​មុន​ឡើយ​។ ទឹកធ្លាក់​ជ្រាវ​ស្ថិតនៅ​ក្នុងភូមិ​តាំង​សំរោង ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្ដ​កំពង់ស្ពឺ​ជា​ទឹកធ្លាក់​ជម្រាល​ច្រើន​ដំណាក់​អំណោយផល​ដល់​ការ​ងូតទឹក​លេង​កម្សាន្ដ​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ​និង​អន្ដរជាតិ ។​

​ភ្ញៀវទេសចរ​ជាតិ​ដែល​មិន​ប្រាថ្នា​ដើរ​ផ្សងព្រេង​លើ​វិថី​វែងឆ្ងាយ​គ្រាន់តែ​ចត​យានជំនិះ​ភ្លាម បោះជំហាន​ប្រមាណ​តែ​ជាង ១ រយ​ម៉ែត្រ​លោកអ្នក​នឹង​ទៅដល់​ទឹកធ្លាក់​ដំណាក់​ទី​១ ដែលមាន​ជម្រាល​ទឹក​ហូរ​សម្រាប់​ងូត​លេង​កម្សាន្ដ​។​​ទឹកធ្លាក់​ជ្រាវ​មាន ៧ ដំណាក់ ដែល​ទឹកធ្លាក់​ដំណាក់​ទី ១​ដែលមាន​ជម្រាល​ទឹក​ហូរ​សម្រាប់​ងូត​លេង​កម្សាន្ដ ។

ដោយសារតែ​ដំណាក់​ទី ២ នៅ​មិន​ឆ្ងាយ​ពី​ដំណាក់​ទី ១ ភ្ញៀវទេសចរ​ជាតិ​ដែល​ខ្លះ​យួរ​ចំណីចំណុក ហើយ​ខ្លះទៀត​លី​ធុង​ទឹកកក​ឬ​ស្រា​បៀរ​ទាំង​កេសៗ​បាន​ឆ្ពោះទៅ​ងូតទឹក​ហូបចុក​អាហារ​ថ្ងៃត្រង់​ក្រោម​ម្លប់ឈើ ឬ​ក្បែរ​ល្បាក់ទឹក​ធ្លាក់​បាន ។ ដំណាក់​ទី ២ មាន​ជម្រាល ៣​គន្លាក់​ចម្ងាយ​ប្រមាណ ៣០ ម៉ែត្រ និង​ល្បាក់​ធ្លាក់​កម្ពស់​ប្រមាណ ៣​ម៉ែត្រ​ដែល​អំណោយផល​ក្នុងការ​ងូត និង​ហែល​លេង​កម្សាន្ដ​។ ប៉ុន្ដែ​ជា​ទម្លាប់​ភ្ញៀវទេសចរ​ក្នុងស្រុក​ភាគច្រើន​ចូល​ចិ​ត្ដ​នាំគ្នា​ងូតទឹក​និង​ហែល​លេង​នៅ​ខ្សែទឹក​ខាងលើ​ដោយ​មានជំនឿថា អ្នកលេង​ខ្សែទឹក​ខាងក្រោម​អាច​រងគ្រោះ​ដោយសារ​សំណល់​កង្វល់​ផ្សេងៗ ។​a monk jreav a monk jreav2 a monk jreav3 
​