» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1332 នាក់

ម្សិលមិញ 15181 នាក់

សរុប 19468834 នាក់

ប្រជាជន​ប្រទេស​កម្ពុជា​ទទួល​ការគាំទ្រ​ថា​ជា​អ្នក​ដែលមាន​ភាព​ភាពរួស​រាយ​រាក់ទាក់​បំផុត នៅលើ​ពិភពលោក​!

​កម្ពុជា​៖​គេហ​ទំ​ព​រ័​អន្តរជាតិ​មួយ​ឈ្មោះ «Rough Guides» ដែលជា​ទីភ្នាក់ងារ ទេសចរណ៍ និង​ជា​ក្រុមហ៊ុន​បោះពុម្ពផ្សាយ​សៀវភៅ​មគ្គុទេសក៍​ដ៏​ល្បីល្បាញ អំពី​ប្រទេស​ដែល​រួសរាយ​រាក់ទាក់​ជាងគេ​បំផុត​នៅលើ​ពិភពលោក «The World’s Friendliest Countries» បាន​បង្ហាញថា កម្ពុជា​ជាប់​ចំណាត់​លេខ​១ ដែលមាន​អ្នក បោះឆ្នោត​គាំទ្រ​ច្រើនជាងគេ នៅក្នុង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ថា ជា​ប្រទេស​ដែលមាន ភាពរួស​រាយ​រាក់ទាក់​បំផុត នៅលើ​ពិភពលោក​។​a cambodia fresh 

Rough Guides ជា​ក្រុមហ៊ុន​ជំនាញ​ខាង​ទេសចរណ៍ មាន​ស្នាក់ការ​នៅ​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស បានដាក់​ការស្ទង់មតិ​មួយ នៅលើ​បណ្តាញ​សង្គម Twitter និង Facebook របស់ខ្លួន អំពី​ប្រទេស​ដែលមាន​ភាព រួសរាយ​រាក់ទាក់ ជាងគេ​បំផុត​លើ​ពិភពលោក​។​​លទ្ធផល​នៃ​ការស្ទង់មតិ​នេះ Rough Guides បាន​លើកឡើងថា «​រហូតមក​ដល់ពេល នេះ​ប្រទេស​កម្ពុជា គឺ​បាន​ស្ថិតក្នុង​កំពូល​តារាង នៅក្នុង​ការស្ទង់មតិរ​បស់​យើង ដែលជា​ជម្រើស​ដ៏​មាន​ប្រជាប្រិយ​ក្នុងចំណោម​បុគ្គលិក និង​អ្នកតាមដាន Rough Guides នៅលើ Twitter ដូចគ្នា​»​។​

​លោកស្រី អេ​ន​ឌ្រ័ ឡី​ប័​រ (Andrea Leber) អ្នកពិគ្រោះ​យោបល់​សម្រាប់​វេ​ប​សាយ​នេះ បាន​និយាយថា «​ពួកគេ (​ប្រជាជន​កម្ពុជា​) បាន​ឆ្លងកាត់​ការលំបាក​ច្រើន ប៉ុន្តែ​ពួកគេ នៅតែមាន​ស្នាមញញឹម​នៅលើ​មុខ​»​។​​ក្រៅពី​កម្ពុជា មាន​ប្រទេស​ចំនួន ៩​ទៀត ត្រូវបាន​អ្នកទេសចរ​អន្តរជាតិ​ចាត់ទុកថា ជា​ប្រទេស​មាន​ភាព​រួសរាយ​រាក់ទាក់​ផងដែរ ដែល​ភាគច្រើន​ជា​ប្រទេស​នៅក្នុង តំបន់​អាស៊ាន​ផងដែរ គឺ​ប្រទេស​ហ្វីលីពីន ស្ថិតក្នុង លេខ​រៀង​ទី ២ និង​តាម​ពីក្រោយ​ដោយ​ប្រទេស​ឡាវ ដែល​ទទួលបាន​ចំណាត់​លេខ ៣ និង​ប្រទេស​ណេ​ប៉ាល់ ជាប់​ចំណាត់​លេខ ៤​។ ចំណែក​ថៃ​ដែល​ល្បីល្បាញ​ខាង​ទេសចរណ៍ ឈរ​នៅ​លេខ​រៀង​ទី ៥ ខណៈដែល ប្រទេស​សមាជិក​អាស៊ាន ២ ទៀត​គឺ មី​យ៉ាន់​ម៉ា ជាប់​ចំណាត់ថ្នាក់ ៦ និង​ឥណ្ឌូនេស៊ី ជាប់​ចំណាត់​លេខ ៧​។ រីឯ​ប្រទេស​ដែល​ទទួលបាន​ចំណាត់​ទី ៨ គឺ​ប្រទេស​ហ្វី​ជី ក្នុងពេលដែល​ប្រទេស​ស្កុ​តលែ​ន ជាប់​ចំណាប់​ថ្នាក់​ទី ៩ និង​ចុងក្រោយ គឺ​ប្រទេស ស្រីលង្កា ទទួលបាន​ចំណាត់ថ្នាក់​ទី ១០៕a cambodia fresh1