» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1283 នាក់

ម្សិលមិញ 15181 នាក់

សរុប 19468785 នាក់

តំបន់ ឈើកាច់បាភ្នំ ស្ថិតក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ជាតំបន់គោលទេសចរណ៍

 

 


ព្រៃវែង៖ តំបន់ ឈើកាច់បាភ្នំ ស្ថិតក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង បានប្រែក្លាយជាគោលទេសចរណ៍ដ៏មានភាពទាក់ទាញ ស្របពេលដែលរដ្ឋបាលស្រុក ខេត្ត មន្ទីរជំនាញ និងអាជ្ញាធរ បានបង្កើនការយកចិត្តទុកដាក់ក្នុងការកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ និងធម្មជាតិ «ឈើកាច់បាភ្នំ» នេះ ក្នុងគោលដៅជំរុញការទស្សនា មកលេងកំសាន្តពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើនកុះករ។a ba phnom4

ដោយមានការសហការល្អរវាងអាជ្ញាធរមូលដ្ឋាន ជាមួយរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្ត ការរៀបចំសោភ័ណភាព បរិស្ថាន អនាម័យ និងសេវាកម្មនៅក្នុងតំបន់រមណីយដ្ឋាន ត្រូវបានលើកកម្ពស់ឱ្យកាន់តែប្រសើរ និងមានលក្ខណៈស្តង់ដារ។តំបន់ ឈើកាច់បាភ្នំ ទាំងមូលត្រូវបានថែរក្សា ការពារឲ្យស្ថិតស្ថេរគង់វង្សសម្រាប់បម្រើឲ្យសកម្មអភិវឌ្ឍន៍លើវិស័យនានា ជាពិសេសវិស័យទេសចរណ៍។ ការអភិវឌ្ឍន៍នេះ មិនត្រឹមតែជួយលើកកម្ពស់មុខមាត់តំបន់បាភ្នំ ដែលជាទីតាំងសក្ការៈ និងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំង ជួយជំរុញសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈវិស័យទេសចរណ៍នេះផងដែរ ។

ភ្នំឈើកាច់ គឺជាភ្នំមួយស្ថិតក្នុង ភូមិមាត់ព្រៃ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ មានចម្ងាយ ៧៨គ.ម ពីទីក្រុងភ្នំពេញ និង មានចម្ងាយ ៤៥គ.ម ពី ក្រុងព្រៃវែង បត់ឆ្វេងដៃត្រង់ផ្សារកំពង់សឹងចូលចម្ងាយប្រហែល ៧គ.ម។ រមណីយដ្ឋាន បាភ្នំមានភ្នំ ៤ នៅផ្ដុំគ្នា គឺ ភ្នំសំពៅ ភ្នំស្អាង ភ្នំធំ និង ភ្នំបញ្ជរ។ បាភ្នំ ជារាជធានីចាស់ឈ្មោះថា នគរភ្នំ គឺស្ថិតនៅក្បែរភ្នំទាំងឡាយក្នុង ស្រុកបាភ្នំ ដែលបច្ចុប្បន្ននៅបន្សល់ស្លាក់ស្នាមខ្លះៗ ប៉ុណ្ណោះដូចជា ប្រាសាទបុរាណមួយឈ្មោះថា ប្រាសាទច័ន្ទ ស្ថិតនៅចំពីមុខវត្តវិហារគុកក្បែរជើងភ្នំសំពៅក្នុងឃុំជើងភ្នំ។ មានចំងាយពីផ្លូវជាតិលេខ១ ប្រមាណ១,៥​គម ​ពីឃុំកំពង់សឹងតាមផ្លូវលំក្រហម។ ភ្នំឈើកាច់ ជាទីតាំងប្រវត្តិសាស្រ្តមួយនៃ នគរគោកធ្លក និងមានប្រវត្តិរឿងជាប្រពៃណីខែ្មរជាច្រើនផង។ ក្នុងប្រវត្តិរឿងទុំទាវភ្នំឈើកាច់ជាកន្លែងដែលនេនទុំបានសាងផ្នូសនៅទីនេះ។

រារដ្ឋាភិបាលកម្ពុជា នាថ្ងៃទី៣ សីហា បានចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ «នគរភ្នំឈើកាច់បាភ្នំ» និង កំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំឈើកាច់បាភ្នំ ចំនួន ៩ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ អនុក្រឹត្យនេះមានគោលបំណង ធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងកិច្ចការពារបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្ស។

តំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ មានផ្ទៃដីទំហំសរុប១២៥,២៧៧៥ ហិកតា។ ក្នុងនោះមានទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រក្នុងតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ ៩ទីតាំង ដូចជា ភ្នំបាភ្នំ ប្រាសាទអង្គច័ន្ទ វត្តវិហារគុហ៍ វត្តវិហារ ស្រះបិទបាយ អ្នកតាមេសរ ស្រះស្រង់ ភ្នំវត្តកំពូលភ្នំឈើកាច់ និង មណ្ឌលមុនីស្ថានតាបសភ្នំតូច។

អនុក្រឹត្យនេះមានគោលបំណង ការពារ ថែរក្សានគរូបនីយកម្ម និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ និងទីតាំង ប្រវត្តិសាស្ត្រអតីតសម័យហ្វូណន«នគរភ្នំ» ដែលជាទឹកដីដំបូងបង្អស់នៃកម្ពុជា។ ជាពិសេស ការពារនិងអភិរក្សធនធានជីវៈចម្រុះ ធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងមុខងារនៃតំបន់នេះ ការពារសោភណភាព ទេសភាពធម្មជាតិ ទេសភាពវប្បធម៌ និងការពារទីសក្ការៈបូជាសម្រាប់បម្រើដល់ជំនឿ ការកម្សាន្ត ការទស្សនា ការអប់រំ និងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងប្រវត្តិសាស្ត្រ៕a ba phnom1 a ba phnom2 a ba phnom3