» អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​! » តើ​ជាការ​រំលោភ​សេព​សន្ធ​វ​:​ឬ​ជាការ​រៀបចំ​ផែនការ​ធ្វើ​ស៊ី​តួ​ប្រុស​? » អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចេញប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​ការអនុញ្ញាត​អ្នកបើករថយន្ត​ជនជាតិ​ចិន បើកឡាន​បុក​ចូលផ្ទះ​គេ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ » ចិន​និង​អាមេរិក អង្គុយ​ចរចា​គ្នា​នៅស្វិសរឿង​បញ្ហា​ពាណិជ្ជកម្ម ក្រោយ​ធ្វើសង្គ្រាម​ពន្ធ​យ៉ាង​កក្រើក​ » ការចិញ្ចឹម​កណ្ដូប កំពុង​រីករាយ​ដោយសារ​មាន​ទីផ្សារ​ល្អ​ » ទីតាំង​លំហែ​បៃតង​រៀបចំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចេញ​ជា​រូបរាង​នៅលើ​ភ្នំ​គូលែន » ថ្ងៃទី​៩​ឧសភា​តារាចម្រៀង Rabee និង​កីឡាករ​បាល់ទាត់​កូនកាត់​អាមេរិក​និក​ថៃ​ល​រ័ ដឹក​ដៃ​គ្នា​ចូល​រោងការ​ » សម​ត្ត​កិច្ចពង្រឹង​ការគ្រប់គ្រង​ការនាំ​ចូល​សាច់​ពី​ស្រុក​សៀម​ » ថ្នាក់ដឹកនាំ ទី​ម័​រ​ឡេ​ស្តេ​អរគុណ​សម្តេច​តេ​ជោ​ហ៊ុនសែន​សម្រាប់​ការជួយ ឲ្យ​បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​អាស៊ាន​នៅពេល​ខាងមុខ » រយៈពេល ៧​ថ្ងៃ​មាន ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី បាន​ជាង​៤​ម៉ឺន​នាក់​ » អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បានដាក់​បទបញ្ជារ ឲ្យ​មន្ត្រី​ប្រចាំការ​គ្រប់​ច្រកទ្វារ​តាម​ព្រំដែន ត្រូវ​ទប់ស្កាត់​ការនាំ​ទុរេន​ពី​វៀតណាម​មក​កម្ពុជា​ » លោក ឆ ណាក់ មេ​គយ​ច្រក​ជាំ​បាន​នឹង​កំពុង​មូល​លាភ​សក្ការ​:​ពី​ក្រុម​ឈ្មួញ​ដឹក ទំនិញគេចពន្ធ​យ៉ាង​សប្បាយ​ដៃ ? » រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ប្រកាសថា កម្ពុជា មិនទាន់មាន​ករណី​ជំងឺ​អង់​ត្រាក់​នៅឡើយ​ទេ » សង្គ្រាម​ឥណ្ឌា​ប៉ា​គិ​ស្ថាន​មាន​ជន​ស៉ី​វិល​៣១​នាក់​ស្លាប់ នៅ​ខាង​ប៉ា​គី​ស្ថាន រីឯ​៧​នាក់​ស្លាប់ នៅ​ខាង​ឥណ្ឌា » កម្ពុជា​!​ហាមឃាត់ លើ​ការ​នាំចូល​សត្វពាហនៈ និង​ផលិតផល​សាច់សត្វ ពី​ច្រកព្រំដែន​ទាំងអស់​នៃ​ប្រទេស​ថៃ​ជា​បណ្តោះអាសន្ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 712 នាក់

ម្សិលមិញ 8656 នាក់

សរុប 16621426 នាក់

មន្ត្រី ក​.​ប​.​ប ៥​រូប ដែល​យកលុយ​ពី​ម្ចាស់​ទំនិញ​នៅ​ផ្សារ​រមាស ខេត្តកំពង់ឆ្នាំង ត្រូវបាន​ដាក់វិន័យ​យ៉ាង​តឹងរឹង និង​ធ្ងន់ធ្ងរ​


​ខេត្តកំពង់ឆ្នាំង ៖ ក្រសួងពាណិជ្ជកម្ម មាន​កិត្តិយស​សូម​ជម្រាបជូន​ដល់​សាធារណជន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យបាន​ជ្រាបថា នាពេល​ថ្មីៗ​នេះ មាន​បណ្តាញសារព័ត៌មាន​ជាច្រើន បាន​ចុះផ្សាយ​អំពី​ភាពមិនប្រក្រតី​នៃ​ការ អនុវត្ត​តួនាទី​និង​ភារកិច្ច​របស់​មន្ត្រី ក​.​ប​.​ប​. ខេត្តកំពង់ឆ្នាំង​។a commerce1

​យោងតាម​សេចក្តីប្រកាស​របស់ ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២៤ មន្ត្រី ក​.​ប​.​ប​. ខេត្តកំពង់ឆ្នាំង ចំនួន ៥​រូប បាន​ចុះ​ត្រួតពិនិត្យ ទំនិញ​នៅ​ផ្សារ​រមាស ក្នុង​ឃុំ​អភិវឌ្ឍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ នៅពេល​ចុះ​អនុវត្ត​ការងារ មន្ត្រី ក​.​ប​.​ប​. បាន​រកឃើញ​ទីតាំង​លក់ទំនិញ ៣​កន្លែង ដែល​បាន​តាំង​លក់​ផលិតផល​គ្រឿងសម្អាង​មិន​អនុលោម​តាម​បទ​ប្បញ្ញត្តិ ពាក់ព័ន្ធ​នឹង​បទដ្ឋាន​ព័ត៌មាន​សម្រាប់​អ្នកប្រើប្រាស់ ដែល​ម្ចាស់​ទំនិញ​ត្រូវ​ទទួលរង​នូវ​ការពិន័យ​អន្តរការណ៍ ស្របតាម​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​។ ប៉ុន្តែ នៅពេល​អនុវត្ត​ការងារ មន្ត្រី​ទាំង​៥​រូប ពុំបាន​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ ស្របតាម​នីតិវិធី​នៃ​ការពិន័យ​អន្ត​ការណ៍ ដែលជា​ការប្រព្រឹត្ត​ខុស​នីតិវិធី​ច្បាប់​ជា​ធរមាន​។ ក្នុងករណីនេះ ក្រសួងពាណិជ្ជកម្ម​បាន​ដាក់ទណ្ឌកម្ម​ខាង​វិន័យ​យ៉ាង​តឹងរឹង​និង​ធ្ងន់ធ្ងរ ចំពោះ​មន្ត្រី ទាំង ៥​រូប ស្របតាម​បញ្ញត្តិ​នៃ​ច្បាប់​និង​តាម​ទោសកំហុស​ដែល​បាន​ប្រព្រឹត្ត​។​

​ក្រសួងពាណិជ្ជកម្មអះអងថា ប្តេជ្ញា​ប្រកាន់ខ្ជាប់​ដាច់ខាត​និង​អនុវត្ត​យ៉ាងហ្នឹង​ម៉ាត់​តាម​អភិក្រម “​ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និង​វះកាត់​” ដោយ​មិនឱ្យ​មន្ត្រី​រូប​ណា​ប្រព្រឹត្ត​ល្មើសច្បាប់ និង​បំពាន​គោលការណ៍ ឆ្លៀតឱកាស កេងចំណេញ​សម្រាប់​ប្រយោជន៍​ផ្ទាល់ខ្លួន ប៉ះពាល់​ដល់​អាជីវករ ពាណិជ្ជករ សេវាករ ឬ​ប្រជាពលរដ្ឋ​ជា​អ្នកទទួល សេវា​ក្នុង​វិស័យ​ពាណិជ្ជកម្ម​។​ក្រសួងពាណិជ្ជកម្ម សូម​ជម្រាប​សាធារណជន​ឱ្យបាន​ជ្រាប​ផងដែរ​ថា ការចុះ​បំពេញភារកិច្ច​របស់ មន្ត្រី ក​.​ប​.​ប​. គឺជា​ការបំពេញ​កាតព្វកិច្ច​តាមច្បាប់ ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​នូវ​ការ​ចរាចរ​ទំនិញ​ក្លែងក្លាយ ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់ ខូច​ឬ​គ្មាន​គុណភាព គ្មាន​ប្រភព​ច្បាស់លាស់ រំលោភ​កម្មសិទ្ធិបញ្ញា សំដៅ​ការពារ សុខភាព សុខុមាលភាព និង​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ទប់ស្កាត់​នូវ​រាល់​សកម្មភាព​ឬ​អំពើ​ទាំងឡាយ ដែល​មិន​សុចរិត​ក្នុង​ធុរកិច្ច ធានា​ឱ្យ​ការប្រកួតប្រជែង​ពាណិជ្ជកម្ម​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពស្មោះត្រង់​។​

​ក្រសួងពាណិជ្ជកម្ម សូម​អំពាវនាវ​ដល់​ពាណិជ្ជករ អាជីវករ ទាំងអស់ សូម​បន្ត​ប្រកប​អាជីវកម្ម​របស់ខ្លួន​ជា ធម្មតា ដោយ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ដំណើរ​ការពង្រឹង​នីតិរដ្ឋ​។ ប្រសិនបើ​មាន​មន្ត្រី​ឬ​បុគ្គល​ណា ចុះ​អនុវត្ត​ភារកិច្ច​រំលោភបំពាន ដើម្បី​កឹ​ប​កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន ឬ​មាន​ចម្ងល់​ពាក់ព័ន្ធ​នឹង​ការអនុវត្ត តួនាទី​និង​ភារកិច្ច​របស់​មន្ត្រី​ក្រសួងពាណិជ្ជកម្ម សូម​ផ្តល់ព័ត៌មាន ឬ​ដាក់​ពាក្យបណ្ដឹង​មកកាន់​ក្រសួងពាណិជ្ជកម្ម ឬ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដោយ​មិន​គិតថ្លៃ តាមរយៈ​លេខ​ទូរស័ព្ទ ១២៦៦ (MoC Call Center 1266) ឬ​CCF Complaint App ដូច​មាន​ជូន​ភ្ជាប់​នៅ​ខាងក្រោម ។

​គួ​រំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២៤ មាន​មន្ត្រី​អង្គភាព ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បាន​ចុះទៅ​កាន់​ផ្សារ រមាស ស្ថិតក្នុង​ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បី​ត្រួតពិនិត្យ​លើ​មុខទំនិញ​និង​ចំណីអាហារ ដែល​ដាក់តាំង​លក់​ខូចគុណភាព និង​ហួស​កាលបរិច្ឆេត​ប្រើប្រាស់​។ ប៉ុន្តែ​មន្ត្រី​ដែល​ចុះ​ទៅនោះ បែរជា​និយាយ​បំភ័យ​ទៅកាន់​ក្រុមអាជីវករ​ថា ពួកគាត់​ដាក់លក់​ទំនិញ​អត់​ពន្ធ និង​ត្រូវ​ផាកពិន័យ​ចំនួន​ច្រើន​។ ធ្វើ​ឲ្យ​ក្រុមអាជីវករ​មានការ​ភិតភ័យ​ខ្លាច​គេ​រឹបអូស​ឥ​វ៉ាន់​ដូច​រឿង​ទូរ​សព្ទ នៅ​ខេត្ត​ត្បូងឃ្មុំ ក៏​នាំគ្នា​សុំ​សម្រួល​បង់លុយ ដោយ​តូប​ទី​១​បង់ ចំនួន ៧០​ម៉ឺន​រៀល តូប​ទី ២​បង់​ចំនួន​៥០​ម៉ឺន​រៀល និង​តូប​ទី ៣​បង់ ចំនួន ១៥​ម៉ឺន​រៀល​។ ក្រោយពី​ទទួលបាន​លុយ​ចំនួន ១.៣៥០. ០០០​រៀល (​មួយ​លាន​សាមសិប​ប្រាំ​ម៉ឺន​រៀល​) ហើយ​នោះ​ក្រុមមន្ត្រី​ទាំងនោះ ក៏បាន​នាំគ្នា​ចាកចេញ​ទៅ​បាត់អស់​ទៅ​។

​ក្រោយពី​មានការ​បែកធ្លាយ​ព័ត៌មាន​មិន​ប្រក្រតី​នេះ តាម​បណ្តាញ​សង្គម និង​មាន​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន បាន​ចុះផ្សាយ​ជា​បន្ត​បន្ទាប់មក​នោះ នៅ​ល្ងាច​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២៤ មន្ត្រី​ក​.​ប​.​ប បាន​យកលុយ​នោះ មក​ប្រគល់​ឲ្យ​មន្ត្រី​អាជ្ញាធរ​ស្រុក ហើយ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៤​នេះ មន្ត្រី​អាជ្ញាធរ​ស្រុក​ក៏បាន​យកទៅ​ប្រគល់ជូន​ដល់​ក្រុមអាជីវករ​វិញ​គ្រប់​ចំនួន ដោយ​មិន​បាត់ ១​រៀល​ឡើយ​។ ទោះបីជា មានការ​ប្រគល់​លុយ​ទៅ​ឲ្យ​អាជីវករ​គ្រប់​ចំនួន​ក៏ដោយ ប៉ុន្តែ​បន្ទាប់ពី​មានការ​ចុះផ្សាយ​ពី​ព័ត៌មាន​នេះ លើ​បណ្តាញ​ព័ត៌មាន ធ្វើ​ឲ្យ​មហាជន​មានការ​រិះគន់​ចំពោះ​មន្ត្រី​ទាំងនេះ​ជា​ជាបន្តបន្ទាប់។a commerce a commerce2 a commerce3