» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2747 នាក់

ម្សិលមិញ 10264 នាក់

សរុប 14141929 នាក់

សម្តេច​ក្រឡាហោម​៖​លោក​ឧកញ៉ា​គិត ម៉េង មិន​ជាប់​ពាក់​ព​ន្ធ័​រឿង​គ្រឿ​ងញៀន​ក្នុង​ក្លឹ​ក​រ៉ុ​ក​ទេ​ចុះ​ឧកញ៉ា​គិត​ធាង​វិញ​ម៉េច​ដែរ​?!


​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ការបង្ក្រាប​គ្រឿងញៀន នៅក្នុង​ក្លឹប​កម្សាន្ត​រ៉ុ​ក នៅ​រាជធានី​ភ្នំពេញ មិនបាន​ជាប់​ពាក់ព័ន្ធ នឹង​លោក​ឧកញ៉ា​គិត ម៉េង ទេ​។​a kheng po1 

​តាមរយៈ​បណ្តាញ សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩​សម្តេច​ក្រឡាហោម ស ខេង បាន​លើកសរសើរ ចំពោះ​ប្រតិបត្តិ​ការបង្ក្រាប​រកឃើញ​បទល្មើស​គ្រឿងញៀន​ថា​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើ​ប្រតិបត្តិ​ការបង្ក្រាប បទល្មើស​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅនេះ ប្រកបដោយ​ជោគជ័យ ដោយ​រឹបអូស​បាន​វត្ថុតាង​ថ្នាំញៀន ជាច្រើន​គីឡូក្រាម និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ មួយចំនួន​ផងដែរ ។​បន្ទាប់ពី​ការបង្ក្រាប​ដោយ​ជោគជ័យ របស់​កងកម្លាំង​នគរបាល​លើ​ករណីនេះ ក៏បាន​កើតមាន​ពាក្យ​ចចាមអារ៉ាម​ថា ករណី​បទល្មើស​គ្រឿងញៀន​នេះ មានការ​ពាក់ព័ន្ធ​នឹង​បុគ្គល​ផ្សេងៗ​។​

​ទាក់ទង​ករណី​យ៍​នេះ​សម្តេច​ក្រឡាហោម​បន្តថា “​ខ្ញុំ​សូម​យក​ឱកាស​នេះ ជម្រាបជូន​សាធារណជន និង​ប្រជាពលរដ្ឋ​ទាំងអស់​ជ្រាបថា តាមរយៈ​ការស៊ើបអង្កេត យ៉ាង​យកចិត្តទុកដាក់ មកដល់ពេលនេះ សមត្ថកិច្ច​រក​ពុំ​ឃើញ ភស្តុតាង​ណាមួយ​បញ្ជាក់ថា មានការ​ពាក់ព័ន្ធ​នឹង​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​នោះទេ​” ។​

ការពិត​ប់​ពិនិត្យ​ឲ្យ​ច្បាស់​សម្តេច​ក្រឡាហោម​មាន​ប្រសាសន៍​តែ​ការជាប់​ពាក់​ព​ន្ធ័​ជាមួយ​លោក​ឧកញ៉ា​គិត​ម៉េង​តែប៉ុណ្ណោះ​។​តែបើ​តាម​ការលេចឮ​កន្លងមក​អ្នកទទួលខុសត្រូវ​ក្លឹប​រ៉ុ​ក​នេះ​គឺ​ឧកញ៉ា​គិត​ធាង​ដែលជា​បងប្រុស​លោក​ឧក​ញ៉ា​គិត​ម៉េង​ទេតើ​!​។​រហូត​មានការ​បែកធ្លាយ​មក​ថា​លោក​ឧកញ៉ា​គិត​ធាង​ធ្លាប់​បានធ្វើ​កិច្ចសន្យា​ជាមួយ​សម​ត្ត​កិច្ច​ផងដែរ​។​

​លោក​ឧកញ៉ា​គិត​ធាង​ថៅកែ​ក្លឹប​រ៉ុ​ក​នេះ​ធ្លាប់​បានធ្វើ​កិច្ចសន្យា​មួយច្បាប់​ជាមួយ​សម​ត្ត​កិច្ច​ដោយ​ខ្លឹមសារ​ដូចខាងក្រោម​÷
​សូម​សន្យា​ចំពោះមុខ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ថា​÷១ មិន​អនុញ្ញាត​ឲ្យ​មាន​ផលិត​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ទីតាំង​អាជីវកម្ម​របស់ខ្លួន​។​
២ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​រាយការណ៍​ជាបន្ទាន់​ក្នុងករណី​សង្ស័យ​មានការ​ផលិត​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ទីតាំង​អាជីវកម្ម​របស់ខ្លួន​។​

៣ អនុវត្តតាម​កិច្ចសន្យា​បាន​សន្យា​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពេល​សុំ​បើក​អាជីវកម្ម​របស់ខ្លួន​។​​ក្នុងករណី​ដែល​ខ្ញុំបាទ​នាង​ខ្ញុំ​មិន​អនុវត្ត​ទៅតាម​ខ្លឹមសារ​សន្យា​ខាងលើ​ខ្ញុំបាទ​នាង​ខ្ញុំ​សុខចិត្ត​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​បិទ​អាជីវកម្ម​ទាំងស្រុង​​និង​ទទួលខុសត្រូវ​តាមច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ព្រមទាំង​ច្បាប់​ផ្សេងៗ​ទៀត​។​

​បើតាម​មន្ត្រី​ជំនាញ​នគរបាល​ព្រហ្ម​បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​២៤ កុម្ភៈ លោកស្នងការ នគរបាល​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាតិ​ឲ្យ​មនុស្ស​ជាង​២០០​នាក់​បាន​ត្រឡប់ទៅផ្ទះ​វិញ​ហើយ ការអនុញ្ញាតិ​ឲ្យ​យុវជន​ជាង​២០០​នាក់​ទៅផ្ទះ​វិញ​នោះ​ដោយមាន​ការឯកភាព​ពី​លោក​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សលា​ដំបូង​រាជធានី​ភ្នំពេញ​ផងដែរ ។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹង​ទៀតថា មនុស្ស​ជាង​២០០​នាក់​នោះ​មាន​២៣៧​នាក់​ជាប់​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន (​ដែល​ហៅថា ជា​ជនរងគ្រោះ​) និង​៧០​នាក់​ជា​យុវជន​ស្អាតស្អំ​មិន​ជាប់​ពាក់​ពន្ធ​គ្រឿងញៀន​ទេ តែ​ត្រូវ​ឃាត់ខ្លួន​ក្នុង​រង្វង់​ប្រតិបត្តិការ ។​

​ដូច្នេះ​សរុបមក​ដល់​វេលា​ថ្ងៃត្រង់ ថ្ងៃទី​២៥ ខែកុម្ភៈ នៅសល់តែ​៥៤​នាក់​ទេ ប៉ុន្តែ​មនុស្ស​៥៤​នាក់​នោះ​ក៏​កំពុង​សម្រិតសម្រាំង​(​ចម្រាញ់​)​បន្ថែមទៀត ប្រហែលជា​អាច​នៅសល់​ជាង​១០ ប៉ុណ្ណោះ​ទុក​សម្រាប់​បញ្ជូនទៅ​តុលាការ​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​គ្រឿងញៀន​ប្រមាណ​៥០​គីឡូក្រាម​នោះ ។​a drug rock kheng a drug rock a kheng po3 a drug rock2 a rock a rock2