» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7414 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697585 នាក់

ថៃ​ចាប់​ពលករ​ខ្មែរ​និង​បរទេស​ចេញពី​ក្រុង​ប៉ោយប៉ែត​តើ​ពួកនេះ​ជា​មូលហេតុ​ឆ្លង​ជំងឺ​កូ​វិដ​-19​នៅ​ក្រុង​ប៉ោយប៉ែត​ឬ ?


​បន្ទាយមានជ័យ​÷ ពលករ​ខ្មែរ​ប្រុស​ស្រី​៦​នាក់ រួម​និង​បុរស​ជនជាតិ​ឥណ្ឌូ នេ​ស៊ី ជនជាតិ​ថៃ ត្រូវបាន​កម្លាំង​ជួ​មុខ​ថៃ​ចាប់​ឃាត់ខ្លួន គ្រា​ដែល​កម្ពុជា កំពុង​រឹតត្បិត​ការធ្វើដំណើរ ដោយសារ​ការបិទ​ខ្ទប់ ភូមិ​នីមួយៗ​ដើម្បី​ការពារ​រីក​រាលដាល​ជំងឺ​ខូ​វិដ​-19 ។​នេះ​បើតាម​កាសែត​ថៃ ចុះផ្សាយ​ថា ពលរដ្ឋ​ខ្មែរ​ត្រូវ​ទាហាន​ចាប់ខ្លួន​ពីបទ​លួច​ឆ្លងដែន​ខុសច្បាប់ ។​a co nak2 

​ពលរដ្ឋ​ខ្មែរ​ដែល រស់នៅ​តំបន់​បិទ​ខ្ទប់ ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា​៖ ករណី​ពលរដ្ឋ​ខ្មែរ ថៃ អាច​គេច​ចេញពី​ប្រទេស​កម្ពុជា បាន​ពី​ក្នុង​តំបន់​បិទ​ខ្ទប់​នេះ គឺ​ពិតជា មិនធម្មតា​ទេ ព្រោះ​ពួកគាត់ សូម្បីតែ​ចេញពីផ្ទះ ទៅ​ទិញ​ម្ហូបអាហារ តាម​ផ្សារ​នានា ក្នុង​តំបន់​បិទ​ខ្ទប់​ផង ក៏​ចេញ​មិនបាន​ផង បើ​ទោះ​សុំ​សមត្ថកិច្ច ក៏​ពួកគេ បញ្ជា​ឲ្យ​សុំ​ចៅហ្វាយខេត្ត បើ​ចៅហ្វាយខេត្ត​អនុញ្ញាតិ ទើប​ទៅបាន ។​តែ​នេះ​ពលរដ្ឋ​ខ្មែរ​៦​នាក់​រួម​និង ជនជាតិ​ឥណ្ឌូនេស៊ី ថៃ ហេតុអ្វី​អាច​ចេញ ពី​ក្រុង​ប៉ោយប៉ែត ដែលជា​តំបន់​ក្រហមឆ្អៅ​បាន​ដូច្នេះ ? ។​

ពលរដ្ឋ​ថា ករណីនេះ​មិនធម្មតា​ទេ គឺជា​មាន​អំពើពុករលួយ​លក្ខណៈ​ជា​ប្រព័ន្ធ​ហើយ​ទើប ចេញ​បាន​ស្រួលៗ​បែបនេះ ? ពុំ​នោះទេ​មិនអាច​ចេញ​បានទេ ព្រោះ​តំបន់​បិទ​ខ្ទប់ គ្មាន​ផ្លូវ​ណា​អាច​ឆ្លងកាត់​បានឡើយ អ្វីដែល​អាច​ឆ្លងកាត់​បាន វៀរលែងតែ មាន​អំពើពុករលួយ ឬ មាន​អ្នកធំ​ធ្វើ​កិច្ច​អន្តរាគមន៍ ទើប​ចេញ​បាន ។​
សូមបញ្ជាក់ថា ជនបរទេស និង ពលរដ្ឋ​ខ្មែរ​៦​នាក់​ដែល​ត្រូវបាន​ថៃ ចាប់ខ្លួន​នោះ ចេញពី​តំបន់ ក្រហម​ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០២១ ប្រភពព័ត៌មាន​ពី​គេហទំព័រ​ថៃ ថា ពួកគេ​ចេញ​តាម ច្រករបៀង​ឃុំ​ប៉ា​រៃ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ដែល ប្រឈម​និង ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ខាង​កម្ពុជា ។​

កាលពី​ថ្ងៃទី​៩​ឧសភា​ឆ្នាំ​២០២១ អ្នក​សារ​ព័​ត៍​មាន​ថៃ​រាយការណ៍​ថា​៖​ក្រោយពី​ក្រសួងមហាផ្ទៃ​បញ្ជូន​លិខិត​ប្រ​ញ៉ាប់​កាលពី​ថ្ងៃទី​៧​ឧសភា​២០២១ ដល់​អភិបាលខេត្ត​គ្រប់​ខេត្ត បញ្ជារ​ឲ្យ​ខេត្ត​ជាប់​ព្រំដែន សហការ​ជាមួយ​ស្ថាប័ន​ពាក់​ព​ន្ធ័ ក្នុងការ​គ្រប់គ្រង​រាល់​ការ​លួច​ឆ្លងដែន​ចូល​ប្រទេស​ដឹកជញ្ជូន​ពលករ​ប​រទេស​ខុសច្បាប់​បង្កើត​ប៉ុ​ស្ត៍​ត្រួតពិនិត្យ តាម​បញ្ជារ​របស់លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ក្នុងការ​គ្រប់គ្រង ការពារ​ការ​រា​ត្បា​តរបស់​កូ​វីដ​-១៩​ពី​ប្រទេសជិតខាង​។ ជាពិសេស​តាម​ទីប្រជុំជន​ខេត្ត​ស្រះកែវ​បាន​នាំ​ទិន្ន័យ​របស់​បណ្ដាញ​លួច​ឆ្លងដែន​ចូល​ប្រទេស​របស់ ពលករ​ខ្មែរ នៅ​បរិវេណ​ព្រំដែន​កម្ពុជា​-​ថៃ​។ ប្រជាជន​នៅ​មូលដ្ឋាន​មិន​ហ៊ាន​ផ្ដល់​ទិន្ន័យ​ដល់​មន្ត្រី​រដ្ឋ​ដោយសារ​សមត្ថកិច្ច​ពាក់​ព​ន្ធ័​មាន​ចំណែក​ពុករលួយ​ផងដែរ ។​

​ផ្នែក​សន្តិសុខ​នឹង​សមត្ថកិច្ច​ទទួលខុសត្រូវ​ក្នុង​មូលដ្ឋាន​អនុវត្ត ដោយ​នាំ​រូបភាព​ឃ្លិប​វីដេអូ ក្រុម​លួច​នាំ​ពលករ​បរទេស​នៅ​ភូមិ​ណង យ៉ា​កែវ​ស្រុក​គោគ​ឃ្យូ​ង​នាំយក​រថយន្ត​ធន​តូចៗ​រាប់​គ្រឿង​បើកចូលទៅ​ទទួល​ពលករ​ខ្មែរ នៅ​បរិវេណ​ក្រោយ​ភូមិ​ណង​យ៉ា​កែវ ។​​នៅ​ថ្ងៃទី​៩​ឧសភា សមត្ថកិច្ច​ទាហាន​ឈុតខ្មៅ អង្គភាព ស្រុក​អារញ្ញ គឺ កម្លាំង​បូរ​ផា បាន​ចាប់ឃុំខ្លួន​ក្រុម​លួច​ឆ្លងដែន​ពី​ប្រទេស កម្ពុជា ចូលមក​ប្រទេស​ថៃ បាន​ថែម​២​នាក់​ទៀត ។ ក្នុង​នោះគេ​រកឃើញ​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​និង​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ ដែល​ធ្វើការ​នៅ​កាស៊ីណូ​អន​ឡាញ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ កាសែត​បានបញ្ជាក់​ទៀតថា សកម្មភាព​លួច​ឆ្លង​ចូល​ប្រទេស​ថៃ​តាម​ច្រករបៀង ក្នុង ឃុំ​ប៉ា​រ៉ៃ ស្រុក​អារញ្ញ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ។ ករណីនេះ​សង្ស័យ មាន​ពាក់ព័ន្ធ នឹង​ក្រុម​ឆ្មាំ​ព្រំដែន របស់​កម្ពុជា ជា​អ្នក​បើកភ្លើង​ខៀវ ក្នុងការ​សំរួល ឲ្យ​មាន​សម្មភាព ដឹកជញ្ជូន​នេះ​កើតឡើង​! ។​រឿង​ចឹ​ង​បើ​សម​ត្ត​កិច្ច​ថ្នាក់លើ​ដែល​មិនមាន​ចំណែក​គេ​អាច​ស្រាវជ្រាវ​រកម​នុស្ស​ពាក់​ព​ន្ធ័​មក​ផ្តន្ទាទោស​បាន​តើ​!៕a co nak a co nak1 a co nak3 
​