» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30325 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597744 នាក់

ករណី​គ្រោះថ្នាក់​ចរាចរណ៍ សមត្ថកិច្ច​ធ្វើ​សំណុំរឿង​សិន ហើយ​ទុក​ជនរងគ្រោះ​ដល់​ស្លាប់ មិន​បញ្ជូនទៅ​មន្ទីរ​ពេ​ព្យ​ជា​រឿង​ពិត​ឬ​បន្លំ​?

 

​ខេត្តតាកែវ ៖ មាន​ករណី​គ្រោះថ្នាក់​ចរ​រា​ចរណ៍​មួយ បាន​កើតឡើង​នៅក្នុង​ខេត្តតាកែវ ប៉ូលីស​អន្តរាគមន៍ បែ​ជា​ចាំ​ធ្វើ​សំណុំរឿង​សិន មិន​ប​ញ្ជូ​ល​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ រហូត​ជនរងគ្រោះ​បាត់បង់​ជីវិត ។ នេះ​បើ​យោងតាម​គេហទំព័រ​ក្នុង​មួយ​បាន​ផ្សាយ​នៅ​រសៀល​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២៤​។​a die police3 

​ហេតុការណ៍​គ្រោះថ្នាក់​ចរ​រា​ចរណ៍​មួយ​បាន កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ​ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​២ លើផ្លូវ​១២៣ នៅ​ភូមិ​សីហា ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ នៅ​ចន្លោះ​ម៉ោង ៩-១០​យប់ កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២៤ ធ្វើឱ្យ​ជនរងគ្រោះ​បាត់បង់​ជីវិត ចំណែក​ជនបង្ក​នៅ​មិនទាន់​ចាប់ខ្លួនបាន​នៅឡើយ​។​​ករណី​យ៍​នេះ​ជនរងគ្រោះ​ទទួលមរណភាព បន្ទាប់ពី​បញ្ជូនទៅ​មន្ទីរពេទ្យ​មិនទាន់​ពេលវេលា បានធ្វើឱ្យ​គ្រួសារ​ជន​គ្រោះ​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ ប៉ូលីស​អន្តរាគមន៍ ក្នុង​កន្លែងកើតហេតុ​ការណ៍​នោះ ដោយ​ដោយ​ចោទថា​គឺ​សារ​មិន​ព្រម​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ដោយហេតុ​ផល​ថា ត្រូវ​នៅ​ធ្វើ​សុំ​ណុំ​រឿង​សិន រហូតដល់​ជនរងគ្រោះ ហូរឈាម​ស្ទើរ​ខ្សោះ​អស់ពី​ខ្លួន ធ្វើឱ្យ​យឺត​ពេល​ក្នុងការ​ជួយសង្គ្រោះ​។ នេះ​បើ​យោងតាម​សារ ដែល​គ្រួសារ​ជនរងគ្រោះ បាន​បង្ហោះ​លើ​គេហទំព័រ​ហ្វេ​ស​បុក​ឈ្មោះថា Rith SreyNeng​។​

ប្រកាការដែលគួរឲ្យកត់សម្គាល់គឺ​រហូតមកដល់​ពេលនេះ​នៅ​មិនទាន់​ចាប់ខ្លួន និង​កំណត់​អត្តសញ្ញាណ​ជនបង្ក​(​រថយន្ត​) ដើម្បី​ផ្តល់​ភាពយុត្តិធម៌​ឱ្យដល់​ជនរងគ្រោះ​និង​ក្រុមគ្រួសារ​បាន​នៅឡើយ​ទេ​។​
​គ្រួសារ​ជនរងគ្រោះ បាន​អំពាវនាវ​ទៅដល់ សម្តេច​ហ៊ុនសែន និង​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី​ហ៊ុន​ម៉ា​ណែ​ត ជួយផ្តល់​ភាព​យុ​ត្តិ​ដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ​ជនរងគ្រោះ និង ជួយ​វែកមុខ កំណត់​អត្តសញ្ញាណ​របស់​ជនបង្ក​រ ដើម្បី​ផ្តល់​ភាពយុត្តិធម៌ និង​នាំខ្លួន​ជនបង្ករ​មក​ទទួលទោស​តាមផ្លូវ​ច្បាប់​។​

​នេះ​ជា​សារ​លម្អិត​ដែល​គ្រួសារ​ជនរងគ្រោះ​បាន បង្ហោះ​កាលពី​ថ្ងៃទី​២៩ ខែសីហា ដោយ​សរសេរថា ៖ អូយៗ​ៗ​ៗ ! ជួយ​យក​ខ្ញុំ​ទៅ​ពេទ្យ​ផង​បង ម៉ែ​ខ្ញុំ​មាន​លុយ យក​ខ្ញុំ​ទៅ​ពេទ្យ​ផង​បង !​អូយៗ​ៗ សំលេង​យ៉ាង​គ្រលួច​របស់​ប្អូន​ខ្ញុំ​នៅលើ​ដៃ មនុស្ស​ម្នាក់ (​យក​គា​ត់ទៅ​ពេទ្យ​ទៅ គាត់​ហូរឈាម​ច្រើនណាស់​) (​កុំ​អី​ចាំ​ប៉ូលីស​វាស់វែង​សិន​) សំលេង​នៅតែ​បន្ត “ អូយៗ ជួយ​ខ្ញុំ​ផង យក​ខ្ញុំ​ទៅ​ពេទ្យ​ទៅ ម៉ែ​ខ្ញុំ​មាន​លុយ “ សម្លេង​ដ​ង្ហើ​យ​ហៅ​ឱ្យគេ​ជួយ តែ​គ្មាន​អ្នកណា​ហ៊ាន​ជួយ​ប្អូន​ទេ ។ ពេល​បញ្ជូន​ទៅដល់​ពេទ្យ​បង្អែក​ស្រុក​បាទី ប្អូន​ខ្ញុំ​ស្រែកថា អូយៗ ឈឺ​ណាស់ៗ ជួយៗ ឈឺ​ណាស់ៗ (​ខ្ញុំ​ឮ​សម្លេង​ស្រែក​ផ្ទាល់​ត្រចៀក​) បើ​គិតពី​ពេល​គ្រោះថ្នាក់​រហូត​ពេទ្យ​ចាក់​ស៊ីម​ទូរ​សព្ទ័​(​រក​សាច់ញ្ញាតិ​)​បាន ប្រហែល​ជិត​២​ម៉ោង រហូត​ប្អូន​ហូរឈាម​ស្ទើរ​ខ្សោះ​អស់ពី​ខ្លួន​(១៥% មន្ទីរពេទ្យ​ជោរ​រ៉ៃ​ភ្នំពេញ​) ។ តើ​ប្អូន​ឈឺចាប់​ខ្លាំង​ប៉ុណ្ណា​ទៅ​