» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7284 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697455 នាក់

សង្គ្រោះបាន​ហើយ​ក្មេងស្រី​បាត់​ខ្លួន​ពី​ត្បូងឃ្មុំ​រកឃើញ​នៅ​ស្រុក​ចិន​

​ភ្នំពេញ​៖​ក្រសួងមហាផ្ទៃ​និង​ការបរទេស​បាន​ឲ្យ​ដឹងថា​ក្មេងស្រី​នៅ​ស្រុក​ចិន​ដែល​អំពាវនាវ​សុំ​ជួយ​ពី​ការ​បង្ខាំង​ខ្លួន​នៅ​ស្រុក​ចិន​ត្រូ​វា​បាន​ជួយសង្គ្រោះ​ហើយ​។​​ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ត្រូវបាន​ស្ថាន​អគ្គ​កុងស៊ុល កម្ពុជា​នៅ​សៀង​ហៃ​ទាក់ទង​ជាមួយ​អាជ្ញាធរ​នគរបាល​ចិន​ជួយសង្គ្រោះ​រួចហើយ នៅ​ថ្ងៃទី​១០ មីនា ២០២៤ ហើយ​កំពុង​បំពេញបែបបទ​នៅ​ការិយាល័យ​នគរបាល​ចិន នៅ​ខេត្ត​ជឺ​ជាំ​ង​។​ដូចគ្នា​ដែរ​លោក ទូច សុ​ខៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ជួយសង្គ្រោះ​កាលពី​យប់​ថ្ងៃទី​១០​មីនា និង​ត្រៀម​ប​ញ្ចូ​ន​រូបគេ​មក​កម្ពុជា​វិញ​។​a girl in china1 

​ប្រភពពី​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​សៅរ៍ ទី​៩ ខែមីនា ឆ្នាំ​២០២៤​ថ្មីៗ​នេះ មាន​គេហទំព័រ​គណនី​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ នាង ធី​ដា បាន​បង្ហោះ វីដេអូ​ឃ្លី​ប ភ្ជាប់​ជាមួយ​គេហទំព័រ​គណនី​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក លី ណា ដែលមាន​ខ្លឹមសារ​ថា “​ជំរាបសួ​រពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា ខ្ញុំ មាន​ឈ្មោះថា ភិ​ជា មាន​អាយុ ១៦​ឆ្នាំ ហើយ​អ្នក​ខេត្ត​ត្បូងឃ្មុំ អ្នកស្រុក ក្រូចឆ្មារ អ្នកភូមិ​ខ្សាច់​ប្រឆេះ​ក្រោម ឥឡូវ​ហ្នឹង​ខ្ញុំ បាន​ចាញ់បោក​គេ ហើយ​មេខ្យល់​យក​ខ្ញុំ​មក​លក់​នៅឯ ប្រទេស​ចិន គេ​ថា​យក​ខ្ញុំ​មក​ធ្វើការ ប៉ុន្តែ​គេ​យក ខ្ញុំ​មក​លក់ ហើយ​គេ​យក​ខ្ញុំ​មក​យកប្តី​ចិន គេ​ចាប់​ខ្ញុំ​ឃុំ ៦​ខែ ហើយ គេ​ចាក់សោរ​ពី​ក្រៅ​ទៀត អញ្ចឹង​ខ្ញុំ​មានតែ​ម្រាមដៃ ១០ សំពះ​សុំ​ជំនួយ៍​សម្តេច​យាយ សម្ដេច​ត់ សម្ដេច ហ៊ុន សែន ជួយ​កូនចៅ​ទៅវិញ​ផង​។​

រដ្ឋបាលខេត្ត​ត្បូងឃ្មុំ មិន​បង្អង់ និង​បាន​ចាត់​ស្នងការ​នគរបាល​ខេត្ត សហការ​ជាមួយនឹង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ចុះ​ពិនិត្យ ស្រាវជ្រាវ​ជាបន្ទាន់​ភ្លាមៗ និង​ជួប​ឈ្មោះ រ៉ុ​ម គ​ន្ធា ភេទ ស្រី អាយុ ៣១​ឆ្នាំ ដែល​ត្រូវជា​បងស្រី​បង្កើត​របស់​ជនរងគ្រោះ (​រុំ ភិ​ជា​) បាន​រៀបរាប់​បញ្ជាក់ប្រាប់​កម្លាំង នគរបាល​ជំនាញ នៃ​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ថា​កាលពី​កំឡុង​ដើមឆ្នាំ​២០២៣ ប្អូនស្រី​របស់គាត់ ដែល មានឈ្មោះ រុំ ភិ​ផា ភេទ​ស្រី កើត​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០០៥ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ខ្សាច់​ប្រឆេះ​ក្រោម ឃុំ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ពិតប្រាកដ​មែន គឺ​បាន​ចេញពីផ្ទះ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ រោងចក្រ​កាត់ដេរ នឹង​តែងតែ​ផ្ញើ​ប្រាក់ខែ​មក​ឧបត្ថម្ភ​គ្រួសារ​ជាប្រចាំ​រាល់​ខែ លុះ ៥-៦​ខែ​ក្រោយមក​ស្រាប់តែ បាត់​មិនឃើញ និង​ទាក់ទង​លែង​បានតែ​ម្តង​។

ពេលនោះ​គាត់​(​បងស្រី​បង្កើត​) និង​ក្រុមគ្រួសារ​ពុំបាន​រាយការណ៍ មក​សមត្ថកិច្ច​នោះទេ ដោយ​គិតថា​គាត់​(​ជនរងគ្រោះ​) ខឹង​នរណាម្នាក់​ក្នុង​គ្រួសារ ឬ​មាន​សង្សា មិនឱ្យ​គ្រួសារ ដឹង​ជាដើម ទើប​នៅ​ល្ងាច​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២៤​ថ្មីៗ​នេះ ក៏​បានឃើញ​មានការ​ផុស​វីដេអូ​ឃ្លី​ប​របស់គាត់ (​ជនរងគ្រោះ​នៅ​ខេត្ត​លី​សូ​យ​ជី​ញ​បាន ប្រទេស​ចិន​) និង​បាន​ប្ដឹង​រាយការណ៍​មក​សមត្ថកិច្ច​តែម្ដង​។ ដូចនេះ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បាន​នឹង​កំពុង​ទំនាក់ទំនង​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ សហការ​ជាមួយនឹង​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួងមហាផ្ទៃ និង ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ផ្តល់ព័ត៌មាន​ដល់​ស្ថានទូត​សាធារណរដ្ឋ​ប្រជា មានិត​ចិន ប្រចាំ​ប្រទេស​កម្ពុជា ធ្វើការ​ស្រាវជ្រាវ និង​ជួយសង្គ្រោះ​ក្មេងស្រី​រងគ្រោះ ឱ្យបាន​ត្រឡប់មក ប្រទេស​កំណើត​វិញ ព្រមទាំង​ស្វែងរក​មេខ្យល់ មក​ផ្ដន្ទាទោស​តាមច្បាប់​ជា​ធរមាន​៕ គួរ​ជម្រាប​ថា ជនរងគ្រោះ​ជា​អ​និតិ​ជន​អាយុ​១៦​ឆ្នាំ​ដែលមាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​បាន​ចាក​ចេញពី​ស្រុកកំណើត​មក​ធ្វើ​ការងារ​រោងចក្រ​នៅ​ភ្នំពេញ​នា​ដើមឆ្នាំ​២០២៣​។ តែ​ក្នុង​រយៈពេល ៥-៦​ខែ​ចុង​ក្រោយនេះ​ក៏​ស្រាប់​បាត់​ដំណឹង​លែង​ទាក់ទង​មក​គ្រួសារ​តែម្តង​។ នេះ​បើតាម​ការបញ្ជាក់​របស់​បងស្រី​ជនរងគ្រោះ​ទៅកាន់​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​។

​អាជ្ញាធរ​កម្ពុជា​ក៏បាន​អះអាង​ពី​ការតាមរក​ចាប់​មេខ្យល់​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​។ គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​ទេ​ដែលមាន​ក្មេងស្រី ឬ ស្ត្រី​ខ្មែរ​បាន​រងគ្រោះ​ចាញ់បោក​មេខ្យល់​យកទៅលក់​នៅក្រៅ​ប្រទេស​ក្រោមរូបភាព​ទៅ​បម្រើ​ការងារ​បាន​ចំណូល​ខ្ពស់ ឬ​ទៅ​រៀបការ​ប្តី​បរទេស​។ រូបភាព​បោកប្រាស់​ទាំង​នេះ​មាន​ទម្រង់​នៃ​ការជួញដូរ​មនុស្ស ដូចជា​ការជួញដូរ​ក​ម្លាំ​ង​ពលកម្ម ឬ​ជួញដូរ​មនុស្ស និង​អាពាហ៍ពិពាហ៍​ផ្ទុយ​ពី​ឆន្ទៈ​។ របាយការណ៍​របស់​នា​យក​ដ្ឋា​ន​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បង្ហាញថា ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​មាន​ជាង ១៣០​ករណី ក្នុង​រយៈពេល​១០​ខែ​នៃ​ឆ្នាំ​២០២៣៕a girl in china 
​