» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10543 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700714 នាក់

អាជ្ញាធរ​ប្រើពេល​ជិត​៤​ម៉ោង​ជួយសង្គ្រោះ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​ប្រឡោះ​ជញ្ជាំង​សម្តេច​ធិបតី​ជួយ​៥​លានរៀល

​ភ្នំពេញ​៖​សម្តត​កិច្ច​ជំនាញ​សង្គ្រោះ​៧១១​នៃ​កងពលតូច​លេខ​៧០​បាន​ប្រើពេល​ជិត​៤​ម៉ោង​ដើម្បី​ជយ​យស​ង្គ្រោះ​ក្មេងស្រី​វ័យ​ជំទង់​ម្នាក់​ដែល​បាន​ធ្លាក់​ពីលើផ្ទះ​ចូល​ប្រហោង​ជញ្ជាំង​ផ្ទះ​នៅ​ខណ្ឌទួលគោក នៅវេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២៤ រហូត​ជួយសង្គ្រោះ​យកចេញ​មកវិញ​នៅវេលា​ម៉ោងជាង​៩ និង​៣០​នាទី​យប់ ។ ក្មេងស្រី​រងគ្រោះ​ឈ្មោះ សុខ នី​តា​អាយុ​១៣​ឆ្នាំ ។​a girl house 

​ក្រោយ​ជួយ​សង្គ្រោះបាន​ភ្លាមៗ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ក្មេងស្រី​រងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ជួយ​អាយុជីវិត ដោយសារ​នាង​មាន​សភាព​អស់កម្លាំង​យ៉ាងខ្លាំង និង​ការឈឺ​ចុកចាប់​លើ​រាងកាយ ដែល​ខ្លួន​ជាប់​ក្នុង​ប្រហោង​ជញ្ជាំង​ផ្ទះ​ច្រើន​ម៉ោង មិនអាច​កម្រើកខ្លួន​បាន​ទាល់តែសោះ ។​​ករណី​ដ៏​កម្រ​នេះ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅផ្ទះ​លេខ​២៦ ក្រុមទី​៧ ភូមិ​២ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ក្រោយ​កើតហេតុ អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​ទួល គោក បាន​ទាក់ទង​ក្រុម​កង​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​គ្រោះមហន្តរាយ​៧១១ កងពលតូច​លេខ​៧០ មក​សង្គ្រោះ ។​ទោះបីយ៉ាងណា​ពេល​សម្រាក​នៅ​មន្ទីរពេទ្យ​សម្តេច​ធិបតី​និង​លោកជំទាវ​តាមរយៈ​តំណាង​ក៏បាន​នាំយក​ថវិកា​ចំនួន​៥​លានរៀល​ជួយឧបត្ថម្ភ​ផងដែរ​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣​ក៏មាន ក្មេងស្រី​ជនជាតិ​ចិន​ម្នាក់ អាយុ​ទើបតែ​២​ខួប​កន្លះ បាន​ធ្លាក់​ពីលើ​អគារ​ខុន​ដូរ​ជាន់​ទី​៧ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ និង​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅវេលា​ម៉ោង​ប្រមាណ​ជិត​១២​ថ្ងៃត្រង់ នៅ​អគារ​ខុន​ដូរ Borey Sen Sok ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥៩៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​a girl house1 a girl house2 a girl house3 a girl house4.jpg 


​