» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1177 នាក់

ម្សិលមិញ 10264 នាក់

សរុប 14140359 នាក់

អ្នកដើរ​ឃោសនា​របស់​ក្រុមហ៊ុន​យូ​នី​ស៊ី​ធី​២​នាក់​ត្រូវ​ប្រជាពលរដ្ឋ​ប្តឹង​ឲ្យ​ឃាត់ខ្លួន​ទារលុយ​វិញ​

 

​ខេត្តតាកែវ ៖ ​បុរស​២ នាក់​ជា​តំណាង​ក្រុមហ៊ុន​យូ​នី​ស៊ី​ធី ត្រូវបាន​នគរបាល​ស្រុក​ត្រាំកក់ ខេត្តតាកែវ​ឃាត់ខ្លួន នៅ​ថ្ងៃទី ២ ខែសីហា ២០២២ ពីបទ​ឆបោក​ប្រាក់​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពត និង​ខេត្តតាកែវ​អស់​រាប់ម៉ឺន​ដុល្លារ​។​​លោក​វរសេនីយ៍ឯក ឌុ​ក ធី​យ៉ា អធិការ​នគ​បាល​ស្រុក​ត្រាំកក់​បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ចំនួន ៤​នាក់​បានមក​ដាក់ ពាក្យបណ្ដឹង​ដល់​សមត្ថកិច្ច​ស្រុក​ត្រាំកក់​ទៅលើ​បុរស​ជនសង្ស័យ​ចំនួន​២​នាក់​ទី​១ ឈ្មោះ ជៀន វុទ្ធី អាយុ ២៧​ឆ្នាំ នៅ​ភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើ ខេត្ត​កែប មុខងារ​ជា​តំណាង​ចែកចាយ​ផលិតផល​ក្រុមហ៊ុន​យូ​នី​ស៊ី​ធី និង​ទី ២ ឈ្មោះ ឈិន វ៉េ​ត អាយុ ៣៧​ឆ្នាំ នៅ​ភូមិ​ដំណាក់​ទ្រព្យ ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក​ខេត្តកំពត មុខងារ​ជា​តំណាង​ចែកចាយ​លក់​ផលិតផល​ក្រុមហ៊ុន​យូ​នី​ស៊ី​ធី ពីបទ​ឆបោក​ប្រាក់​។​a catch unicity 

ជនរងគ្រោះ​ដែល​បានដាក់​ពាក្យបណ្ដឹង ទី​១​ឈ្មោះ ចាន់ ចី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​នៅ​ភូមិ​ដំណាក់​ឈើ​ក្រម ឃុំ​ស្នាយ​អ​ញ្ជឹ​ត ស្រុក​ជុំ​គី​រី​ត្រូវ​ជនសង្ស័យ​ឆបោក​ប្រាក់​អស់ ២៨.០០០ ដុល្លារ និង​៦​លាន​រៀល​,​ទី​២ ឈ្មោះ​ណុប ចាន់ណា ភេទ​ស្រី​អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ប្រមូល ឃុំ​ត្រមែង​ស្រុក​ឈូក ខេត្តកំពត​ត្រូវ​ជនសង្ស័យ​ឆបោក​ប្រាក់​អស់​៣៨.៣០០ ដុល្លារ​,​ទី​៣​ឈ្មោះ ក​យ ជា ភេទ​ស្រី​អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ព្រៃ​ខ្ជាយ ឃុំ​ស្នាយ​អ​ញ្ជឹ​ត ស្រុក​ជុំ​គី​រី ត្រូវ​ជនសង្ស័យ​ឆបោក​ប្រាក់​អស់ប្រាក់​អស់ ៧.០០០​ដុល្លារ និង​ទី​៤ ឈ្មោះ ស៊ឺ​ម ហ៊ីម ភេទ​ស្រី​អាយុ ៣៨​ឆ្នាំ​នៅ​ភូមិ​ដំណាក់​ទ្រព្យ​ឃុំ​ក្រាំង​ស្នាយ​ត្រូវ​ជនសង្ស័យ​ឆបោក​ប្រាក់​អស់ ៤០.០០០​ដុល្លារ​។​ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​សម​ត្ត​កិច្ច​ក៏បាន​ឃាត់ ខ្លួន​ជនសង្ស័យ​ទាំងពីរ​មក​សាកសួរ​ក​សាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​។​

​លោកស្រី ក​យ ជា តំណាង​ក្រុម​ប្រជាពលរដ្ឋ​បាន​សម្តែង​ការ​សង្ឃឹមថា​សមត្ថកិច្ច​ក៏ដូចជា​តុលាការ​នឹង​ជួយ​ធ្វើយ៉ាងណា​ឱ្យ​ជនសង្ស័យ​ក៏​ដូច ជា​តំណាង​ក្រុមហ៊ុន​យូ​នី​ស៊ី​ធី​សង​ប្រាក់​ត្រឡប់មក​ពួកគាត់​វិញ​ព្រោះ​លុយ​ដែល​ពួកគាត់​យកទៅឱ្យ​ក្រុមហ៊ុន​គឺជា​លុយ​ដែល​ទៅ​ខ្ចី​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​និង​លុយ​មួយចំនួនទៀត​បាន​ទៅ​ខ្ចី​ចងការ​គេ​ដែល​នាំ​ឲ្យ​ទាំង​លុយ​ការ និង​ដើម​ចេះតែ​ឡើង​រៀងរាល់ថ្ងៃ​៕