» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5136 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695307 នាក់

លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រឹតបន្តឹង​ការគ្រប់គ្រង​កម្លាំង​

​ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២៦​មករា​ឆ្នាំ​២០២៤​លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ើ​បានចេញ​លិខិត​ជូនដំណឹង​មួយ​ជម្រាបជូន​អង្គភាព​ចំណុះ​ដើម្បី​ជម្រាបជូន​ពីបទ​បញ្ជា​ថ្មី​សម្រាប់​ការគ្រប់គ្រង​និង​ប្រើប្រាស់​កម្លាំង​នគរបាលជាតិ​។​​កម្មវត្ថុ​នៃ​សេចក្តីជូនដំណឹង​គឺ​ស្តី​ការស្នើសុំ​យក​មន្ត្រី​នគរបាលជាតិ​ទៅ​បម្រើ​ការងារ​នៅ​អង្គភាព​ផ្សេងៗ ឬ​បម្រើ​ការងារ​ជូន​ថ្នាក់ ដឹកនាំ នៅក្នុង​និង​ក្រៅ​ក្រសួងមហាផ្ទៃ​។​ 

​ទាក់់ទង​កម្មវត្ថុ​នេះ​លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា ក្រសួងមហាផ្ទៃ បាន​ពិនិត្យឃើញថា មាន​ថ្នាក់ដឹកនាំ​និង​ប្រធាន​អង្គភាព មួយចំនួន​បានស្នើ​សុំ​យក​មន្ត្រី​នគរបាលជាតិ ដោយ​រក្សា​ឈ្មោះ​នៅ​អង្គភាព​ដើម ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ អគ្គនាយកដ្ឋាន និង​អង្គភាព​នានា ចំណុះ​ក្រសួងមហាផ្ទៃ ឱ្យមក​បម្រើ​ការងារ​ក្នុង​អង្គភាព​របស់ខ្លួន ឬ​មកជួយ ការងារ​ផ្ទាល់ខ្លួន ជា​អង្គរក្ស អ្នកបើកបរ ជំនួយការ នៅក្នុង​ឬ​ក្រៅ​ក្រសួងមហាផ្ទៃ ដែល​ធ្វើឱ្យ​អង្គភាព​សាមី ជួប​ភាពលំបាក​ក្នុងការ​គ្រប់គ្រង​មន្ត្រី​របស់ខ្លួន​។ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​មន្ត្រី​នគរបាលជាតិ ទាក់ទង​នឹង​ករណី​ខាងលើនេះ ក្រសួងមហាផ្ទៃ ជម្រាបជូន ឯកឧត្តម លោកជំទាវ ដូចខាងក្រោម​៖

១- រាល់​ការយក​មន្ត្រីនគរបាល​ពី​អង្គភាព​ណាមួយ ទៅ​បម្រើ​ការងារ​ឱ្យ​អង្គភាព​ណាមួយ​ផ្សេងទៀត ឬ​មកជួយ​ការងារ​ឱ្យ​ថ្នាក់ដឹកនាំ​ណា​ម្នាក់ នៅក្នុង​និង​ក្រៅ​ក្រសួងមហាផ្ទៃ ត្រូវមាន​ការឯកភាព​ពី ប្រធាន​អង្គភាព​សាមី​ជាមុន និង​មានការ​សម្រេច​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​២- ការស្នើសុំ​យក​មន្ត្រីនគរបាល​ដូច​មានចែង​ក្នុង​ចំណុច​១​ខាងលើ ត្រូវបាន​អនុញ្ញាត​យ៉ាងច្រើន ក្នុង​រយៈពេល​១​ឆ្នាំ ហើយ​ត្រូវ​ស្នើសុំ​ជាថ្មី​ក្នុងករណី​ចាំបាច់ លើកលែងតែ​ឥស្សរជន​ជាន់ខ្ពស់​។​៣- សាមី​អង្គភាព​ឬ​ថ្នាក់ដឹកនាំ​ដែល​ស្នើសុំ​យក​មន្ត្រីនគរបាល​មក​បម្រើ​ការងារ ត្រូវ​គ្រប់គ្រង​មន្ត្រី នគរបាល​នោះ​ឱ្យបាន​ល្អ​។​៤- ហាម​ជាដាច់ខាត​ការបញ្ជូន​ឬ​ការអនុញ្ញាតឱ្យ​មន្ត្រីនគរបាល​ក្រោម​ឱវាទ​របស់ខ្លួន ឱ្យទៅ​បម្រើ ការងារ​នៅក្នុង​វិស័យ​ឯកជន​ក្នុង​ម៉ោង​រដ្ឋបាល​។​៥- អគ្គនាយកដ្ឋាន​ធនធានមនុស្ស ត្រូវ​ធ្វើជា​សេនាធិការ​ជូន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទាក់ទង​នឹង ការស្នើសុំ​យក​មន្ត្រី​ទៅ​បម្រើ​ការងារ​ដូច​បានបញ្ជាក់​ជូន​ខាង​លើ​។​​អាស្រ័យហេតុនេះ សូម ឯកឧត្ដម លោកជំទាវ ចូលរួម​អនុវត្តតាម​ខ្លឹមសារ​នៃ​លិខិត​នេះ ដោយ​ស្មារតី ទទួលខុសត្រូវ​ខ្ពស់ និង​ប្រកបដោយ​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។​a sar ministry 

​បើ​ពិនិត្យ​តាម​សេចក្តីជូនដំណឹង​នេះ​បង្ហាញថា​៖​ក្រៅពី​ការកែទម្រង់​ផ្ទៃក្នុង​បណ្តេញ​មន្ត្រី​ចោល​និង​ដក​សក្តិ​មន្ត្រី​ពុករលួយ​និង​ប្រើប្រាស់​ឬ​ជួញដូរ​គ្រឿងញៀន​ដែល​ហៅថា​ការ​បោ​សម្អាតផ្ទះ​របស់​យើង​នោះ​លោក​អភិ​សន្តិ​បណ្ឌិត ស សុខា​ដែលជា​កូនប្រុស​សម្តេច​ក្រឡាហោម​សខេង​អតីត​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អានត្តិ​ទី​៦​បាន​បង្កើន​ការពង្រឹង​ការគ្រប់គ្រង​កម្លាំង​រប​ស់លោក​ក្នុងនាម​ជា​រដ្ឋមន្ត្រី​វ័យក្មេង​ថ្មី​នៃ​ក្រសួងមហាផ្ទៃ​រដ្ឋ​ភិ​បាល​ជំនាន់​ថ្មី​អាណត្តិ​ទី​៧​ផងដែរ​ដែល​ត្រូវបាន​គេ​មើល​មើលឃើញ​ជា​ក្រសួង​សំខាន់​មួយ​ក្នុងចំណោម​ក្រសួង​សំខាន់ៗ​ចំនួន​៥​ដែល​សម័យ​អ៊ុនតាក់​យកចិត្តទុកដាក់​ផងដែរ​។​កាលពី​អាណត្តិ​រាជរដ្ឋាភិបាល​ចាស់​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​ស្ថាប​ន័​ណា​ដែល​ពាក់​ព​ន្ធ័​និង​បញ្ហា​សន្តិសុខ​និង​នយោបាយ​ពិសេស​នៅ​ក្រួ​សួង​មហាផ្ទៃ​គឺ​ត្រូវតែ​ទទ​ួលបាន​ការឯកភាព​ដោយ​សម្តេច​តេ​ជោ​ដោយ​ភាគច្រើន​។​ជាក់ស្តែង​អគ្គស្នងការ​នគរបាល​ជាតិ​បន្ទាប់ពី​អត់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ហុក​ឡងឌី​អគ្គស្នងការ​នគរបាល​ជាតិ​ត្រូវ​ប្រគលជូន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត​សាវឿន​ហើយ​មិន​ត្រូវបាន​ផ្លាស់ប្តូ​បើទោះបីជា​លោក​ដល់​អាយុ​ចូល​នី​វត្ត​ន៍​ក៏ដោយ​។​

ប៉ុន្តែ​អ្វី​ដែលជា​ការគួ​ឲ្យ​ភ្ញាក់ផ្អើល​នៅក្នុង​អាណត្តិ​រាជរដ្ឋាភិបាល​ទី​៧​ដែលមាន​សម្តេច​ធីប​តី​ហ៊ុន​ម៉ា​ណែ​ត​ជា​នាយករដ្ឋមន្ត្រី​អគ្គស្នងការ​នគរបាល​ជាតិ​បែរជា​ត្រូវបាន​ប្រគល់​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ស​ថេត​ដែលជា​មនុស្ស​ជិតស្និត​សម្តេច​ក្រឡាហោម​សខេង​(​ថ្មីៗ​នេះ​ក្លាយជា​កូនប្រសា​)​ទៅវិញ​បន្ថែម​លើ​តំណែង​នៅស្នងការ​នគរបាល​រាជ​ធានីភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​ដែលជាំកូតាចាស់ផងដែរ​។​ការបែងចែក​នេះ​ត្រូវបាន​សម្គាល់ថា​ជាការ​បើកទូលាយ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ដែល​សម្តេច​ជា​ប្រធាន​គណបក្ស​និង​ក្រោយពី​ខែកុម្ភៈ​ខាង​មុខជា​ប្រធាន​ព្រិ​ទ្ធ​សភា​ដែល​អាចមាន​តួនាទី​ជា​ប្រមុខរដ្ឋស្តីទី​ពេល​អវត្តមាន​ព្រះមហាក្សត្រ​ដែល​ព្រះអង្គ​មាន​ព្រះរាជា​តួនាទី​ជា​ព្រះប្រមុខរដ្ឋ​ផងដែរ​។​

សម្រាប់​ការងារ​គ្រប់គ្រង​សន្តិសុខ​វិញ​សម្តេចនាយក​រដ្ឋមន្ត្រី​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​ហ៊ុន​ម៉ា​ណែ​ត​បាន​ប្រគល់ជូន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត​សាវឿន​ដែលជា​ឧបនាយករដ្ឋមន្ត្រី​ទី​១​ដែល​អាច​បញ្ជា​អគ្គស្នងការ​នគរបាល​ជាតិ​កងរាជអាវុធហត្ថ​និង​អគ្គបញ្ជាការ​កង​ទ​ព័​ពេល​អវត្តមាន​នាយករដ្ឋមន្ត្រី​។​ប៉ុន្តែ​កិច្ចការ​នេះ​ក៏​មិន​មានន័យថា​អ្វីៗ​លោក​រដ្ឋមន្ត្រី​មហាផ្ទៃ​មិន​ដឹងអី​នោះដែរ​។​ជាក់ស្តែង​ក្រៅពី​ពង្រឹង​ការគ្រប់គ្រង​ផ្ទៃក្នុង​ក្រសួង​តាមរយៈ​បង្កើត​អគ្គនាយកដ្ឋាន​ធនធានមនុស្ស​សម្រាប់​គ្រប់គ្រង​កម្លាំង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការចូល​កាន់អំណាច​នៃរ​ដ្ឋា​ភី​បាល​អាំ​ណង​ត្តិ​ទី​៧​ថ្មីៗ​សេចក្តីជូនដំណឹង​ស្តី​ការសុំ​កម្លាំង​ចេញ​ក្រៅ​ខាងលើ​ធ្វើ​ឲ្យ​ការគ្រប់គ្រង​កម្លាំង​ដោយ​លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ក្នុង​ក្រសួងមហាផ្ទៃ​កាន់តែ​រឹងមាំ​។​

​សូមបញ្ជាក់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​បានចេញ​អនុក្រឹត្យ​បង្កើត អគ្គនាយកដ្ឋាន​ធនធានមនុស្ស ចំណុះ​ក្រសួងមហាផ្ទៃ​។ អគ្គនាយកដ្ឋាន​ធនធានមនុស្ស មាន​តួនាទី​ធ្វើជា​សេនាធិការ​ជូន​ក្រសួងមហាផ្ទៃ លើ​ការងារ​គ្រប់គ្រង​មន្ត្រី​នគរបាលជាតិ មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ពន្ធនាគារ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ និង​អគ្គនាយកដ្ឋាន​នានា ចំណុះ​ក្រសួងមហាផ្ទៃ និង​សមាជិក​ក្រុមប្រឹក្សា​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ស្របតាម​ច្បាប់​កំណត់ ព្រមទាំង​អភិវឌ្ឍ​ធនធានមនុស្ស​។​​អគ្គនាយកដ្ឋាន​ធនធានមនុស្ស នឹង​ដឹកនាំ​អគ្គនាយក ១​រូប និង​មាន​អគ្គនាយករង​មួយចំនួន​ជា​ជំនួយការ ដោយ​ផ្ទេរ​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​នាយកដ្ឋាន​បុគ្គលិក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មក​ចំណុះ​អគ្គនាយកដ្ឋាន​ធនធានមនុស្ស​។​​អគ្គនាយកដ្ឋាន​ធនធានមនុស្ស​មាន​រចនា​សម្ព័ន្ធ ដូចជា​នាយក​រដ្ឋា​ន​រដ្ឋបាល​សរុប នាយកដ្ឋាន​បុគ្គលិក​មន្ត្រី​នគរបាលជាតិ នាយកដ្ឋាន​បុគ្គលិក​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ពន្ធនាគារ និង​នាយកដ្ឋាន​គោលនយោបាយ​។ តួនាទី​របស់​អគ្គនាយក​ដ្ឋា​ន​ធនធានមនុស្ស និង​តួនាទី​ភារកិច្ច​របស់​នាយកដ្ឋាន​ចំណុះ​ត្រូវ​កំណត់ដោយ​អនុក្រឹត្យ​មួយ​ដោយឡែក​៕a sar sokha2 a sar ministry3 a sar sokha guard a sar sokha police
​