» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5655 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695826 នាក់

មនុស្ស ២៣​នាក់​ទៅតាម​កុងម៉ា​និង របួស​៤១​នាក់​ព្រោះ​ចរាចរ រយៈពេល​៣​ថ្ងៃ ចូលឆ្នាំ​ចិន​

​ភ្នំពេញ​៖ យ៉ាងហោចណាស់​មនុស្ស ២៣​នាក់​បាន​ទៅតាម​កុងម៉ា ត្រឹមតែ​រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ចុង​សប្ដាហ៍​នេះ ដោយ​គិត​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៤​។ លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៤​បាន​បញ្ជាក់ថា ជនរងគ្រោះ​ទាំង ២៣​នាក់​នោះ បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​សរុប​ចំនួន ៣៥​ករណី នៅ​ទូទាំងប្រទេស​។ ក្រៅពី​បណ្ដាល​ឱ្យស្លាប់ គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​៣​ថ្ងៃនេះ ក៏បាន​បណ្ដាលឱ្យមានរ​បួស​ចំនួន ៤១​នាក់​ផងដែរ ទាំង​របួសធ្ងន់ និង​ស្រាល ដែល​មកដល់ពេលនេះ មាន​ខ្លះ​កំពុង​ទទួល​ការសង្គ្រោះ​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​នៅឡើយ ខ្លះ​កំពុង​សម្រាក​ព្យាបាល​តាម​ផ្ទះ​។a car new year 

​ថ្ងៃទី​១១ ជា​ថ្ងៃទី​១ កើត​គ្រោះថ្នាក់​ច្រើនជាងគេ មាន​ចំនួន ១៤​ករណី បណ្ដាលឱ្យ​ស្លាប់​ចំនួន ៩​នាក់ និង​របួស ២៤​នាក់​។ បន្ទាប់មក នៅ​ថ្ងៃទី​១០ ជា​ថ្ងៃ​កណ្ដាល មាន​អ្នកស្លាប់​ចំនួន​៨​នាក់ និង​របួស ៦​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​សរុប ១០​ករណី​។ ចំណែក​ថ្ងៃទី​៩ ជា​ថ្ងៃ​ដំបូង មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ១១​ករណី ស្លាប់​៦​នាក់ និង​របួស​១១​នាក់​។

​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​បន្តទៀតថា បញ្ហា​ចរាចរណ៍​នៅតែ​ជា​កង្វល់ ដែល​ត្រូវ​ពង្រឹង​ច្បាប់​មិនអាច​ដើរ​ថយក្រោយ​។ បញ្ហា​នេះ​ជា​របៀបវារៈ​អាទិភាព​មួយ​ក្នុងចំណោម​ទិសដៅ​អាទិភាព​ទាំង​៦(​បញ្ហា​គ្រឿងញៀន បញ្ហា​ចរាចរណ៍ បញ្ហា​បទល្មើស​ព្រហ្មទណ្ឌ​នានា ករណី​ក្មេង​ទំនើង ការជួញដូរ​មនុស្ស និង​បញ្ហា​នានា​តាម​បន្ទាត់​ព្រំដែន​ទាំង​គោក និង​ទឹក​) របស់​ក្រសួងមហាផ្ទៃ​។

​សូមបញ្ជាក់ថា នៅ​ឆ្នាំ​២០២៣ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ទូទាំងប្រទេស​សរុប ៣,៣១៧​លើក (​យប់​៥៥%) បណ្តាលឱ្យមាន​អ្នកស្លាប់ ១,៥៩០​នាក់ និង​របួស ៤,៥១៥​នាក់ (​ធ្ងន់​២,៧៦៦​នាក់​)​។ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានឱ្យដឹងថា មូលហេតុ​ចម្បង​នៃ​គ្រោះថ្នាក់​ទាំងនោះ មានដូចជា បើកបរ​ល្មើស​ល្បឿន មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ​ប្រជែង​គ្រោះថ្នាក់ កត្តា​យាន និង​ស្រវឹង​ជាដើម​។ ក្នុងចំណោម​អ្នកស្លាប់​សរុប មាន​អ្នកជិះ​ម៉ូតូ ៨០% ក្នុងនោះ​ជិះ​ម៉ូតូ​មាន​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន ៦៩%៕a car new year1 
​