
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5014 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695185 នាក់
កំពត៖នាយកដ្ឋាននគរបាលការពារព្រំដែនទឹកបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៧:៣០នាទី មានកុមារចំនួន ០៥នាក់ បានចុះលេងទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយស្ថិត ក្នុងភូមិសាស្ត្រក្រុងនៃខេត្តកំពត បណ្តាលឱ្យលង់ទឹកទាំងប្រាំនាក់ ។
ភ្លាមៗកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ ប្រចាំខេត្តកំពត នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត និងក្រុមម៉ូតូទឹក ចេញអន្តរាគមន៍ជួយសង្គ្រោះ ដោយជួយសង្គ្រោះកុមារបានចំនួន ០៤នាក់ និងមានកុមារប្រុសម្នាក់បានបាត់បង់ជីវិត (ឈ្មោះ អែម ភក្តី អាយុ ០៧ឆ្នាំ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល) ។
ក្រោយពីសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើកោសល្យវិច័យរួច បានបញ្ជាក់ថាកុមាររូបនេះពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែន។បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕