» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11494 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701665 នាក់

ចាប់​ឃាតករ​រំលោភ​សម្លាប់​នារី​ក្នុង​ចំការ​ដំឡូង​បាន​ហើយ​!

​មណ្ឌល​គី​រី​៖​ករណី​ឃាតកម្ម​សង្ស័យ​រំលោភ​សម្លាប់​លើ​ជនរងគ្រោះ​ឈ្មោះ សា​រិ​ក ហៅ​លិ ភេទ​ស្រី អាយុ​ប្រហែល​២២​ឆ្នាំ ជនជាតិខ្មែរ កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​ស្រែ​អណ្ដោ​ល ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សី​ម៉ា ខេត្ត​មណ្ឌល​គី​រី​ចាប់ខ្លួនបាន​ហើយ​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២​ដោយ កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គី​រី និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​03​អ​.​យ​.​ឃ​/22 ចុះ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២ របស់លោក ស៊ា​វ ងី​ឈាន់ ព្រះរាជអាជ្ញា នៃ​អយ្យកា​អម​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី ។​a kill catch2 

ជនសង្ស័យ​ឈ្មោះ ឆៃ សុខា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ នៅ​ចំណុច​ភូមិ​ចំបក់ ឃុំ​នាង​ទើត ស្រុក​តំបែ​ខេត្ត​ត្បូងឃ្មុំ​។​សូម​រំលឹកថា នារី​ជនរងគ្រោះ​ត្រូវគេ​ប្រទះឃើញ សព​ស្អុយរលួយ នៅ​ចំណុច​ចម្ការ​ដំឡូង ស្ថិតក្នុង​ភូមិ​ស្រែ​អណ្តោ​ល ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២២​កន្លងទៅ​។ តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ថា សព អាច​នឹង​ស្លាប់​ចន្លោះ ពី​៧​ទៅ​១០​ថ្ងៃ ទម្រាំ​គេ​ប្រទះឃើញ​។

​ប្រភព​នៅពេលនោះ​ថា សព​ខាងលើ​ជា​ស្ត្រី​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ច្បាស់​ទេ តែ​យោង​លើ​អ្នករស់នៅ​តំបន់​នោះ​ប្រាប់ថា ជនរងគ្រោះ ជា​ស្ត្រី​ដែលមាន​សតិ​មិនល្អ មានឈ្មោះ​ហៅ​ក្រៅ លិ ឬ​កូ​កូ ហើយ​នារី​រូបនេះ​តែង​ដើរ​ស្នាក់នៅរ​ហេ​ត រហូត ពុំមាន​គោលដៅ​ច្បាស់លាស់​នោះទេ​។a kill catch a kill catch1
​

​